សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទាស់សម្តី​គ្នា​បង្ក​ហឹង្សា​បណ្តាលឲ្យ​មនុស្ស​ម្នាក់រ​បួស​ធ្ងន់​ស្រុក​ស្នួល​

ទាស់សម្តី​គ្នា​បង្ក​ហឹង្សា​បណ្តាលឲ្យ​មនុស្ស​ម្នាក់រ​បួស​ធ្ងន់​ស្រុក​ស្នួល​

ខេត្ត​ក្រចេះ ៖ ករណី​ហិង្សា​ដោយ​ចេតនា​មួយ​កើតឡើង​ដោយសារ​ទាមទា​ម៉ាស៊ីន​ត្រង់​ស៊ីន័រ​ឈាន​ដល់​ទាស់សម្តី​គ្នាប​ណ្តា​ល​ឲ្យ​មនុស្ស​ម្នាក់​របួសធ្ងន់​នៅ​ចំណុច​ភូមិ​ជ្រោះ​ជ្រៅ​ពោធិ​សាល ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល​ខេត្ត​ក្រចេះ កាលពី​រសៀល​ថ្ងៃ​ទី​៣១​ខែកក្កដា​ឆ្នាំ​២០១៨​នេះ ។​

​មន្ត្រី​នរគ​បាល​ស្រុក​ស្នួល​បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ សយ ចិន្តា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ជ្រោះ​ជ្រៅ​ពោធិ​សាល ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្ត​ក្រចេះ​, រងរបួស​ត្រង់​ចង្កេះ​ខាងឆ្វេង និង ប្រអប់ដៃ​ខាងឆ្វេង បណ្ដាលអោយ​ដាច់​ហូរ​ចេញឈាម ។ ឯ​ជនសង្ស័យ​ឈ្មោះ យ៉ាន់ ជា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ចំណុច​ត្រពាំង​ឈូក ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ត​ក្រចេះ (​បាន​រត់គេចខ្លួន​បាត់​) ។​

​មន្ត្រីនគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា​មុនពេល​កើតហេតុ ជនសង្ស័យ​ឈ្មោះ យ៉ាន់ ជា បាន​មក​ទារ ម៉ាស៊ីន​ត្រង់​ស៊ីណឺ​សម្រាប់​អារឈើ​ពី​ជនរងគ្រោះ​ឈ្មោះ សយ ចិន្តា (​ត្រូវ​ជា​បងថ្លៃរ​បស់​ជនសង្ស័យ​) វិញ ប៉ុន្តែ​ពេលនោះ​ជនរងគ្រោះ​មិន​ព្រម​អោយ​ទៅ​ជនសង្ស័យ​វិញ បន្ទាប់មក​ពួកគេ​ទាំង​ពីរ​នាក់ បាន​ឈ្លោះប្រកែក ពាក្យ​សម្ដី​គ្នា​យ៉ាងខ្លាំង ពេលនោះ​ជនរងគ្រោះ​បាន​វាយ​ទៅ​ជនសង្ស័យ​មួយ​ដៃ ភ្លាម​នោះ​ដោយ​ជនសង្ស័យ​បាន​ខឹង​ខ្លាំង​ពេក ក៏​បាន​ស្ទុះ​ទៅ​ទាញ​កាំបិទផ្គាក់ ដែល​ខ្លួន​ដាក់​តាម​ម៉ូតូ យក​ទៅ​កាប់​លើ​ជនរងគ្រោះ ចំនួន​ពីរ​កាំបិត ត្រូវ​ត្រង់​ចង្កេះ​ខាងឆ្វេង​មួយ​កាំបិត និង ត្រូវ​ត្រង់​ប្រអប់ដៃ​ខាងឆ្វេង​មួយ​កាំបិត បណ្ដាលអោយ​ដាច់​ហូរ​ចេញ​ឈាម​យ៉ាង​ខ្លាំង បន្ទាប់មក​ជនរងគ្រោះ​បាន​ស្រែក​អោយ​គេ​ជួយ ភ្លាម​នោះ​ក៏​មាន ប្រជាពលរដ្ឋ​ក្បែរ​នោះ បាន​រត់​មក​ជួយ ប៉ុន្តែ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួន​បាត់ ដោយ​បោះ​កាំបិតផ្គាក់​ចោល​នៅលេ​ី​ចិញ្ចេីមផ្លូវ ឆ្ងាយ​ពី​ផ្ទះ​ជនរងគ្រោះ​ចម្ងាយ​ប្រវែង ៥០ ម៉ែត្រ បន្ទាប់​មក​បងប្អូន​សាច់ញាតិ​ជនរងគ្រោះ​បាន​បញ្ជូន​ជនរងគ្រោះ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ឯ​ប្រទេស​វៀតណាម​។​

​បច្ចុប្បន្ន សមត្ថកិច្ច​ជំនាញ បាន​ចុះ​មកដល់​កន្លែងកើតហេតុ ពិនិត្យ និង ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​បន្ត​តាម​នីតិវិធី​៕
​ដោយ កិះ ខន ក្រចេះ​

Filed in: សន្តិសុខសង្គម