សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

តេជោប្រ​កាស​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​កា​រណូត​និង​រថភ្លើង​ហ្វ្រី​រហូតដាច់​ឆ្នាំ​២០១៨

តេជោប្រ​កាស​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​កា​រណូត​និង​រថភ្លើង​ហ្វ្រី​រហូតដាច់​ឆ្នាំ​២០១៨

ភ្នំពេញ ៖ ​ជាមួយ​និង​វត្ត​មាន​ជា​សាធារណៈ​ក្រោយ​ពី​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​នៅក្នុង​ពិធី ដាក់ឲ្យ​ប្រើប្រាស់​ចំណត​នាវា​ដឹក​អ្នកដំណើរ នៅក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​ម្ពុ​ជា នៅ​ព្រឹក​ថ្ងៃទី​១ ខែ​សីហា ឆ្នាំ​២០១៨​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ផ្តល់​កាដូ​ចំនួន​ពីរ​សម្រាប់​ប្រជាពលរដ្ឋ​។​

​គឺ​ទី​១ អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ជិះ​នាវា​ដឹក​ជញ្ជូន​ថ្មី​នេះ​ដោយ​ឥតគិតថ្លៃ​ពី​ខណ្ឌប្ញស្សីកែវ ទៅ​កាន់​ក្រុង​តាខ្មៅ​។ ទី​២ ជិះ​រថភ្លើង​ពី​ខេត្ត​បន្ទាយមានជ័យ មក​កាន់​រាជធានី​ភ្នំពេញ​ហ្វ្រី រហូតដល់​ដំណាច់​ឆ្នាំ​២០១៨ ។​

​សូម​បញ្ជាក់​ដែរ​ថា​៖ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ក្រោម​អំណាច​លោក​ស៊ុនចាន់ថុល បាន​ដាក់ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​នូវ​ការធ្វើ​ប្រតិបត្តិការ​ដឹក​អ្នកដំណើរ​តាមផ្លូវ​ទឹក​ដោយ​ឥតគិតថ្លៃ​ចាប់ពី​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​០១ ខែ​សីហា ឆ្នាំ​២០១៨ ដោយ​ប្រើប្រាស់​នាវា​ដឹក​អ្នកដំណើរ​ចំនួន​៤​គ្រឿង (២​គ្រឿង​ទិញ​ពី​ប្រទេស​វៀតណាម និង​២​គ្រឿង​ទៀត ជួល​ពី​ក្រុមហ៊ុន Royal Express Boat) ដែល​នាវា​នីមួយៗ​មាន​សមត្ថភាព​ផ្ទុក​អ្នកដំណើរ​បាន ៥៤-៦០​នាក់ មាន​ល្បឿន​មធ្យម ៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។​គិត​រយៈពេល​ពី ចំណត​នាវា​ដើមទី (​ឬ​ស្សី​កែវ​) និង​ចំណត​នាវា​ចុង​ទី (​តាខ្មៅ​) ដែល​រយៈពេល ជាង ១​ម៉ោង​ប៉ុណ្ណោះ​គឺ​លឿន​ជាង​ពេល​ធ្វើដំណើរ​តាម​ផ្លូវគោក​ប្រមាណ​២​ដង​។
​សេវាកម្ម​បើក​បំរើ​ជូន​ប្រជាពលរដ្ឋ​ចាប់ពី​ម៉ោង ៥៖៣០​ព្រឹក រហូតដល់​ម៉ោង ៦៖៣០​ល្ងាច គិត​ចាប់ពី​ថ្ងៃ​ដាក់​ដំណើរការ​បណ្តោះអាសន្ន​ម​ក​នោះ​៕

Filed in: ព័ត៌មានជាតិ