សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កុមារី ៣ នាក់​លង់ទឹក​បឹង ស្លាប់ ២ សង្គ្រោះបាន ម្នាក់​

កុមារី ៣ នាក់​លង់ទឹក​បឹង ស្លាប់ ២ សង្គ្រោះបាន ម្នាក់​

ខេត្ត​ក្រចេះ ៖ កុមារី 3​នាក់​ក្នុងចំណោម 5​នាក់ 2 នាក់​ត្រូវ​បាន​លង់ទឹក​បឹង​ស្លាប់ និង​ម្នាក់​ទៀត ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់ពេលវេលា​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​11.00​នាទី​ថ្ងៃ​ទី​27 កក្កដា 2018 នៅ​ចំនុច​ក្រោយ​ភូមិ​ថ្មី​ទី​1 ឃុំ ខ្សាច់​អណ្ដែត ស្រុក​ឆ្លូង ខេត្ដ​ក្រចេះ​។​

​លោក ឆុង តូ​រ៉ា​ន់ អធិការ​ស្រុក​ឆ្លូង បានអោយដឹងថា នៅ​មុនពេល​កើតហេតុ មាន ក្មេង​ស្រី​មួយ​ក្រុម​មាន​គ្នា 5 នាក់ បាននាំគ្នា​ទៅ​លេង​ទឹក​បឹង នៅ​ចំណុច​កើតហេតុ​ខាងលើ បណ្ដាល​អោយ​ក្មេងស្រី 2 នាក់​បាន​លង់ទឹក​ស្លាប់ និង​ម្នាក់​ទៀត​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ឆ្លូង បាន​ទាន់ពេលវេលា​។​
​លោក​អធិការ​ស្រុក​ឆ្លូង បានដឹងថា កុមារី​រងគ្រោះ​ទាំង 3​នាក់ ទី​1 មានឈ្មោះ សុឹង ស៊ុន​ណា​រី ភេទ ស្រី អាយុ​10​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី​ទី​1 ឃុំ​ខ្សាច់​អណ្ដែត ស្រុក​ឆ្លូង ខេត្ថ​ក្រចេះ ( ស្លាប់ ) ទី​2 ឈ្មោះ អៀម ម៉េង​ហួយ ភេទ ស្រី អាយុ 12​ឆ្នាំ មាន​ទីលំនៅ ជាមួយគ្នា ( ស្លាប់ ) និង​ទី​3 ឈ្មោះ សិត នី​ត ភេទ ស្រី អាយុ 11​ឆ្នាំ មាន​ទីលំនៅ ជាមួយគ្នា ត្រូវបាន​បងប្អូន​ដឹក​មក​មន្ទីរពេទ្យ​បង្អែក​ស្រុក​ឆ្លូង​ជួយសង្គ្រោះ​រួចផុតជីវិត ។​

​លោក​អធិការ​ស្រុក​ឆ្លូង បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​បណ្ដាល​ឱ្យ​កុមារី​លង់ទឹក​ស្លាប់ នឹង​រងគ្រោះថ្នាក់ គឺ​បណ្ដាលមកពី ក្មេង​ទាំងនោះ​នាំគ្នា​ទៅ​លេង​ទឹក​បឹង​។ ក្រោយ​ពី​កម្លាំង​ជំនាញ​ពិនិត្យ​រួច​ក្មេង​ទាំង​ពីរ​នាក់​ស្លាក​ម​ប់​ដោយការ​លង់ទឹ​កពិត​ប្រាកដ​មែន សាកសព​បាន​ប្រគល់ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ កិះ​ខន​ក្រចេះ​

Filed in: សន្តិសុខសង្គម