សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រុម​ឆ្មាំ​ទន្លេ​ខេត្តក្រចេះ ចុះ​ប្រតិបត្តិ​ការត្រួតពិនិត្យ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ នៅក្នុង​ស្រុក​សំបូរ​

ក្រុម​ឆ្មាំ​ទន្លេ​ខេត្តក្រចេះ ចុះ​ប្រតិបត្តិ​ការត្រួតពិនិត្យ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នេសាទ នៅក្នុង​ស្រុក​សំបូរ​

ក្រុម​ឆ្មាំ​ទន្លេ​ខេត្តក្រចេះ ដោយ​មាន​ការដឹកនាំ​ផ្ទាល់​ពី​លោក ប៊ុន រ៉ាស៊ី អនុប្រធាន​នាយកដ្ឋាន​អភិរក្ស និង​ជា​តំណាង​អោយ​ឯកឧត្តម អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា ប្រធាន​រដ្ឋបាល​ជលផល ព្រមទាំង​លោក ឈួន គឹម​ឈា អនុប្រធាន​នាយកដ្ខាន​កិច្ចការ​ជលផល ។

​កាលពី​ព្រឹក​ថ្ងៃទី​១៦ មិថុនា ឆ្នាំ​២០១៦​នេះ បានចះ​ុ​ប្រតិបត្តិការ​ត្រួតពិនិត្យ ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​នេសាទ​ពេញ​មួយ​ថ្ងៃ នៅក្នុង​តំបន់​គ្រប់គ្រង ការពារ និង​ជា​កន្លែង​អភិរក្ស​សត្វ​ផ្សោត និង​ត្រី​មេ​ពូជ នៅក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ ។​

​លោក ម៉ុក ពន្លក នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល និង​ជា​ប្រធាន​ឆ្មាំ​ទន្លេ ខេត្ត​ក្រចេះ បានអោយដឹងថា ប្រតិបត្តិការ​នេះ ធ្វើឡើង​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក សៀន គិន នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្ត ពិសេស​ក្រោម ការដឹកនាំ​ផ្ទាល់​ពី​មន្ត្រីជលផល​ថ្នាក់កណ្តាល និង​មន្ត្រី​អធិការដ្ឋាន​រដ្ឋបាល​ជ​ល​ផល​មេគង្គ ដោយ​ប្រើប្រាស់​ទូក​ម៉ា​ស៊ីុន​ចំនួន​៨​គ្រឿង និង​ដោយ​មាន​ការចូលរួម​ពី​ក្រុម​ឆ្មាំ​ទន្លេ ព្រមទាំង​កម្លាំង​នគរបាល​ស្រុក​ពាក់ព័ន្ធ និង​សហគមន៍​នេសាទ សរុប​ចំនួន ៣០​នាក់ ។​

​លោក​ប្រធាន​ឆ្មាំ បាន​បន្តថា ក្នុង​ការចុះ​ប្រតិបត្តិការ​ខាងលើ គឺ​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​រឹបអូស​បាន​មង​ដែល​អ្នកនេសាទ​លួច​ដាក់​តាម​អន្លង់​អភិរក្ស​ហើយ​មាន​ក្រលា​ធំ​ពី ១០​សម​ទៅ​១៥​សម បាន​ចំនួន​១៧​ត្បូង​និង​មាន​ប្រវែង​ជិត​១​ពាន់​ម៉ែត្រ ។

​ជាមួយគ្នានេះដែរ​ក៏​បាន​ធ្វើ​ការនែនាំ អប់រំ និង​ធ្វើ​កិច្វសន្យា​ដល់​អ្នកនេសាទ​ដោយ​ប្រើ​មង​ក្រលា​តូច​ទំហំ​ពី​៣​សម​ទៅ​៦​សម បាន​ចំនួន​០២​ករណី ដោយ​មាន​មនុស្ស​ប្រព្រឹត្ត​ចំនួន​០៣​នាក់ ។​

​លោក ប៊ុន រ៉ា​ស៊ី អនុប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល បាន​បញ្ជាក់​ឲ្យដឹងថា ពេលនេះ​ជា​រដូវ​បិទ​នេសាទ ដូច្នេះ​នៅក្នុង​កន្លែង​អភិរក្ស​ផ្សោត​ទាំងអស់​គឺ​ច្បាប់​មិន​អនុញ្ញាតអោយ​ប្រើប្រាស់​ឧបករណ៍​ឆក់ និង​មង​ឡើយ ទោះជា​ក្រលា​ធំ​ឬ​ក្រលា​តូច​ក៏ដោយ ព្រោះ​វា​បណ្តាល​អោយ​មាន​ការប៉ះពាល់​យ៉ាង​ដល់​ការធ្វើ​ចរាចរណ៍​ចុះ​ឡើង​របស់​ផ្សោត និង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ហ្វូង​ត្រី​មេ​ពូជ​ផងដែរ ។​

​លោក​អនុប្រធាន​នាយកដ្ឋាន​បាន​បន្តទៀតថា ដើម្បី​ការពារ​សត្វ​ផ្សោត​ទន្លេមេគង្គ និង​ត្រី​មេ​ពូជ​របស់​យើង​អោយបាន​គង់វង្ស លោក​បាន​ជំរុញ​ដល់​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ ជាពិសេស​ឆ្មាំ​ទន្លេ​ទាំងអស់ ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការគ្រប់គ្រង ការការពារ​សត្វ​ផ្សោត​អោយបាន​ស្ថិតស្ថេរ​គង់វង្ស ពិសេស​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រមទាំង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​រួម​គ្នា​ទប់​ស្កា​ត និង​បង្ក្រាប​បទល្មើស​អោយ មាន​ប្រសិទ្ធភាព និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​។

​ជាមួយគ្នានេះ​ដែរ​លោក​ក៏​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​និង​សហគមន៍ នេសាទ សូមឲ្យ​បងប្អូន​ចូលរួម​ជាមួយ​សមត្ថ​កិច្ច​ក្នុង​ការទប់ស្កាត់​បទល្មើស​នេសាទ និង​ត្រូវ​ហ៊ាន រាយការណ៍ ផ្តល់ព័​ត៏មាន​ដល់​មន្ត្រី​មាន​សមត្ថកិច្ច នៅ​ពេល​ប្រទះឃើញ​ជន​ខិលខូច​កំពុង​ប្រព្រឹត្ត​បទល្មើស​នេសាទ ដើម្បី​អោយ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ចុះ​អន្តរាគមន៍​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស បាន​ទាន់ពេលវេលា ។​
​ដោយ កិះ ខន​

 

 

IMG_4520 IMG_4524 IMG_4515 IMG_4518

Filed in: ព័ត៌មានជាតិ