សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កូនចៅ​សម្តេច​ចំនួន​៩​ឃុំ​ក្នុងស្រុក​កំពង់លែង​ចង់បាន​កាដូរ​ដូច​ខេត្ត​គេ​ដែរ​!

​កូនចៅ​សម្តេច​ចំនួន​៩​ឃុំ​ក្នុងស្រុក​កំពង់លែង​ចង់បាន​កាដូរ​ដូច​ខេត្ត​គេ​ដែរ​!

កំពង់ឆ្នាំង ៖ កាលពី​ថ្ងៃ​ទី​១​សីហា​ឆ្នាំ​២០១៨​សម្ដេច​តេជោ​ហ៊ុន សែន​បាន​អនុញ្ញាត​ឲ្យ​ជិះ​នាវា​ដោយ​ឥតគិតថ្លៃ​ពី​ខណ្ឌប្ញស្សីកែវ​ទៅ​ក្រុង​តាខ្មៅ និង​ជិះ​រថភ្លើង​ពី​ខេត្ត​បន្ទាយមានជ័យ មក​រាជធានី​ភ្នំពេញ ចាប់ពី​ពេល​នេះ​រហូតដល់​ដំណាច់ឆ្នាំ​២០១៨​។​ដោយឡែក​ប្រជា​ពលរដ្ឋ្ឋ​នៅ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​កំពង់ធំ​ពិសេស​ប្រជាពលរដ្ឋ​ស្រុក​កំពង់លែង​ទាំងមូល បាន​សម្ដែង​នូវ​ទឹកចិត្ត​សប្បាយរីករាយ​យ៉ាងខ្លាំង​ចំពោះ​សមិទ្ធិផល​ជា​ផ្លូវលំ​គ្រួស​ក្រហម​មួយ​ខ្សែ​ចេញពី​ខេត្ត​កំពង់ធំ មក​ខេត្ត​កំពង់ឆ្នាំង​នេះ​ដែល​ជួយ​សម្រួល​ពួកគាត់​។

​ប៉ុន្តែ​ពេល​នេះ​ត្រូវ​ចូល​ដល់​ពេល​រដូវវស្សា​គឺ​ទឹក​បាន​ឡើង​លិច​ផ្លូវ នេះ​បាត់ទៅហើយ ធ្វើអោយ​ប្រជាពលរដ្ឋ​មាន​ការសោកស្ដាយ​ដោយសារ​ការអាក់ខាន​ធ្វើ​ដំណើរ​ឆ្លងកាត់ ព្រោះ​ផ្លូវ​នេះ​អាច​ធ្វើដំណើរ​ឆ្លងកាត់​ពី​បណ្ដា​ខេត្ត​នានា​នៅតាម​ណ្ដោ​យ​ផ្កូ​វ​ជាតិ​លេខ​៥(​ខេត្ត​នៅ​ភាគ​ខេង​ត្បូង​បឹង​ទ្លេ​សាប​)​ឆ្លង​ទៅ​បណ្ដា​ខេត្ត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦A (​ខេត្ត​នៅ​ភាគ​ខាងជើង​បឹង​ទន្លេសាប​)​បាន​ឆាប់រហ័ស​ទាន់​ចិត្ត បើទោះបី​ពុំមាន​ស្ពាន​ឆ្លង​ដូច​ខេត្ត​ដ៏​ទៃ​ក៏ដោយ​។​

​ក្រៅ​ពី​ផ្លូវ​នេះ ប្រជាជន​៩​ឃុំ​ក្នុងស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង​ដែល មួយ​ជីវិត​របស់​ពួកគាត់ ទៅ​ហើយ​មិន​ដែល​បាន​ឃើញ​ផ្លូវ​កាត់​មួយ​នេះ​ក៏​ចង់​ឃើញ​សមិទ្ធិផល​ថ្មី​មួយទៀត​(​ស្ពាន​)​ដែល​កសាង​ដោយ​រដ្ឋាភិបាល​អាណត្តិ​ទី​៦​នៃ​រដ្ឋសភា​។​មូលហេតុ​គឺ​ដោយសារ​ពេលបច្ចុប្បន្ន ចាប់ពី​ម៉ោង​១៧​ល្ងាច​ទៅ​គឺ​មិនអាច​ធ្វើដំណើរ​ទៅ​និង​មក​បាន​នោះ​ទេ​ដោយសារ​តែ​ខាង​ក្រុមហ៊ុន​ម៉ៅការ​ផ្តាច់មុខ​ដរ​ទទឹង​មិន​ធ្វើ​ការដឹកជញ្ជូន​ពេលយប់​។​កន្លង​ទៅ​ប្រជាពលរដ្ឋ​ធ្វើការ​សំណូមពរ​ទៅ​អាជ្ញាធរ​ខេត្ត​និង​ស្រុក​ក៏​ដូចជា​ក្រុមហ៊ុន​ដ​ទទឹង​ជាច្រើន​លើក​ជា​ច្រើន​សារ​តែ​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ​ក្នុង​ការបន្ថែម​ម៉ោង​សម្រាប់​ការធ្វើ​ដំណើរ​និង​ដឹក​កសិផល​ផ្សេងៗ​ដែលជា​តំរូវការ​ចាំបាច់​របស់​ប្រជាជន​។​

​ប្រជាពលរដ្ឋ​តាមរយៈ​មាតុភូមិ​សូមមេត្តា​សម្ដេច​ជួយ​ទៅ​ដល់​ប្រជាជន​ទាំង​៩​ឃុំ​នៅក្នុង​ស្រុក​កំពង់លែង​ក៏ដូចជា​ប្រជាពលរដឋ​ខេត្ត​កំពអ់ឆ្នាំង​កំពង់ធំ​ឲ្យមាន​សេរីភាព​ក្នុង​ការរកស៊ី​ក៏ដូចជា​ដឹកជញ្ជួន​ដូច​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេ​ស​ផងដែរ​៕

Filed in: ព័ត៌មានជាតិ