សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក វ៉ា ថន ដឹក​មន្ទីរ​ជុំវិញ​ខេត្ត ចុះ​សួរ​សុខ​ទុក​និង​ចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ ដោយសារ​ទឹកជំនន់ និង​ចាក់​វ៉ាកសាំង​ដល់​សត្វ​គោ ក្របី​ចំនួន ក្នុង​ឃុំ​បុស​លាវ​

លោក វ៉ា ថន ដឹក​មន្ទីរ​ជុំវិញ​ខេត្ត ចុះ​សួរ​សុខ​ទុក​និង​ចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ ដោយសារ​ទឹកជំនន់ និង​ចាក់​វ៉ាកសាំង​ដល់​សត្វ​គោ ក្របី​ចំនួន ក្នុង​ឃុំ​បុស​លាវ​

ក្រចេះ ៖ លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ ដឹក​មន្ទីរ​ជុំវិញ​ខេត្ត ចុះ​សួរ​សុខ​ទុក​និង​ចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ ដោយសារ​ទឹកជំនន់​ចំនួន​១២០​គ្រួសារ​ដែល​បាន​ជម្លៀស​ទៅ​ទីទួល​សុ​វត្តិភាព​និង​ចាក់​វ៉ាកសាំង​ដល់​សត្វ​គោ ក្របី​ចំនួន​១០០០​ក្បាល​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​សីហារ ឆ្នាំ​២០១៨​ស្ថិតក្នុង ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។​

​លោក ហង្ស ចាន់​ឌី អភិបាលស្រុក​ចិត្រ​បុរី​បានឲ្យដឹងថា ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​មាន​ចំនួន​១២០​គ្រួសារ​មក​ពី​ភូមិ​ចំនួន​ក្នុង​ឃុំ​បុស​លាវ ហ​;​យ​ពលរដ្ឋ​ដែល​លិចលង់​ខ្លាំង​ជាង​គេ​មាន​ចំនួន​២៥​គ្រួសារ​។​

​លោក​អភិបាលស្រុក​បន្ត​ទៀត​ថា ក្នុងឱកាស​ដែល​លោក​អភិបាលខេត្ត​ចុះ​សួរ​សុខ​ទុក​ដល់​ពលរដ្ឋ​នោះដែរ សាលាខេត្ត​បាន​ផ្ដល់​ធុង​ចំរោះ​ទឹក​ក្នុង​១​គ្រួសារ​ម្នាក់​ធុង​១ ហើយ​មន្ទី​សង្គមកិច្ច​បាន​ឧបត្ថម​ក្នុង​មួយ​គ្រះសារ អ​ង្ក​២៥​គី​ឡូ មី​១​កេះ ទឹកត្រី​១​យូ ទឹកស៊ីអ៊ីវ​១​យូ ភួយ​១ ត្រីខ​១​យូ អំបិល​៣​កញ្ចប់​
​មន្ទីរ​សុខាភិបាល​ឧបត្ថម ក្នុង​១​គ្រួសារ មុង​១​និង​ថ្នាំពេទ្យ មន្ទីរ​កសិកម្ម​ឧត្ដម វ៉ាក់សាំង​គោ ក្របី​ចំនួន​១០០០​ក្បាល និង​ថ្នាំ​ព្យាបាល​ចំនួន​២០​ដប់ ហើយក​បាទ​ក្រហម​សាលា​ខេត្តក្រចេះ​ឧបត្ថម​តង់​ចំនួន​៣០​តង់ ។​

​ក្នុងនោះដែរ លោក វ៉ា ថន អភិបាលខេត្ត​លោក​មាន​ការគិត​គួរ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​របស់​លោក ដោយ​លោក​បាន​ចុះ​ជួប​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជម្លៀស​រក​ទីទួល​សុ​វត្តិភាព និង​បាន​បញ្ជា​ឲ្យកម្លាំង ក៏​ដូច​អាជ្ញាធរ​ស្រុក​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​របស់​ខ្លួន​ដោយ​ត្រៀម​ល​ក្ន​ណះ​សម្ភារៈ និង​មធ្យោបាយ​ដឹកជញ្ជូន​ជា​ប្រចាំ​ទុក​សម្រាប់​គ្រា​មាន​អាសន្ន​បន្ទាន់ ។ ហើយ​លោក​បាន​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ពេលដេក​ត្រូវ​ចង់​មុង​អោយបាន​គ្រប់គ្នា បង្ការ​មុស​ខាំ​បណ្ដាលឲ្យ​មាន​កើត​ជំងឺ​គ្រុនចាញ់ ឬ​គ្រុនឈាម ហើយ​លោក​បាន​ប្រាប់​ទៅ​បងប្អូន​ប្រជាពលរដ្ឋ​ថា បើ​អាកាសធាតុ​មិន​ប្រែប្រួល​ទេ យ៉ាងយូរ​មួយ​សប្តាហ៍​ទៀត បាន​ត្រឡប់​ទៅ​ភូមិដ្ឋាន​វិញ​ហើយ ៕
​ដោយ កិះ ខន ក្រចេះ​

Filed in: ព័ត៌មានជាតិ