សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គយ​ច​លត័ចា​ប់​បាន​ទំនិញគេចពន្ធ​របស់​ឧកញ៉ា​បង្ហាញ​ថា​មេ​គយ​ខេត្ត​ប៉ៃលិន​និង​មេ​គយ​ច្រក​ព្រុំ​ពិតជា​បាន​ឃុប​ឃឹត​ប្រព្រឹត្តបទ​ល្មើស​ពុករលួយ​!

​គយ​ច​លត័ចា​ប់​បាន​ទំនិញគេចពន្ធ​របស់​ឧកញ៉ា​បង្ហាញ​ថា​មេ​គយ​ខេត្ត​ប៉ៃលិន​និង​មេ​គយ​ច្រក​ព្រុំ​ពិតជា​បាន​ឃុប​ឃឹត​ប្រព្រឹត្តបទ​ល្មើស​ពុករលួយ​!

ខេត្ត​ប៉ៃលិន ៖ ក្រុម​គយ ចល័ត បាន​ចុះ​ចាប់​ឥដ្ឋ​ការពារ​កំដៅថ្ងៃ ចំនួន ៣២​កេះ​ធំៗ { ១​កេះ ទម្ងន់​ជាង​១​តោន }​មិន​បង់ពន្ធ ដែល​គេ​នាំចូល ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា តាម​ច្រកទ្វារ​អន្តរជាតិ​ព្រុំ ខេត្ត​ប៉ៃលិន ដែល​គ្រប់គ្រង​ដោយ​លោក​ទី​ប៊ុន​ឡ​ង់ ។​ករណីយ៍​ចាប់ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦ និង ៣០​នាទី​ល្ងាច ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិត​នៅ​ការដ្ឋាន កំពុង​សាងសង់ អគារ​មួយ​កន្លែង ដែល​មាន​ម្ចាស់ ឈ្មោះ សេង ឈុន​ឡេង​ជា​ឧកញ៉ា នៅ​ទល់មុខ​កាស៊ីណូ { ដឹ​ហ្ក​ដ​អ​ហ្វវិល } ចំងាយ​ពី​ច្រកទ្វារ អន្តរជាតិ​ព្រុំ ប្រហែល ៥០០​ម៉ែត្រ ស្ថិតក្នុង ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

​គេ​ឃើញ​មាន​ការអន្តរាគមន៍ ពី​លោកស្រី ស៊ុំ ហ៊ាង ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន ផងដែរ តែ​មិន​អាច សម្របសម្រួល​បាន ដោយ​ខាង​គយ យក​គ្រឿងចក្រ ទៅ​ចូក​ដឹក​តាម​រថយន្ត​ទាំង​យប់ រហូត​ទាល់តែ​អស់ ពី​កន្លែង​ការដ្ឋាន តែម្តង ។​ប្រភពព័ត៌មាន ពី​មន្ត្រី​គយ និង​រដ្ឋាករ​ចល័ត បាន​បង្ហើប​ឲ្យដឹងថា បន្ទាប់​ពី​បែកធ្លាយ ព័ត៌មាន​មួយ​នេះ លេចឮ​ទៅដល់​ថ្នាក់លើ ក៍​បាន​បញ្ជា​ឲ្យ​ពួកគាត់ ចុះ​ទៅ​រឹបអូស យក​ឥដ្ឋ​ការពារ​កំដៅថ្ងៃ ចំនួន ៣២​កេះ​ធំៗ ដែល​មាន​ទម្ងន់ ប្រហែល ៣២​តោន យកទៅ​រក្សាទុក នៅក្នុង​ផែស្ងួត ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ ធ្វើ​ការដោះស្រាយ គឺ​ត្រូវ​ឲ្យ​ម្ចាស់​បង់ពន្ធ​ជូន​រដ្ឋ តាម​ការកំណត់​ផងដែរ ។

​ចំណែក លោក​ឧកញ៉ា សេង ឈុន​ឡេង ជា​ម្ចាស់​ឥដ្ឋ​ខាងលើ បានឲ្យដឹងថា ការនាំ​ឥដ្ឋ​ចូលមក ក្នុង​ខេត្ត​ប៉ៃលិន ដើម្បី​សាងសង់​អគារ ផ្ទះ​របស់​ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ដោយ​ចំ​ថ្ងៃ​សៅរ៍ ហើយ​ខាង​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​ព្រុំ នឹង​សាខា​គយ នឹង​រដ្ឋាករ ខេត្ត​ប៉ៃលិន អត់​ទាន់​ចុះហត្ថលេខា លើ​ក្រដាស​ស្នាម​បង់ពន្ធ នាំចូល​នោះទេ ឲ្យ​រង់ចាំ​ដល់​ថ្ងៃ​ធ្វើការ​សិន ។

​ហើយ​ស្រាប់តែ ខាង​គយ និង​រដ្ឋាករ​ចល័ត ចុះ​ទៅ​រឹបអូស យក​ទាំងអស់​តែ​ម្តង ។​ការចុះ​បង្ក្រាប​ចាប់​ទំនិញ​អត់​បង់ពន្ធ​មួយ​ករណិយ៍​នេះ​ជា​ភស្តុតាង​បង្ហាញ​អំពី​ការឃុបឃឹត​ប្រព្រឹត្ត​បទល្មើ​សពុករលួយ​ដែល​បង្ក​ឡើង​រវាង​គយ​ប្រចាំ​ច្រក​ព្រុំ​គ្រប់គ្រង​ដោយ​លោក​ទី​ប៊ុន​ឡង់ នឹង​គយ​ខេត្ត​ដែល​គ្រប់គ្រង​ដោយ​លោក សំ សុវណ្ណារិទ្ធ ជា​មេ​សាខាគយ​ខេត្ត ។​

​សូមបញ្ជាក់​ថា​កាលពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១៧ មេ​គយ​ថ្មី​២​នាក់​ត្រូវបាន​ប្រកាស​ឲ្យចូល​មក​កាន់​តំណែង​ដឹកនាំ​គយ​ខេត្ត​ប៉ៃលិន​គឺ​លោក សំ សុវណ្ណារិទ្ធ​អត្តលេខ​១១១៩ ផ្លាស់​មក​ពី​ខេត្ត​មណ្ឌលគិរី​មកជា ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន​ជំនួស​លោក​ទុំណូ​ដែល​ចាយ​លុយ​ផ្លាស់​ទៅ​ខេត្ត​ព្រះសីហនុ​និង​មានឈ្មោះ លោក ទី ប៊ុន​ឡង់​ជា​អនុប្រធាន​ទទួល​ជា ប្រធានការិយាល័យ​គយ​ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ​ជំនួស​លោក​រិត​គង់​មេ​គយ​ច្រក​ដែល​ស្លាប់​ដោយ​ក្រឡាប់​ឡាន​។​

​ក្រោយ​ពី​វត្ត​ជា​មេ​គយ​វា​ក៏​មាន​សេចក្ដីរាយការណ៍ ថា លោក ទី ប៊ុន​ឡង់ ជាមរ​គយ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ដែល​មាន​ការ​បើកដៃ ពី​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន បាន​បន្ត​វ​ប្បធ​មិ​មេគយ​ចាស់​គឺ​បើ​កដៃ ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ដែល​គេ​ជឿ​ថា​ដើម្បី​ស្រង់ដើម​ដែល​ចំណាយ​រត់​ការផ្ទេរ​ចូល​។​សេចក្តីរាយការណ៍​ដដែល​បាន​និយាយថា​នៅ​ច្រក​ព្រុំ មាន​ឈ្មួញ​ធំៗ ប្រមាណ​៦​ទៅ​៧​នាក់​ពិសេស​ឈ្មួញ​មាន​អំណាច​នៅ​ខេត្ត​ប៉ៃលិន បាន​រកស៊ី​នាំ​ទំនិញ​ខាងលើ ពី ប្រទេស​ថៃ ជាច្រើន​ឆ្នាំ​មកហើយ ដឹក​តាម​រថយន្ត​កុងតឺន័រ និង​រថយន្ត​យី​ឌុប ដោយ​ក្រុម​ឈ្មួញ​បាន ឃុបឃិត​ជាមួយ​មន្ត្រី​គយ ពុករលួយ​ក្លែង ប្រភេទ​មុខទំនិញ​ពី​ទំនិញ ថ្លៃ​មកជា​ប្រភេទ​ទំនិញ​ចម្រុះ ពី​រថយន្ត​ស៊េរី​ទំនើប​ឲ្យ ទៅ​ជា​រថយន្ត​កាប់សាច់ (​រថយន្ត​ជជុះ​) ដើម្បី​បង់ពន្ធ​ទាប​ត្រឹម​៣០ ទៅ​៤០​ភាគរយ​ប៉ុណ្ណោះ ។​

​ដោយសារ​គយ​ជួយ​សម្រួល​ក្រុម​ឈ្មួញ​បាន​សម្រុក​នាំចូល​ទំនិញ​ដូចជា ប្រភេទ​រថយន្ត​ស៊េរី​ទំនើបៗ ដែល​ឈ្មួញ​ថា​ជា​រថយន្ត​កាប់សាច់​ដឹក​តាម​កុងតឺន័រ​ចូល​ពី​ប្រទេស​ថៃ​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ព្រុំ​នៃ​ខេត្ត​ប៉ៃលិន​មិនតិច​ជាង​៣០០​គ្រឿង​ឡើយ​ក្នុង​មួយ​ខែៗ ។ ក្រៅពីនេះ​ក៏​មាន​ដូចជា​ស្រា​បៀរ ភេសជ្ជៈ​គ្រប់មុខ និង​ទំនិញ​ចាប់ហួយ​ជាដើម​ត្រូវបាន​ឈ្មួញ​ធ្វើការ​នាំ​ដោយ​ក្រុម​ឈ្មួញ​បាន​ឃុបឃិត​ជាមួយ​មន្ត្រី​គយ ដើម្បី​បង់​លុយ​ក្រៅ​ប្រព័ន្ធ​ចូល​ហោប៉ៅ​មន្ត្រី​គយ​តែម្តង ។ ប៉ុណ្ណឹង​ហើយ មិន​អស់ចិត្ត​គយ​សមយ័លោក​លោក សំ សុវណ្ណារិទ្ធ​និង លោក ទី ប៊ុន​ឡង់​នៅ​បញ្ជារ​ឲ្យ​កូនចៅ​កៀបស៊ី​លុយ​ប្រជាពលរដ្ឋ​ដឹក​បន្លែ​បន្តិច​បន​តួច​តាម​ម៉ូតូ​ចូល​មក​លក់​ចិញ្ចឹម​ជិវិត​ថែមទៀត​ដែល​ធ្វើឲ្យ​មាន​ការក្តៅក្រហាយ​ចេញម​កតវា​។​

​បើ​តាម​ការ​បង្ហើប ឲ្យដឹង​ពី​ក្រុម​មន្ត្រី នៃ​ស្ថាប័ន​ពាក់ព័ន្ធ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​ឲ្យ​អង្គភាព យើង​ដឹង​កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៨ ថា គេ​ដឹង​យ៉ាងច្បាស់​ថា ភាពមិនប្រក្រតី របស់​មេ​គយ​ដ៍​មហិមា​ទាំងពីរ គឺ​លោក ទី ប៊ុន​ឡង់ នឹង​លោក សំ សុវណ្ណារិទ្ធ ហ៊ាន​ឃុបឃិត ឲ្យ​ឈ្មួញ​ដឹក​ទំនិញ​លោតឆ័ត្រ ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា ដោយ​មិន​ចាំបាច់ បង់​ព័ន្ធ​ជូន​រដ្ឋ​នេះ ក៍​ដោយសា​មាន​អាង​ខ្នងបង្អែក ដ៍​រឹងមាំ នៅ​អគ្គនាយកដ្ឋាន​គយ នឹង​រដ្ឋាករ​កម្ពុជា ។​

​រហូតមកដល់​ពេលនេះ គេ​នៅ​ពុំ​ទាន់​ឃើញ លោក គុណ ញឹម អគ្គនាយកដ្ឋាន​គយ នឹង​រដ្ឋាករ​កម្ពុជា ចាត់​វិធានការ​ណាមួយ ទៅលើ​បុគ្គ ទី ប៊ុន​ឡង់ នាយការិយាល័យ​គយ នឹង​រដា្ឋ​ករ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន នឹង​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ នឹង​រដ្ឋាករ ខេត្ត​ប៉ៃលិន នៅឡើយ​ទេ​។​

 

Filed in: ព័ត៌មានជាតិ