ភ្នំពេញ ៖ ជន ជាតិវៀត ណាម ចំនួន៨នាក់ ដែលចាប់ខ្លួនបានពេលលួច ចូលមកកាប់ឈើនៅតំបន់ហាមឃាត់កែវសីម៉ា ខេត្តមណ្ឌល់គិរី ន កាលពីជិតមួយឆ្នាំមុន ត្រូវបាន លោកឃឹមប៉ុណ្ណ ប្រធានក្រុមប្រឹក្សាជំនុំជំរះតុលាការកំពួល សម្រេចដោះលែងឲ្យ នៅក្រៅឃុំកាលពីព្រឹកថ្ងៃទី ០១សីហា ឆ្នាំ២០១៨ ។
ចោរវៀតណាមទាំង៨នាក់ដែលតុលាការកំពួលដោះលែងអោយនៅក្រៅឃុំមានឈ្មោះ ១ វ៉ ថាន់ជុង , ២ ឈ្មោះ ផាង ទីតឹង , ៣ឈ្មោះ វ៉ាង វ៉ាងហ៊ឹង , ៤ឈ្មោះ វ៉ូ វ៉ាងមិន , ៥ឈ្មោះ វៀង ជាងថាំង , ៦ឈ្មោះ វ៉ាង វណ្ណឃីម , ៧ឈ្មោះ វឹន ថាន់សាំង , ៨ឈ្មោះ វឹន វ៉ាងលីន ។ កាលពីខែវិច្ឆិកាឆ្នាំ២០១៧កន្លង ទៅពួកចោរជនជាតិវៀតណាម៨នាក់ បានសារភាពថា នៅក្នុងអំឡុងពេល១ឆ្នាំ ដែលពួកគេចូលមកកាប់ឈើក្នុងដីខ្មែរ មានឈើមូលប្រមាណជាង១ ០០០ឡាន ត្រូវពួកគេកាប់ដឹកចេញ ទៅប្រទេសវៀតណាមអស់ហើយ នៅសល់ប្រហែល១០០ឡានទៀតតែប៉ុណ្ណោះក៏ត្រូវប៉េអឹមចាប់ខ្លួនបានពេលធ្វើសកម្មភាពនៅតំបន់អូរហ៊ុច និងអូរលៃក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរីដោយមានរថយន្តបាកុង៨គ្រឿង ជាមួយ ឈើហ៊ុបជិត១០០កំណាត់ជាភស្តុតាងផងដែរ។
ករណីយ៍ចាប់បានចោវៀតណាមលួចចូលមកកាប់ឈើខ្មែរនៅខេត្តមណ្ឌលគីរីនេះមានសេចក្តីរាយការណ៍ថាមានជាប់ពាក់ពន្ធ័ជាមួយមន្ត្រីជាន់ខ្ពស់ក្នុងខេត្តមណ្ឌលគីរីជាច្រើនាក់តែមកដល់ពេលនេះគេមិនឃើញមានអាជ្រុញណាមួយត្រូវបានផ្តន្ទាទោសឡើយផ្ទុយទៅវិញគ្រាន់តែរួចបោះឆ្នោតភ្លាមចោរយួនត្រូវបានដោះលែងភ្លាម។
សូមរំលឹកថា កន្លងមកសំណុំរឿងនេះត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញកោះហៅលោក ច្រឹង ចន្ថា អភិបាល រង ខេត្ត មណ្ឌលគីរីឱ្យ ចូល បំភ្លឺ នៅព្រឹក ថ្ងៃ ទី ៤ ខែ ធ្នូ ឆ្នាំ២០១៧ ដើម្បី សាកសួរ ពាក់ព័ន្ធករណីអនុញាតអោយយួន ចូលមកកាប់ឈើខ្មែរ នៅតំបន់អភិរ័ក្សកែវសីម៉ា ។
បើតាមប្រភព ព័ត៌មាន បញ្ជាក់ ថាលោក ច្រឹង ចន្ថា ត្រូវបាន កោះហៅ ដើម្បី សាកសួរ ពី ដំណើរ រឿង ឆ្លងដែន ខុសច្បាប់ ប្រមូល ដឹក ជញ្ជូន ផល អនុផល ព្រៃឈើ ដោយ គ្មាន លិខិត អនុញ្ញាត របស់ រដ្ឋបាល ព្រៃឈើ ការ នាំ ចេញ ឈើ ទៅ បរទេស ដោយ គ្មាន អាជ្ញាប័ណ្ណ និង មិន ប្តឹង បរិហារបទ ឧក្រិដ្ឋ ឬ មជ្ឈិម ដោយ អ្នក រាជការ សាធារណៈ ។
រឿងក្ដីកាប់ឈើនេះ ត្រូវបានផ្ទេរសមត្ថកិច្ច មកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ ដោយសារអ្នកពាក់ព័ន្ធ សុទ្ធតែជាមន្ត្រីធំៗ ក្នុងខេត្តមណ្ឌល់គិរី រួមទាំងកងកំលាំងប្រដាប់អាវុធ វរៈការពារព្រំដែន និងនគរបាលប៉ុស្តរដ្ឋាបាលអូហ៊ុច និងអូរលៃជាដើម ។
កាលពីថ្ងៃទី ២៤ វិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោស ពួកជនជាតិវៀតមណាមនាក់ ដែលចូលមកកាប់ឈើខ្មែរ ក្នុងស្រុកកែវសីម៉ានោះ ដាក់ពន្ធនាគារក្នុងម្នាក់ៗ១៨ខែ និងពិន័យប្រាក់ក្នុងម្នាក់ ៥០លានរៀលបង់ចូលថវិការរដ្ឋ ។
ចំណែកក្រុមមន្ត្រីខ្មែរ ដែលជាប់ពាក់ព័ន្ធ ត្រូវបានបំបែក សំណុំរឿង មួយផ្សេងទៀត ដោយរឿងក្ដីនេះ ស្ថិតក្នុងដៃលោកព្រះរាជអាជ្ញារង ងិន ពេជ្រ ជាអ្នកសាកសួរ ហើយកន្លងមក តុលាការបានកោះហៅលោក សាក់ សារ៉ាង អតីតមេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌល់គិរី មកធ្វើការសាកសួររួចហើយ និងបន្តកោះហៅលោក ច្រឹង ចន្ថា អភិបាលរងខេត្តមណ្ឌល់គិរី ទទួលបន្ទុកសេដ្ឋកិច្ច ដើម្បីសាកសួរ តែលទ្ធផលសូន្យឈឹង!៕