សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្នងការ​នគរបាល​ខេត្ត​ក្រចេះ ប្រគល់​រថយន្ត ស៊ី​រ៉ែ​ន ចំនួន 6​គ្រឿង ដល់​អធិការ​រដ្ឋា​ន​ស្រុក​ក្រុង​ទាំង​6

ស្នងការ​នគរបាល​ខេត្ត​ក្រចេះ ប្រគល់​រថយន្ត ស៊ី​រ៉ែ​ន ចំនួន 6​គ្រឿង ដល់​អធិការ​រដ្ឋា​ន​ស្រុក​ក្រុង​ទាំង​6

ខេត្ត​ក្រចេះ​៖ ស្នងការ​នគរបាល​ខេត្ត​ក្រចេះ ប្រគល់​រថយន្ត ស៊ី​រ៉ែ​ន ចំនួន 6​គ្រឿង ដល់​អធិការ​រដ្ឋា​ន​ស្រុក​ក្រុង​ទាំង​6 ក្រោម​អធិបតីភាព ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គស្នងការ​រង តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណៈ​ខេត្តក្រចេះ នា​ព្រឹក​ថ្ងៃទី 26 ខែកក្កដា ឆ្នាំ 2018​។​

​លោក​ឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការ​នគរបាល​ខេត្ត​ក្រចេះ បាន​មានមតិ​ស្វាគមន៍ លើកឡើងថា ដោយ​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន កន្លងមក ឯកឧត្តម​បាន​ផ្ដល់ជូន​នូវ​សម្ភារៈ​សម្រាប់​ការពារ​ដល់​កងកម្លាំង​អន្តរាគមន៍​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ជាពិសេស​នៅ​ថ្ងៃទី 26​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ​ទទួល​បាន​រថយន្ត​ស៊ី​រ៉ែ​ន ចំនួន 6 គ្រឿង​សម្រាប់​ដល់​កិច្ចប្រតិបត្តិការ​ការពា​រ សន្តិសុខ​សុ​វត្តិភាព និង​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម និង សន្តិសុខ​នយោបាយ និង​សន្តិសុខ​សណ្តាប់ធ្នាប់់​សាធារណៈ ក្នុង​ការបង្ក្រាប​រាល់​ប​ទ​ល្មើស​ផ្សេងៗ​និង កិច្ចប្រតិបត្តិការ​ជួយ​សង្គ្រោះ នៅ​ឧបទ្ទវហេតុ​ដែល​កើតឡើង​ជា​យថាហេតុ ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ដែល​ទទួលខុសត្រូវ​។​

​លោក​ឧត្តមសេនីយ៍ទោ ស្នងការ បាន​បន្តថា នៅសល់​តែ​រយៈពេល 3​ថ្ងៃ​ទៀត​តែប៉ុណ្ណោះ​។ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​និតិ​កាល​ទី 6 នឹង​ឈាន​ចូល​មក​ដល់ ហើយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក្រចេះ បាន​ត្រៀមកម្លាំង​អន្តរាគមន៍​ចំនួន 200​នាក់ និង​កម្លាំង​សម្រាប់​ការពារ ការិយាល័យ​បោះឆ្នោត ទាំង 555 ការិយាល័យ​មាន​ចំនួន​1,284​នាក់​។ ដោយឡែក​សម្រាប់​កម្លាំង​ប្រជា​ការពារ ដែល​ត្រៀម អន្តរាគមន៍​នៅតាម​បណ្ដា​ស្រុក​ក្រុង និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​មាន​ចំនួន 744​នាក់ នឹង​បាន​សិក្សា​អំពី ច្បាប់​ក្រម​សីលធម៌ និង​នីតិវិធី​នៃ​ការបោះឆ្នោត​ផងដែរ​។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គស្នងការ​រង បាន​មានប្រសាសន៍​សំណេះសំណាល​និង​ណែនាំ​ដល់​កងកម្លាំង​ទាំងអស់ ត្រូវ​លើក​កំពស់​ស្មារតី​ប្រុងប្រយ័ត្ន​ជាប់​ជានិច្ច​ក្នុង​ការត្រៀម​អន្តរាគមន៍​ទប់ស្កាត់​បង្ក្រាបបាន​ទាន់​ពេល និង​ប្រកបដោយ​ប្រសិទ្ធភាព​ចំពោះ​សកម្មភាព​ក្រុមប្រឆាំង​ខុសច្បាប់ និង​ពួក​អមិត្ត​ដែល​ប៉ុនប៉ង ឬ​បង្ក​ភាពចលាចល​តាម​គ្រប់​រូប​ភាព ពិសេស​ការកៀងគរ​ប្រមូល​កម្លាំង​ធ្វើ​បាតុកម្ម​ខុសច្បាប់ អំពើហិង្សា​ក្នុង​ឧបាយកល​បំផ្លិចបំផ្លាញ​ការបោះឆ្នោត ។ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ បាន​បន្តថា កងកម្លាំង​ទាំងអស់​ត្រូវមាន​វត្តមាន​ប្រចាំការ​នៅ​ក្នុង​អង្គភាព ២៤​ម៉ោង​លើ​២៤​ម៉ោង ដោយ​ផ្លាស់ប្ដូរ​គ្នា​ទៅ​បោះឆ្នោត និង​ត្រូវ​គ្រប់គ្រង​ថែរក្សា ត្រួតពិនិត្យ​មធ្យោបាយ​យានយន្ត អាវុធ គ្រាប់រំសេវ គ្រឿង​សម្ភារ​បរិក្ខារ គ្រឿង​បំពាក់​ធានា​បាន​គុណភាព​ក្នុង​កិច្ច​ប្រតិបត្តិការ ។ ក្រោយ​ចប់​ការបោះឆ្នោត កម្លាំង​ដែល​ការពារ​ការិយាល័យ​បោះឆ្នោត​ត្រូវ​ប្រញាប់ប្រញាល់​វិលត្រឡប់​មកកាន់​អង្គភាព​វិញ ដើម្បី​ត្រៀម​អន្តរាគមន៍​ទ្រោល​សភាពការណ៍​រហូតដល់​ការប្រកាស​លទ្ធផល​បោះឆ្នោត​ជា​ផ្លូវការ​បាន​ចប់សព្វគ្រប់​៕

 

Filed in: ព័ត៌មានជាតិ