សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មេ​នគរបាល​ការពារ​ព្រុំដែន​លេខ​៣០៣​ចេញ​ឈើ​តាម​ច្រក​ណាំ​លៀ​ពេល​បោះឆ្នោត​!

មេ​នគរបាល​ការពារ​ព្រុំដែន​លេខ​៣០៣​ចេញ​ឈើ​តាម​ច្រក​ណាំ​លៀ​ពេល​បោះឆ្នោត​!

​ខេត្ត​មណ្ឌលគិរី​៖ ប្រសិនបើ​គ្មាន​ការទប់ស្កាត់​នៅ​យប់ ថ្ងៃ​ព្រហស្បតិ៍ ទី​ថ្ងៃទី​២៦ ដល់​ថ្ងៃ​អាទិត្យ​២៩​ខែកក្កដា ឆ្នាំ​២០១៨​បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ណាំ​លៀ​ដែល​ឈ្មួញ​ជា​មន្ត្រី​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៣០៣ នឹង​ទទួលបាន​ជោគជ័យ​។​ប្រភព​ពី​ប្រជាពលរដ្ឋ​ឲ្យដឹងថា ឈើ ដែល​ត្រូវ​ដឹក​ចេញពី​ចំណុច​កោះ​ញែក និង​ចំណុច​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា​ត្រូវបាន​គេ​រៀបចំ​ជា​ស្រេច​ហើយ ។

​តាម​គម្រោង មេ​ឈ្មួញ​ឈើ ដែល​ជា​សមត្ថកិច្ច​រូបនេះ ត្រូវ​ចេញ​ឈើ​នៅ​យប់​ថ្ងៃ​ទី​២៦​កក្កដា​នេះ និង​ថ្ងៃស្អែក​បន្តទៀត ស្របពេល​ដែល​សមត្ថកិច្ច និង​អាជ្ញាធរ​កំពុងតែ​ជាប់រវល់​ដ៏​មមាញឹក​ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ប្រជាពលរដ្ឋ និង​គណបក្ស​នយោបាយ សម្រាប់​ការបោះឆ្នោត​ថ្ងៃទី​២៩​កក្កដា ។ មាន​ការកត់សម្គាល់ថា​តាំង​ពី​លោក​ឡៅ​សុខា​ត្រូវបាន​ចូលកាន់​តំណែង​ជា​ស្នងការ​នគរបាល​ខេត្ត​មណ្ឌលគិរី​មក​បទល្មើស​ព្រៃឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ណាំ​លៀ​ដែល​ទទួលខុសត្រូវ​ដោយ​លោក​សំរឹទ្ធ​ណ​យ​បាន​កើនឡើង​ទ្វេរ​ដង​។​

​មន្ត្រីរាជការ និង​អាជ្ញាធរ​នៅ​ស្រុក​ពេជ្រា​ដា បាន​រិះគន់​ថា លោក មេ​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៣០៣ អតីត​ជា​អធិការរង​នគរបាល​ស្រុក​កែវ​សីមា​ដែល ធ្លាប់​បាន​ប្រព្រឹត្ត​បទល្មើស ដឹកជញ្ជូន​ឈើ​ខុសច្បាប់ មកទល់​នឹង​បច្ចុប្បន្ននេះ លោក​បាន​ក្លាយ​ជា​មេខ្លោង​ដ៏​ធំ​នៅ​ស្រុក​ពេជ្រា​ដា ក្នុង​ការនាំ​ឈើ​ទៅ​ប្រទេស​វៀតណាម​ឆ្លង​តាម​ច្រក​ប៉ុស្តិ៍​៧ ណាំ​លៀ យ៉ាង​គឃ្លើន​ពេល​ខ្លួន​ជា​សមត្ថកិច្ច​ដែល​មាន​តួនាទី​ទប់ស្កាត់ និង​បង្ក្រាប ក្លាយ​ជា​ជន​ដែល ដឹកជញ្ជូន​ឈើ​ល្មើស​ច្បាប់​ឆ្លងទៅ​ប្រទេស​វៀតណាម​ទៅវិញ​? ពាក់ព័ន្ធ​ករណី​នេះ អង្គភាព​យើង មិន​អាច​ទំនាក់ទំនង​បាន​ទេ​ពី​លោក មេ​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៣០៣ ដោយ​គ្មាន​លេខ​ទូរស័ព្ទ ។​

​ចំណែក លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​ថ្មី​ដែល​ជាប់​សង្ស័យ​ថា​ជា​អ្នក​បើក​ភ្លើង​ឲ្យ​ដើម្បី​រក​លុយ​ស្រង់ដើម​បាន​បដិសេធ ជាមួយ​កាសែត​ថា ខ្ញូំ​ពុំទាន់​បាន​ដឹង​ព័ត៌មាន​នៅ​ឡើយ​ទេ ដោយសារ​បច្ចុប្បន្ន​ខ្ញុំ​កំពុង​មាន​ភារកិច្ច​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ខ្ញុំ​អរគុណ​ចំពោះ​ការ​ផ្តល់​ដំណឹង​នេះ ដើម្បី​ឲ្យ​មន្ត្រី​ចុះ​ទៅ​ពិនិត្យ និង​ដាក់​កម្លាំង​ទប់ស្កាត់​មិន​អនុញ្ញាត​ឲ្យ​ឈើ​ចេញ​ឡើយ ដោយសារ​ខ្ញុំ​ហាម​ដាច់ខាត និង​ពង្រឹង​ចំពោះ​បទល្មើស​ព្រៃឈើ​នេះ​(​ស៊ិក​) ។

​មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន​នៅ​តំបន់​នោះ បាន​វាយតម្លៃ​ថា ការដឹកជញ្ជូន​ទំនិញ​ខុសច្បាប់ ឈើ​ប្រណីត​ឆ្លងដែន​តាម​ច្រកទ្វារ​នេះ បាន​យ៉ាង​ងាយស្រួល​យ៉ាងនេះ បើ​គ្មាន​ការបើក​ភ្លើង​ខៀង​ពី​លោក ហឿន សុខ​ណា ប្រធាន​ច្រកទ្វារ​ទ្វារ​ភាគី​ណាំ​លៀ​(​ហៅ​ប៉ុស្តិ៍​៧) ជាពិសេស មេ​ប៉ុស្តិ៍​ប្រចាំ​ច្រក​ទ្វារ​ឈ្មោះ សំរិទ្ធ ណ​យ ដែល​ជា​មន្ត្រី​នគរបាល​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​មណ្ឌល​គី​រី​ជា​ថ្នូរ​និង​លាភសក្ការៈ​នោះទេ​គឺ​មិន​អាច​បាន​ឡើយ ។ ព្រោះ​ការដឹក ឈើ​ប្រណីត​ទាំងនោះ​ចេញ គឺ​ត្រូវ​រត់ការ​បង់លុយ ឲ្យ​សមត្ថកិច្ច​ជំនាញ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ឈរជើង​ក្នុងស្រុក​ពេជ្រា​ដា រហូតដល់ ច្រកទ្វារ​ណាំ​លៀ (​ហៅ​ប៉ុស្តិ៍​ប្រាំពីរ​) ក្នុង​នោះ​សម្រាប់ រថយន្ត​កាមរី ត្រូវ​បង់​ប្រមាណ ៥០០​ដុល្លារ ហើយ​សម្រាប់ រថយន្ត​ប្រភេទ ឡង់​គ្រី​ស្ស័រ និង​ធុន​ត្រា គឺ​ត្រូវ​បង់​ប្រមាណ​ជា ១០០០​ដុល្លារ​៕

 

Filed in: ព័ត៌មានសំខាន់