ករណីទំនាស់ដីគរុភ័ណ្ឌវត្តព្រះធម្មត្រ័យទំហំ ១,៧៥ហិកតា ដែលរាជរដ្ឋាភិបាលសម្រេចប្រគល់មកឱ្យធ្វើជា អចលនវត្ថុរបស់វត្ត ហើយឱ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវធ្វើប័ណ្ណកម្មសិទ្ធិឱ្យវត្តតាមរយៈលិខិតលេខ ១៧០០ សជណ ចុះថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០០៨ នោះទំនងជាមិនអាចដោះស្រាយទៅតាមលិខិតរបស់រាជរដ្ឋាភិបាលឡើយ ។
យោងលិខិតលេខ ០៦៩/១៣ លស.អជជ ចុះថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់អាជ្ញាធរជាតិដោះ ស្រាយទំនាស់ដីធ្លី ជម្រាប មក អភិបាលរាជធានីភ្នំពេញ ករណីសំណើសុំជួយជម្រុញធ្វើប័ណ្ណកម្មសិទ្ធិដីជូនវត្តព្រះធម្ម ត្រ័យ តាមរយៈលិខិតលេខ ១៧០០ សជណ ចុះថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០០៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី អាជ្ញាធរជាតិដោះស្រាយ ទំនាស់ដីធ្លី បានទទួលសំណើ របស់ ព្រះចៅអធិការ និងគណៈកម្មការវត្តព្រះធម្មត្រ័យ ស្នើសុំជួយជម្រុញធ្វើប័ណ្ណកម្មសិទ្ធិដីជូនវត្តព្រះធម្មត្រ័យ ។
អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីពិនិត្យឃើញថា ករណីនេះត្រូវបានរាជរដ្ឋាភិបាល សម្រេចប្រគល់សមត្ថកិច្ចជូន ឯកឧត្តម អភិ បាលរាជធានីភ្នំពេញ តាមរយៈលិខិតលេខ ១៧០០ សជណ ចុះថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០០៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីប្រ គល់ដីទំនាស់ទំហំ ១ហិកតា ៧៥អា ជូនវត្តព្រះធម្មត្រ័យរួចហើយ ។ អាស្រ័យហេតុនេះអាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លី សូម បង្វែសំណុំរឿងខាងលើជូន ឯកឧត្តម ដើម្បីបន្តពិនិត្យ និងដោះស្រាយរួចផ្ញើរបាយការណ៍ អំពីដំណោះស្រាយជូន អាជ្ញាធរជាតិ ដោះស្រាយទំនាស់ដីធ្លីវិញតាមកាលវេលាដ៏សមគួរ ។
យោងតាមលិខិតលេខ ១១៧៤ ដនសស/សុដ ចុះថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០១៣ របស់មន្ទីររៀបចំដែនីនគរូបនី យកម្មសំណង់ និង សុរិយោដីរាជធានីភ្នំពេញ គោរពជម្រាបជូន ឯកឧត្តម អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងសំណើ សុំ របស់ព្រះ ចៅអធិការ ដែលមានលោក ជ័យ សុផល តំណាងគណៈកម្មការវត្តស្នើសុំចុះបញ្ជីធ្វើ ប័ណ្ណកម្មសិទ្ធិដីជូនវត្តព្រះធម្មត្រ័យនេះ មន្ទីរ រៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីរាជធានីភ្នំពេញ បាន ចាត់មន្ត្រីជំនាញចូលរួមជាមួយ គណៈកម្មការចម្រុះ ថ្នាក់ ខណ្ឌ ចុះវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិដីដែលមានទីតាំងស្ថិតនៅ ខាងកើតវត្តនៅក្នុងភូមិ ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានី ភ្នំពេញ កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៣ ពុំបានសម្រេចលទ្ធផលនៅឡើយ ដោយមានការជំទាស់តវ៉ាពីឈ្មោះ ប៊ុន ម៉េង និង ឈ្មោះ លី វ៉ាន់នី ថា ការវាស់វែង តាមការចង្អុលបង្ហាញរបស់ឈ្មោះ ជ័យ សុផល គឺបានរំលោភលើដីរបស់ពួកគាត់ ព្រមទាំងគំរាម ប្តឹង ពីគណៈកម្មការ ចុះវាស់វែងទៅតុលាការទៀតផង ។
ដើម្បីឆ្លើយតបសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលតាមលិខិតលេខ ១៧០០ សជណ ចុះថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០០៨ របស់ទីស្តីការ គណៈរដ្ឋមន្ត្រី មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី រាជធានីភ្នំពេញ បានគូសប្លង់សុរិយោដី បញ្ចូលទៅក្នុងទម្រង់ បែបបទប្រមូលទិន្នន័យក្បាលដីសម្រាប់ បំពេញនីតិវិធីក្នុងការចេញប័ណ្ណកម្មសិទ្ធិជូនវត្តព្រះធម្មត្រ័យ ។
ក៏ប៉ុន្តែពាក់ព័ន្ធសាលដីកាលេខ ២២ “ក្រVIញ”ចុះថ្ងៃ ទី ១០ ខែឧសភា ឆ្នាំ២០១៣ របស់សាលាឧទ្ធរណ៍ហាមឃាត់លោក ជ័យ សុផល (តំណាងគណៈកម្មការវត្ត)មិនឱ្យ លក់ដូរ ជួល បញ្ចាំ ផ្ទេរសិទ្ធិធ្វើអំណោយទាន មរតកព្រមទាំងមានការជំទាស់តវ៉ា ពី ឈ្មោះ ប៊ុន ម៉េង និងឈ្មោះ លី វ៉ាន់នី ថាការវាស់វែងកន្លងមកបានរំលោភចូលដីរបស់ពួកគាត់ ទើបមន្ទីរជួបការលំបាក ក្នុងការចុះ បញ្ជីផ្តល់ប័ណ្ណកម្ម សិទ្ធិដីជួលវត្តព្រះធម្មត្រ័យ ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម អភិបាលមេត្តាជ្រាប និងមេត្តា ផ្តល់ អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ដើម្បីមន្ទីរអនុវត្តបន្តដោយក្តីអនុគ្រោះ ។
ព្រះមហា ទូច អាង ព្រះចៅអធិការវត្តព្រះធម្មត្រ័យបានមានព្រះថេរដីកាឱ្យដំណឹងភ្នំពេញដឹងថា បើយោង ទៅលើឯកសារពាក់ ព័ន្ធ ជាច្រើនដែលវត្តទទួលបានហើយអាត្មាបានព្យាយាមសួរទៅអ្នកចេះច្បាប់ ពួកគេបានប្រាប់ថា ការចុះបញ្ជីធ្វើប័ណ្ណកម្មសិទ្ធិដីឱ្យវត្ត គឺគ្មានអ្វីត្រូវរាំងស្ទះទេ បើនិយាយពីស្ថាប័នតុលាការ ដែលមានត្រឹមតែដីការ រក្សាការពារមួយសន្លឹកនោះគ្មានប្រសិទ្ធភាពទេ ព្រោះ ដីការក្សាការពារមានសុពលភាពលុះត្រាតែអង្គសេចក្តីកំពុងតែ ស្ថិតនៅក្នុងតុលាការដំណើរការ ។ តែនេះមិនមែនទេ តុលាការបាន ផ្ទេរសមត្ថកិច្ចមកគណៈកម្មការសុរិយោដីជាអ្នក ដោះស្រាយម្តងជាពីរដងរួចមកហើយ ហើយគណៈកម្មការសុរិយោដីទាំង ថ្នាក់ ខណ្ឌ រាជធានី ក្រសួងគេបានច្រាន ចោលពុំលើកយកមកដោះស្រាយទៀតទេ ព្រោះរឿងនេះរាជរដ្ឋាភិបាលបានសម្រេចរួចហើយ គឺត្រូវប្រគល់ដីឱ្យវត្ត ហើយអាជ្ញាធរមានសមត្ថកិច្ចត្រូវជួយចេញប័ណ្ណកម្មសិទ្ធួដិឱ្យីវត្ត ។
ព្រះគ្រូចៅអធិការបន្តថា ហើយចំពោះការជាប់គាំងដែលនាំឱ្យមន្ទីរសុរិយោដីរាជធានីភ្នំពេញ ពុំអាចធ្វើការ ចុះបញ្ជីធ្វើប័ណ្ណ កម្មសិទ្ធិ ដីឱ្យវត្តបាននោះ បើតាមក្រុមអ្នកច្បាប់ដែលអាត្មាបានសួរពួកគេ គេបានដាក់ការសង្ស័យថា ប្រហែលជាជាប់ពាក់ព័ន្ធជា មួយនឹង អំពើពុករលួយ ឬក៏ភាគីអ្នករំលោភយកដីវត្តមានខ្នងបង្អែកក្រាស់ ឬក៏ជាខ្សែ ទុយោជាមួយព្រះឥន្ទមែនហើយមើលទៅ ?
គួររំលឹកផងដែរថា នៅក្នុងការចុះផ្សាយរបស់សារព័ត៌មាន ដំណឹងភ្នំពេញ ឆ្នាំទី ១០ លេខ ៧៨ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី ០៧ ខែវិច្ឆិកា ឆ្នាំ២០១៣ ដែលមានចំណងជើងថា តើលោក ប៊ុន ម៉េង ពិតជាជាប់ខ្សែ ទុយោជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មែនឬក៏អី បាន ជាធ្វើឱ្យប្រជាពលរដ្ឋ និងមន្ត្រីរាជការខ្លាចយ៉ាងនេះ ? ។
តាមប្រភពពីមន្ត្រីនៅសាលារាជធានីភ្នំពេញសុំមិនប្រាប់ឈ្មោះ បានប្រាប់ដំណឹងភ្នំពេញថា លោក ប៊ុន ម៉េង មិនមែនជាសាច់ញាតិ អីជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទេ លោក ប៊ុន ម៉េង គ្រាន់តែជាឈ្មួញរកស៊ីតែប៉ុណ្ណោះ បើនិយាយពីខ្សែទុយោវិញ នោះ មិនដឹងថា ខាងប្រពន្ធឬក៏ប្តឹងទេ ដែលជាប់ខ្សែជាមួយសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនមួយរូប ។
ប្រភពដដែលបន្តថា បើនិយាយពីសមាជិកព្រឹទ្ធសភារូបនោះ ក៏គ្មានអ្វីអស្ចារ្យដែរ តែនេះទំនងជាលោក ប៊ុន ម៉េង សម្បូរសន្លឹកឆ្នោត ទេដឹង បានជាធ្វើឱ្យដំណើរការចុះបញ្ជីដីឱ្យវត្តជាប់គាំងរាប់សិបឆ្នាំយ៉ាងនេះ ? ចំណែកឯ លោកស្រី លី វាន់នី វិញបើយើងពិនិត្យ មើលលើឯកសារដែលគាត់ទិញពីឈ្មោះ ជា វណ្ណដេត កាលពីឆ្នាំ២០០៥នោះ គឺមានព្រំប្រទល់ជើងទល់ និងប្រឡាយទឹក ខាងត្បូង ទល់និងដី ចាន់ ណាវី ដី អ៊ូ ប៊ុន ខាងកើតទល់និងផ្លូវរទេះ ខាងលិចទល់និងផ្លូវលំ មិនមែនមានព្រំប្រទល់ជាប់ជាមួយឈ្មោះ ប៊ុន ម៉េង នោះទេ ។ ហើយបើយើងក្រឡេកមើល ពាក្យបណ្តឹងចុះថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០០៨ របស់ឈ្មោះ ជ័យ សុផល តំណាង អាចារ្យគណៈកម្មការវត្តគោរពជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី គឺបានស្នើ សុំ ចំនួនប្រាំចំណុច ។ ១-លុបប័ណ្ណសំគាល់សិទ្ធិពីឈ្មោះ ប៊ុន ម៉េង និងឈ្មោះ លឹម សុខហៀង មានទំហំ ១ហិកតា ៣២អា ៤៥ សង់ទីអា ។ ២-ឈ្មោះ ចាន់ ណាវី ប្រគល់ដីមកឱ្យវត្តវិញតាមផ្លូវច្បាប់ដែលមានទំហំ ៤២៥៥ម៉ែត្រការ៉េ ។ ៣-ប្រគល់ដី បេតិក ភណ្ឌវត្តព្រះធម្មត្រ័យទំហំ ១ហិកតា ៧៥អា មកឱ្យវត្តគ្រប់គ្រងវិញ ។ ៤-ឱ្យក្រសួងរៀបចំដែនដី និងសំណង់ និងអាជ្ញាធរសាលា ក្រុងភ្នំពេញ ចេញប័ណ្ណសំគាល់សិទ្ធិកាន់កាប់ស្របច្បាប់របស់វត្តព្រះធម្មត្រ័យ។ ៥-សូមប្រគល់ដីគរុភ័ណ្ឌវត្តទំហំ ១ហិកតា ៧៥អា ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្រាប់សាងសង់ អនុវិទ្យាលយទុកជូនកូនចៅបានរៀនសូត្រ ។
ប្រភពដដែលបញ្ជាក់បន្ថែមថា ឥឡូវនេះសំណុំរឿងនេះ (ការចុះបញ្ជីដីឱ្យវត្តព្រះធម្មត្រ័យ)ទំនងប្រហែល អាចបញ្ចប់ក្នុងពេល ឆាប់ៗនេះ ព្រោះឮថាលោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ និងដាក់កម្មវិធីប្រជុំរក ដំណោះស្រាយដើម្បីបញ្ចប់រឿងនេះ ។
ដោយឡែក លោក ប៊ុន ម៉េង និងលោកស្រី លី វាន់នី ដំណឹងភ្នំពេញ ពុំអាចទំនាក់ទំនងសុំការបំភ្លឺបានទេ ជុំវិញព័ត៌មានពាក់ព័ន្ធ ទំនាស់ដីជាមួយវត្តព្រះធម្មត្រ័យដោយពុំស្គាល់លេខទូរ ស័ព្ទ ។/