សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បាក់​មែកឈើ​សង្កត់​លើ​តូប​យាម​របស់​មេព្រៃ បណ្ដាលអោយ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​

បាក់​មែកឈើ​សង្កត់​លើ​តូប​យាម​របស់​មេព្រៃ បណ្ដាលអោយ​មនុស្ស​ពីរ​នាក់​រងរបួស​ធ្ងន់​

​ក្រចេះ​៖ បុរស​ពីរ​នាក់ កំពុង​ដេក​សម្រាក់​ក្នុង​តូប​យាម​មួយ​របស់​មេព្រៃ​ស្រុក​ឆ្លូង ត្រូវ​មែកឈើ​ទាល​ធំ បាក់​សង្កត់​ត្រូវចំ​ពីលើ បណ្ដាលអោយ​រងរបួស​ធ្ងន់​ស្រាល​ពីរ​នាក់ ។​

​សមត្ថកិច្ច បានអោយដឹងថា ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០០​និង​៤០​នាទី រំលង​អធ្រាត​ឈានចូល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំនុច​ភូមិ​ជ្រោយ​ថ្ម​ក្រោម ឃុំ​ឆ្លូង ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។​

​សមត្ថកិច្ច បាន​បន្ត​ឲ្យដឹងថា ជនរងគ្រោះ​ទី​១ ឈ្មោះ ច័ន្ទ មូយូ​ជិះ ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​ព្រះ ឃុំ​កំពង់រ​ទះ ស្រុក​សង្កែ ខេត្ត​បាត់ដំបង់ និង​បច្ចុប្បន្ន មាន​តួនាទី ជា​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ប្រចាំការ​នៅ​ស្រុក​ឆ្លូង រងរបួស​ធ្ងន់ ផ្នែក​ក្បាល​។​

​ចំណែក​ឯ​ជនរងគ្រោះ​ម្នាក់ទៀត ឈ្មោះ លី ម៉េង ភេទ​ប្រុស អាយុ ៥២​ឆ្នាំ  មាន​ទីលំនៅ​ភូមិ​ហាន់ជ័យ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ជា​មន្ត្រី​យោធា​បម្រើ​ការងារ​នៅ​ខេមរភូមិន្ទ​វរ​:៣  ប្រចាំការ​នៅ​រដ្ឋបាល​ព្រៃឈើ​ស្រុក​ឆ្លូង រង​របួសស្រាល ។​

​សមត្ថកិច្ច បានបញ្ជាក់​ថា ហេតុការណ៍​នេះ មិនមែន​ជា​ករណី​ខ្យល់ក​ន្ទ្រា​ក់​នោះទេ គឺ​មែកឈើ​ទាល​ធំ វា​បាក់​ធ្លាក់​មក​សង្កត់​លើ​តូប​យាម​របស់​មេព្រៃ​ដោយ​ឯងៗ និង​បណ្ដាលឲ្យ​មាន​អ្នករង​របួស​ពីរ​នាក់​។ បច្ចុប្បន្ន ជនរងគ្រោះ​ទាំង​ពីរ កំពុង​សម្រាក់​ព្យាបា​យ​របួស​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ឆ្លូង​៕
​ដោយ កិះ ខន​

 

IMG-20160614-WA0000 IMG-20160614-WA0009

Filed in: សន្តិសុខសង្គម