សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក ឃួ​ង ស្រេង ប្រាប់ថា​ក្រោយ​ការបោះឆ្នោត អ្នកភូមិ​ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​សនឹង​ទទួលបាន​ផ្លូវ​បេតុង​!

​លោក ឃួ​ង ស្រេង ប្រាប់ថា​ក្រោយ​ការបោះឆ្នោត អ្នកភូមិ​ភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​សនឹង​ទទួលបាន​ផ្លូវ​បេតុង​!

ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង នៅ​ព្រឹក​ថ្ងៃទី​២៦ កក្កដា ឆ្នាំ​២០១៨​នេះ​បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ រស់នៅ សហគមន៍​អន្លង់​គង ក្នុងភូមិ​អន្លង់​គង​ថ្មី សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ​ថា​នឹង​ស្ថាបនា​ផ្លូវ​បេតុង​ជូន​ក្រោយ​ការបោះឆ្នោត​។

​ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​សួរសុខទុក្ខ ប្រជាពលរដ្ឋ​រស់នៅ សហគមន៍​អន្លង់​គង លោក​អភិបាល​រាជធានី បាន​លើកឡើង​ថា នឹង​ស្ថាបនា​ផ្លូវ​បេតុង ចំនួន​៣​ខ្សែ រួម​និង​ការដាក់​លូ ជូន​ប្រជាពលរដ្ឋ ខណៈ​ដែល​ផ្លូវ​៣​ខ្សែ​នេះ កំពុង​ឈូសឆាយ​នៅឡើយ ។​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថា ក្នុងនាម​ជា​អាជ្ញាធរ​ដែនដី មាន​ភារកិច្ច​មួយ​ដែរ នោះ​គឺ​ចលនា​ប្រជាពលរដ្ឋ ឲ្យទៅ​បោះឆ្នោតនៅ ថ្ងៃ​ទៅ​២៩ កក្កដា ខាងមុខនេះ ហើយ​បើ​ក្រោយ​បោះឆ្នោត ប្រជាពលរដ្ឋ ក្នុង​សហគមន៍​នេះ មាន​ប្រឡាក់​ថ្នាំ​ជ្រលក់​ដៃ ដែល​បញ្ជាក់​ពី​ការ ទៅ​ចូលរួម​បោះឆ្នោត​ហើយ​នោះ រដ្ឋបាល​រាជធានី នឹង​ស្ថាបនា​ផ្លូវ​បេតុង​ជូន​តែ​ម្តង ។​

​លោក ឃួ​ង ស្រេង ក៏​បាន​អញ្ជើញ​បន្ត ទៅសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែល​ទទួលរង​ការលិចលង់ ដោយ​ទឹកជំនន់​ទឹកភ្លៀង នៅ​សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ​បន្ត​ទៀត​ផង​ដែរ​៕

 

Filed in: ព័ត៌មានជាតិ