សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គង់​វិបុល​មេ​ពន្ធដា​ប្តឹង​លោក​ធន​សារាយ​មេ​អាដហុក​រឿង​ពុករលួយ​តែ​អង្គភាព​ពុករលួយ​ប្រកែក​ថា​មិនមែន​សមត្តកិច្ច​ខ្លួន​

​គង់​វិបុល​មេ​ពន្ធដា​ប្តឹង​លោក​ធន​សារាយ​មេ​អាដហុក​រឿង​ពុករលួយ​តែ​អង្គភាព​ពុករលួយ​ប្រកែក​ថា​មិនមែន​សមត្តកិច្ច​ខ្លួន​

រាជធានី​ភ្នំពេញ​៖ លោក ធន សា​រ៉ា​យ ប្រធាន​សមាគម​អាដហុក (ADHOC) និង​លោកស្រី ឆាយ សុវណ្ណ​ត្រូវបាន​លោក​គង់​វិបុល​អគ្គនាយកដ្ឋាន​ពន្ធដា​រ ដាក់ពាក្យ​ប្ដឹង ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) ដោយ​ចោទ​ថា​បាន​គេចវេស​មិន​ព្រម​បង់ពន្ធ​ថ្លៃឈ្នួល​ផ្ទះ​ជូន​រដ្ឋ កាលពី​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦​។ តែ​ខាង​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​ប្រកែក​ថា​មិនមែន​សមត្តកិច្ច​ខ្លួនទេ​។

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​លើក​ឡើង​ប្រាប់​កាសែត​ថា ពីរ​នាក់​ប្តី​ប្រពន្ធ គឺ​លោក ធន សា​រ៉ា​យ និង​ភរិយា​លោកស្រី ឆាយ សុវណ្ណ ពិតជា​បាន​ជួល​ផ្ទះ​របស់​ខ្លួន ឲ្យទៅ​អង្គកា​ររបស់​ខ្លួនមែ​ន ហើយ​បាន​បង់ពន្ធ​កាត់​ទុក​គ្រប់​ចំនួន​។ តែ​ប្រសិនបើ​អ្នក​ទាំង​ពីរ មិន​បាន​បង់ពន្ធ​ទេ នោះ​វា​ជា​បទល្មើស ស្ថិតក្នុង​សមត្ថកិច្ច​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ មិន​ស្ថិត​ក្នុង​សមត្ថកិច្ច​របស់ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទេ​។​

​បើ​តាម​លិខិត​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចុះ​ថ្ងៃ​ទី​០២​សីហា បានឲ្យដឹងថា អង្គភាព​បាន​ទទួល​ពាក្យ បណ្តឹង​កាលពី​ថ្ងៃ​១៩ ខែមិថុនា ឆ្នាំ​២០១៨ ដោយ​ចោទប្រកាន់​លោកស្រី ឆាយ សុវណ្ណ និង​លោក ធន សារាយ គេ​ស​វេស​មិន​ព្រម​ទៅ​បង់ពន្ធ​កាត់​ទុក​ជូន​រដ្ឋ លើ​ថ្លៃ​ឈ្នួល​ផ្ទះ​របស់​ខ្លួន ដែល​បាន​ជួល​ឲ្យ​សមាគម អាដហុក កាលពី​ឆ្នាំ​២០០៥-២០០៦​។​

​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជាក់ថា តាម​ការប្រមូល​ព័ត៌មាន នៃ​ការគ្រប់គ្រង​អចលនទ្រព្យ និង​ការបំពេញ​កាតព្វកិច្ច​សារពើពន្ធ​លើ​ឈ្នួល​ផ្ទះ និង​ដី​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ នៃ​ការគ្រប់គ្រង​ប្រមូល​ពន្ធ របស់​សាលា​ពន្ធដារ​ខណ្ឌដូនពេញ បានបង្ហាញ​ថា អាសយដ្ឋាន​ផ្ទះ​លេខ​៣ ផ្លូវ​លេខ​១៥៨ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ បាន​ចុះបញ្ជី​ពន្ធដារ​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១១ បាន​ជួល​ទៅឲ្យ​សមាគម​អាដហុក តំណាង​ដោយ លោក គា អ៊ិន ចុះ​នៅ​ថ្ងៃ​១ ខែ​មករា ឆ្នាំ​២០១៦ ក្នុង​មួយ​ខែ​តម្លៃ​ឈ្នួល ៩.២០០.០០០​រៀល ។​

​ផ្អែក​តាម​ប្រព័ន្ធ​គ្រប់គ្រង ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន ពន្ធដារ​បានចាប់ផ្តើម​ដាក់​ដំណើរការ ពី​ខែ​មករា ឆ្នាំ​២០១៦ មក​បង្ហាញ​ថា ម្ចាស់ផ្ទះ​ជា​កម្មសិទ្ធិករ​ខាងលើ ក៏​បាន​បំពេញ​កាតព្វកិច្ច​សារពើពន្ធ ដោយ​បាន​បង់​ប្រាក់​ពន្ធ កាត់​ទុក​លើ​ឈ្នួល​ផ្ទះ និង​ដី​ចំនួន​១០​ភាគរយ ៩២០.០០០​រៀល ស្មើនឹង​២៣០​ដុល្លារ​អាមេរិក ក្នុង​មួយ​ខែ​សម្រាប់​ឆ្នាំ​២០១៦ បាន​ត្រឹមត្រូវ ។ ចំពោះ​ទិន្នន័យ​ក្នុង​ឆ្នាំ​២០១៥​វិញ អគ្គនាយកដ្ឋាន​ពន្ធដា​រ​មិនមាន​ទេ ព្រោះ​មិន​ទាន់​បាន​ដាក់ ឲ្យប្រើ​ប្រាស់​ប្រព័ន្ធ Single Invoices នៅឡើយ ។​

​គេ​នៅ​មិនទាន់​អាច​ស្វែងរក​ឬ​មាន​ការបកស្រាយ​ណាមួយ​ពី​លោក ធន សា​រ៉ា​យ ប្រធាន​សមាគម​អាដហុក​និង​លោកស្រី ឆាយ សុវណ្ណ​ជា​ភរិយា នៅឡើយ​ទេ ។ ផ្ទុយទៅវិញ លោក គង់ វិបុល ក្រោយ​ពី​បែកធ្លាយ​រឿង​នេះ​ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​បដិសែ​ធនិង​ចោទ​វិទ្យុ​ធា​ស៊ី​សេរី​ថា​មិន​យល់​ពី​ការងារ​ពន្ធដារ​?៕

Filed in: ព័ត៌មានជាតិ