សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ប្អូនប្រុស​សម្តេច​ក្រឡាហោម​សខេង​ទទួលមរណៈភាព​

ប្អូនប្រុស​សម្តេច​ក្រឡាហោម​សខេង​ទទួលមរណៈភាព​

​ភ្នំពេញ​៖ អតីត​មេ​គយ​ចល័ត​ឯកឧត្តម ស ថេង អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​ត្រូវជា​ប្អូនប្រុស​បង្កើត​របស់​សម្តេច​ក្រឡា​ហោម ស ខេង បាន​ទទួល​មរណភាព​នៅ​ប្រទេស​ចិន នៅ​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ វេលា​ម៉ោង​១០៖៣៩​នាទី ក្នុង​ជន្មាយុ​៦៦​ឆ្នាំ ដោយ​រោគាពាធ​។

​នៅ​ក្នុង​សេចក្តីជូនដំណឹង​មួយ​សម្តេច​ក្រឡាហោម​សខេង​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បានឱ្យដឹងថា​៖ «​ខ្ញុំ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ភរិយា​សូម​ទូលថ្វាយ និង​ជម្រាប​ជូនដំណឹង​សម្តេច ឯកឧត្តម អ្នកឧញ៉ា លោកឧ​ញ៉ា លោកជំទាវ លោក លោកស្រី និង​សាធារណៈជន សូម​មេត្តា​ជ្រាប​ថា ឯកឧត្តម ស ថេង អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវជា​ប្អូនបង្កើត​យើងខ្ញុំ បាន​ទទួល​មរណភាព​នៅ​ថ្ងៃអាទិត្យ​២​រោច ខែ​ទុតិយា​សា​ឌ ឆ្នាំច សំរិ​ទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ វេលា​ម៉ោង​១០៖៣៩​នាទី ក្នុង​ជន្មាយុ​៦៦​ឆ្នាំ ដោយ​រោគាពាធ​»​។​

​សព​របស់​ឯកឧត្តម​ស ថេង ត្រូវបាន​តម្កល់ទុក​ធ្វើបុណ្យ​ទក្ខិណានុប្បទាន​តាម​ប្រពៃណីជាតិ និង​ព្រះពុទ្ធសាសនា នៅ​គេហដ្ឋាន​សព​លេខ​១០០ មហាវិថី​ព្រះ​នរោត្តម សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០១៨៕

 

Filed in: ព័ត៌មានជាតិ