សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តារា​សម្តែង​ឌុ​ច​សោភា​បង្ហាញ​ពី​ប្រវត្តិ​ប្តី​លែង​ក្រោយ​ពេល​នាង​បង្កើត​កូន​បាន​១០​ថ្ងៃ​

​តារា​សម្តែង​ឌុ​ច​សោភា​បង្ហាញ​ពី​ប្រវត្តិ​ប្តី​លែង​ក្រោយ​ពេល​នាង​បង្កើត​កូន​បាន​១០​ថ្ងៃ​

ភ្នំពេញ ​៖ ​នាង​ឌុ​ច សុភា ត្រូវបាន​គេ​កត់សម្គាល់ថា ជា​តារា​ដែល​មិនសូវ​ចូលចិត្ត​និយាយ​រឿងរ៉ាវ​ស្នេហា​របស់​ខ្លួន ឡើយ ។ ប៉ុន្តែ​យ៉ាងណា​ថ្មីៗ នេះ ឌុ​ច សុភា បាន​និយាយ​អតីតកាល​ស្នេហ៍​របស់​នាង​ជាមួយ​អតីត​ស្វាមី​ដែល​ជា​មន្ត្រី​គយ​ជា​សាធារណៈ​។​

​អ្នក​មេម៉ាយ​ចាយរាង ឌុ​ច សុភា បានឲ្យដឹងថា នាង​បាន​លែង លះ​ជាមួយ​ស្វាមី​ដោយ​ការរស់នៅ​មិន​ចុះសម្រុង​និង​គ្នា ពេល​សម្រាលកូន​ប្រុស​បាន​ប្រមាណ​ជាង ១០ ថ្ងៃ​ប៉ុណ្ណោះ ។​

​ឌុ​ច សុភា ប្រាប់​ថា​ការ​បែក​គ្នា​ជាមួយ​ស្វា​ម៉ី​នាង​មិន​បាន​ទាមទារ​អ្វី ឡើយ​គឺ​នាង​សុំ​តែ​យក​កូន​តែប៉ុណ្ណោះ ។ ប៉ុន្តែ នាង​មិន​ដែល​លាក់បាំង​មិន​ឱ្យ​កូន​ទាក់ទង​ឪពុក​បង្កើត​របស់​គេ​នោះឡើយ ។
​ទោះជា​យ៉ាងណា​បើ​តាម​ឌុ​ច សុភា អតីត ស្វាមី​របស់ ឌុ​ច សុភា​ដែល​មាន​ភរិយា​ថ្មី មិន​ដែល​បាន​មកលេង​ឬ​ទំនាក់ទំនង​ជាមួយ​កូន​ឡើយ ។​

​ឌុ​ច សុភា បានបញ្ជាក់​ថា ការ​បែក​គ្នា​ទាំង​នាង​នៅ​សរសៃ​ខ្ចី​ក៏ពិតមែន​តែ​នាង​អាច​ទប់​អារម្មណ៍​បាន ។ បច្ចុប្បន្ន​អ្នកនាង​ឌុ​ច សុភា​ដែល​រស់នៅ​ក្នុង​ជីវភាព​សមរម្យ បាន​វិល​ចូល​ក្នុង​វិស័យ​សិល្បៈ​ជាថ្មី​ម្តងទៀត​ហើយ ។ ឌុ​ច សុភា បាន​ចូល រួម​សម្តែង រឿង​នៅ​ក្នុង​ទូរទស្សន៍​ហង្ស​មាស​ដែល​មាន​ដូច​ជា​រឿង​ភាគ «​ផ្កា​ថ្ម »​កំពុង​ចាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍​សព្វថ្ងៃ ៕

Filed in: សិល្បៈ កំសាន្ត