សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​លិច​ផ្ទះ សាទរ​យ៉ាង​ខ្លាំង​ចំពោះ​ឯកឧត្តម​អភិបាល​ខេត្ត​ក្រចេះ ដែល​បាន​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា

ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​លិច​ផ្ទះ សាទរ​យ៉ាង​ខ្លាំង​ចំពោះ​ឯកឧត្តម​អភិបាល​ខេត្ត​ក្រចេះ ដែល​បាន​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា

បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ក្រចេះ ខណៈ​ដែល​ទឹកភ្លៀង​មាន​ការជោ​ជន់ និង​ទឹកទន្លេ មេគង្គ​មានការ​ហក់​ឡើង​ខ្ពស់​ជាង​ឆ្នាំ​មុខ គឺ​បាន​ធ្វើឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់ ទំនាប​ទួល​រង​នូវ​ការលិចលង់​ផ្ទះសំបែង រួម​នឹង​ផលដំណាំ ព្រម​ទាំង​ទ្រព្យសម្បត្តិ៍ និង​សត្វពាហនៈ ត្រូវបាន​អជ្ញាធរ​ខេត្ត​ជម្លៀស​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ស្របពេល​ដែល​ផ្ទះ របស់​ពួកគាត់​ត្រូវបាន​លិច​ហើយ​នោះ​។ ប្រជាពលរដ្ឋ​បាន​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​ឯកឧត្តម វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ ដែល​បាន​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ បាន​ទាន់ពេលវេលា និង​បាន​ចែក​អំណោយ​ដល់​ពួកគាត់ (Clip 01,02,03……)​។​

​សម្រាប់​កាកបាតក្រហមកម្ពុជា គឺ​តែងតែ​ចុះ​ជាប់​ជានិច្ច​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ ជាពិសេស បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះមហន្តរាយ​ផ្សេងៗ ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ ២០១៨​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ក្រចេះ ដឹកនាំ​ដោយ​ឯកឧត្តម វ៉ា ថន អភិបាលខេត្ត និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​ខេត្ត​ក្រចេះ នឹង​ក្រុម​ប្រតិបត្តិ​សាខា មន្ត្រី​អនុសាខា​ស្រុក​ចិត្រ​បុរី បាន​អញ្ចើញ​ចុះ​សួរសុខទុក្ខ​នឹង​នាំយក​អំណោយ ទៅ​ចែកជូន​ដល់ គ្រួសារ​រងគ្រោះ​ដោយ​ទឹកជំនន់ មកពី​ភូមិ​ម្រ៉ើ​ម ភូមិ​តា​ងួន ភូមិ​ជួរ​ជ្រៃ ឃុំ​ដារ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ សរុប​ចំនួន ១៨៤ គ្រួសារ នៅ​បរិវេណ​ទីទួល​សុវត្ថិភាព (​ទួល​ក​ន្ថ​ម​)​។​

​ដែល​អំណោយ​ដែល​ផ្តល់ជូន​គ្រួសារ​នីមួយៗ​គឺ​បានមកពី​ការចូលរួម​ពី​សាខា​កាកបាតក្រហម​ខេត្ត សាលាខេត្ត នឹង​អង្គការ​សា​ម៉ា​រី​តាន់​ផឹស រួមមានៈ អង្ករ ២៥ គ​.​ក្រ​, មី ១ កេះ​តូច​, ត្រីខ ១០ កំប៉ុង​, ទឹកត្រី ១​យួរ​, ទឹកស៊ីអ៊ីវ ១​យួរ ធុង​ចំរោះ​ទឹក​មួយ មុង​មួយ តង់​មួយ និង​អង្ករ ១៥០០ គ​.​ក្រ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត បាន​ពាំនាំ​នូវ​សេចក្តី​នឹករឭក និង​ការយកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ពី​សំណាក់​សម្តេច​ប្រធាន កាកបាទក្រហមកម្ពុជា ដល់​ពលរដ្ឋ​ទាំង​១៨៤​គ្រួសារ និង បាន​ផ្ដាំផ្ញើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​ថែរក្សា​សុខភាព​ឲ្យបាន​ល្អ ដោយ​ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត និង​មាន​អនាម័យ ពិសេស​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​សុខ​សុវត្ថិភាព​កុមារ និង​ជន​ចាស់ជរា ជៀសវាង​ជួប​គ្រោះថ្នាក់ ជាយថាហេតុ​។ ឯកឧត្តម មានប្រសាសន៍​បញ្ជាក់​ថា ការ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នឹង​បន្ត​ចុះ​ជាប់​ជានិច្ច រហូត​ដល់​ទឹក​ស្រក់ ហើយ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ត្រឡប់​ទៅ​កាន់​លំនៅដ្ឋាន​ខ្លួន​វិញ (
​គូស​បញ្ជាក់ដែរថា ចំពោះ​ស្ថានភាព​ទឹក​ទន្លេមេគង្គ​ក្រចេះ​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​សីហា​នេះ មាន​កម្ពស់​២១.៥៩​ម៉ែត្រ ឃើញ​ថា​ស្ថានភាព​ទឹកទន្លេ​មានការ​ស្រក់​ចុះ​០.២០​ម៉ែត្រ បើ​ប្រៀបធៀប​នឹង​ថ្ងៃ​ទី​០២ សីហា ទឹក​មាន​កម្ពស់​២១.៨២​។

​ដោយឡែក​ពាក់ព័ន្ធ​នឹង​ការ ខូចខាត​ផលដំណាំ​កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ សរុប​ទូទាំង​ខេត្ត គណៈកម្មាធិកា​គ្រប់​គ្រ​ង់ គ្រោះមហន្តរាយ​ថ្នាក់​ខេត្ត នៅ​មិនទាន់​អាច​បញ្ជាក់បាន​នោះឡើយ​ទេ ដោយ​រងចាំ​រហូតដល់ ពេល​ទឹក​ស្រុក់​ទៅ​វិញ​៕
​ដោយ កិះ​ខន ក្រចេះ​

 

Filed in: ព័ត៌មានជាតិ