សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចាប់​បាន​យួន​លួច​ចូល​មក​កាប់​ឈើ​៧​នាក់​ឡានធំ​៣​គ្រឿង​ទៀត​ហើយ​នៅ​មណ្ឌលគិរី​

ចាប់​បាន​យួន​លួច​ចូល​មក​កាប់​ឈើ​៧​នាក់​ឡានធំ​៣​គ្រឿង​ទៀត​ហើយ​នៅ​មណ្ឌលគិរី​

មណ្ឌលគិរី​៖ មន្ត្រីនគរបាល​នៅ​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​កាលពី​ល្ងាច​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៨​ស្ទាក់​ចាប់​បាន​យួន​៧​នាក់​ពេល​គេ​កំពុង​បើក​ឡាន​ធុន​ធំ​ចូល​មក​បំណង​ដឹកឈើ​ពី​ស្រុក​កោះ​ញែក​។​ប្រភព​ច្បាស់​ការណ៍​បានឲ្យដឹងថា

​បុរស​ជនជាតិ​វៀតណាម​ទាំងនេះ ចូលមក​ក្នុង​ដឹក​ដី​ខេត្ត​មណ្ឌលគិរី តាម​ច្រកទ្វារ​ព្រំដែន នៅក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ ក្នុង​បំណង​ចូល​ដឹកឈើ​នៅក្នុង​ទឹកដី​ខ្មែរ ឆ្លងដែន​ចូល​ទៅក្នុង​ទឹកដី​វៀតណាម​វិញ ប៉ុន្តែ​សមត្ថកិច្ច​មិនទាន់​ដឹង​ច្បាស់​ថា តើ​ឈើ​ដែល​ពួកគេ​បម្រុង​ដឹក​នោះ មាន​លាក់ទុក​នៅ​ទីណា​នៅឡើយ​ទេ​។​

​មន្ត្រី​នគរបាល​បានឲ្យដឹង​ថា​បុរស​វៀតណាម​ទាំង​នេះ​បាន​ធ្វើដំណើរ​តាម​រថយន្ត​ធុន​ធំ​៣​គ្រឿង ចូលមក​ដល់​ភូមិ​រង្សី ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី ហើយ​ត្រូវបាន​ឃាត់​ខ្លួន​ដោយសារ​គ្មាន​ឯកសារ​គ្រប់គ្រាន់ ដើម្បី​បញ្ជាក់​ពី​សកម្មភាព​របស់​ពួកគេ​។​

​មកដល់​ថ្ងៃ​ទី​០២ ខែ​សីហា ឆ្នាំ​២០១៨​នគរបាល​នៅ បន្ត​សាកសួរ​បុរស​ជនជាតិ​វៀតណាម​៧​នាក់ ដែល​បាន​ឃាត់ខ្លួន​ដើម្បីឲ្យ​ដឹង​មូលហេតុ​ពិតប្រាកដ និង​រក​មុខ​អ្នក​នាំ​ពួកគេ​បើកបរ​រថយន្ត​ធុន​ធំ​៣​គឿង ចូលមក​ក្នុង​ទឹកដី​កម្ពុជា ដោយ​ខុសច្បាប់​។​

​លោក ទៀង សៅ​រតន៍ ស្នងកា​រង​នគរបាល​ខេត្ត​មណ្ឌលគិរី បាន​ឲ្យ​កាសែតដឹងថា : សមត្ថកិច្ច​មិន​ទាន់​សម្រេច​ថា តើ​ជនជាតិ​វៀតណាម​ទាំង​នេះ ត្រូវ​បណ្ដេញចេញ​ទៅ​វិញ ឬ​យ៉ាងណា​នៅឡើយ​ទេ ព្រោះ​ការសាកសួរ​ប្រមូល​ព័ត៌មាន កំពុងតែបន្ត​?​។​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​ខេត្ត​មណ្ឌលគិរី បាន​មាន​ប្រសាស៍​ឲ្យដឹងថា នគរបាល​ខេត្ត បាន​សាកសួរ និង​ឃុំខ្លួន​បុរស​ជនជាតិ​វៀតណាម​ទាំង​៧​នាក់​នេះ នៅ​ក្នុង​ស្នងការដ្ឋាន​ខេត្ត ដើម្បី​បន្ត​នីតិវិធី ព្រោះ​ពួកគេ​ចូលមក​ក្នុង​ទឹកដី​ខ្មែរ ដោយ​ខុសច្បាប់​។

​សូម​បញ្ជាក់​ដែរ​ថា​៖​ការឃាត់ខ្លួន​យួន​៧​នាក់​ដែល​ថ្លើមធំ​បើកឡាន​ចូល​មក​ដឹកឈើ​ក្នុង​ស្រុក​ខ្មែរ​ដោយ​គ្មាន​លិខិតស្នាម​នេះ​បាន​កើតឡើង​ចំ​ថ្ងៃ​ដែល​តុល​ការ​កំពូល​ដោះលែង​យួន​៧​នាក់​ដែល​លួច​ចូល​មក​កាប់​ឈើ​នៅ​តំបន់​អូរ​ហ៊ុច​ស្រុកែវ​សីម៉ា​ហើយ​ត្រូវ​បាន​សមត្តកិច្ច​ប៉េអឹម​ចាប់​បាន​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​រួម​ជាមួយ​រថយន្ត​សម្រាប់​ដឹកឈើ​ចំនួន​៨​គ្រឿង និង​ឈើ​ហ៊ុប​កាត់​រួច​ស្រេច​ចំនួន​១៥៩​ដើម ស្មើនឹង​១៩៧,៥២៤​ម៉ែត្រគុប​ជា​ភស្តុតាង​។​

​ជនជាតិ​វៀតណាម​ជាប់ចោទ​ទាំង​៧​នាក់ មាន​ទី​១- ឈ្មោះ ង្វៀង តុង​យ៉ុង​, ២- ឈ្មោះ ឡេ កុង​ដាយ​, ៣- ឈ្មោះ ហ្វ៉ា​ង ង៉ុក​វ៉ាង​, ៤- ឈ្មោះ ង៉ អាន់​ទួ​, ៥- ឈ្មោះ ហ៊ ង៉ុក​ទឹង​, ៦- ឈ្មោះ ង៉ ឌិន​ទៀន និង​ទី​៧- ឈ្មោះ ដូ វ៉ាន់លិន​។​

​កាលនោះ​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា​មេ​ប៉េអឹម បានឲ្យ​ដឹង​ក្នុង​រាបយការណ៍​ថា ក្នុង​សំណុំរឿង​បទល្មើស​ព្រៃឈើ​នេះ មាន​ជាប់​ពាក់ព័ន្ធ​មន្ត្រីជាន់ខ្ពស់​១៣​នាក់ នៅក្នុង​ខេត្ត​មណ្ឌលគិរី ដែល​លោក​ចាត់ទុកថា ជា «​អ្នក​ធ្វេសប្រហែស​ក្នុង​ការបំពេញ​តួនាទី​»​។​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​លើក​ជា​សំណូមពរ​ដល់​សម្តេច​តេជោ ហ៊ុន សែន ថា «​ស្នើសុំ​ក្រសួង ស្ថាប័ន អង្គភាព ចាត់ការ​មន្ត្រីក្រោមឱវាទ ដែល​ធ្វេសប្រហែស និង​ធ្វេសប្រហែស​ក្រោម​ឥទ្ធិពល ក្នុង​ការបំពេញ​តួនាទី ភារកិច្ច​តាម​ច្បាប់​លក្ខន្តិកៈ​។​

​តែ​មកដល់​ពេល​នេះ​គ្មាន​ឃើញ​មន្ត្រី​ពាំ​ក់​ពន្ធ័ណា​មួយត្រូង​ទទួលពិន័យ​អ្វី​ឡើយ​បោះ​ទោះ​ជា​លោក​ឧត្តមសេនីយ៍ត្រី តូច យន់ ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី និង​លោក​ឧត្តមសេនីយ៍ត្រី ឃិន ម៉េង​ស្រេង បញ្ជាការ​ប្រតិបត្តិការ​សឹក​រង​ខេត្ត​មណ្ឌលគិរី ត្រូវបាន​ដកចេញ​ពី​តំណែង ឯ​លោក​ឧត្តមសេនីយ៍ត្រី សាក់ សា​រ៉ាង ត្រូវបាន​ផ្ទេរតំណែង​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី មកជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ឆ្នាំង​វិញ​ក៏ដោយ​។​

​ចំណែក​បុរស​ជនជាតិ​យៀកណាម​៧​នាក់ ដែល​បាន​លួច​ចូល​មក​កាប់​ឈើ​ខ្មែរ​ជា​ទ្រង់ទ្រាយ​ធំ នៅក្នុង​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ត្រូវបាន​សាលាដំបូង​ខេត្ត​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ​ប្រមូល​ផល ដឹកជញ្ជូន​ផល​-​អនុផល​ព្រៃឈើ ដោយ​គ្មាន​ការអនុញ្ញាត ស្របតាម​មាត្រា​៥៣ និង​មាត្រា​៩៧​នៃ​ច្បាប់​ព្រៃឈើ ហើយ​សំណុំរឿង​នេះ ត្រូវបាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី រិទ្ធី និង​លោក ងិន ពេជ្រ ជា​តំណាង​អយ្យការ​អម​សាលាដំបូង លើកយក​មក​ជំនុំជម្រះ កាលពី​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៧ ដោយ​ក្រម​ផ្តន្ទាទោស​ដាក់គុក​រយៈពេល​មួយឆ្នាំ​។​

​ប៉ុន្តែ នៅ​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៨​ក្រោយពី​បញ្ចប់​ការបោះឆ្នោត​បាន​៣​ថ្ងៃ​ដឹងថា​គណបក្ស​ប្រជាជន​ទទួល​ជោកជ័យ លោក ឃឹម ប៉ុណ្ណ អនុប្រធាន​តុលាការ​កំពូល បាន​សម្រេច​មុន​អង្គសេចក្តី​ឲ្យ​បុរស​ជនជាតិ​វៀតណាម​ទាំងនេះ បាន​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​បាត់​។​

 

Filed in: ព័ត៌មានជាតិ