សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឡានក្រុង​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ​បើកៗ​ប្រាស់ដេក​ធើ​ព្រងើយ​ទ​តែ​អត់​មាន​របួស​មួយ​?!

​ឡានក្រុង​ក្រុមហ៊ុន​វីរៈ​ប៊ុន​ថាំ​បើកៗ​ប្រាស់ដេក​ធើ​ព្រងើយ​ទ​តែ​អត់​មាន​របួស​មួយ​?!

​ខេត្តមណ្ឌលគិរី ៖ ឡានក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​វិរៈ​ប៊ុនថាំ​បើកៗ​ស្រាប់តែ​ប្រាសដេក​តាម​ថ្នល់​ធើ​ង៉ើ​យ​តែ​បែ​ជា​គ្នាន​អ្នកណាម្នាក់​រងរបួស​ទៅវិញ​?​។​ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥;១០​នាទី​ថ្ងៃ​ទី​២៥​កក្កដា​២០១៨​នៅ​ចំណុច​ជិត​ភ្នំ​ថ្ម​លើ​ផ្លូវជាតិ​លេខ​៧៦A​ស្ថិត​នៅក្នុង​ទឹកដី​ឃុំ អរ​៤​ស្រុក​កោះ​ញែក​។

​នគរបាល​ស្រុក​កោះ​ញែក ប្រចាំ​បញ្ជារ​នៅ​ការរិយាល័យ​ទី​៣ បាន ឲ្យដឹងថា​”​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​ឡើង​របស់​រថយន្ត​ក្រុង ក្រុមហ៊ុន វិរៈ​ប៊ុន ថាំ នោះ មិន បណ្តាលឲ្យ​មនុស្ស​គ្រោះថ្នាក់​ដល់​ស្លាប់​ទេ ហើយ​ក៍​មិន​មាន​មនុស្ស​រងរបួស​អី​ដែរ ។​

​លោក​នគរបាល​ប្រាប់​នៅក្នុង​របាយការណ៍​ថា​”​មូលហេតុ​មក​ពី​តៃកុង ងងុយដេក​តែប៉ុណ្ណោះ​?!(​សិក​)​។​ប្រការ​នេះ​បានថ្វើឲ្យ​មាន​សង្ស័យ​ពី​មហាជន​ចំពោះ​របាយការណ៍​នគរ​បាល​កោះ​ញែក​ថា​អាច​មាន​អាថ​កំបាំង​អ្វី​នៅ​ពីក្រោយ​ចំពោះ​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន វិរៈ​ប៊ុន ថាំ ក្រឡាប់​នេះ​!​។​តើ​អាថ​កំបាំង​ជា​អ្វី​?​មក​ពី​ឡាន​ហ្នឹង​អត់​មនុស្ស​ជិះ​ដឹក​តែ​ឈើប្រណិត​?​ឬ​ក៏​ក្រុមហ៊ុន​ឲ្យជួយ​លា​ក់​ដោយសារ​ខ្លាច​ខូច​ឈ្មោះ​?៕

 

Filed in: គ្រោះថ្នាក់ចរាចរណ៍