សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គេ​រិះគន់​ដូច​រន្ទះ​ពេល​បង្ហាញ​សម្លៀក​បំពាក់​ស៊ិច​ស៊ិ​ជាមួយនាង​ខេ​តទ្រី​យ៉ា​អ៊ិង​លិ​សស្រី​ម៉ុ​ចឆ្លើយ​ពីម៉ា​ត់​យ៉ាង​ខ្លី​!!

​គេ​រិះគន់​ដូច​រន្ទះ​ពេល​បង្ហាញ​សម្លៀក​បំពាក់​ស៊ិច​ស៊ិ​ជាមួយនាង​ខេ​តទ្រី​យ៉ា​អ៊ិង​លិ​សស្រី​ម៉ុ​ចឆ្លើយ​ពីម៉ា​ត់​យ៉ាង​ខ្លី​!!

​ភ្នំពេញ ៖ វត្តមាន​នៅ​កម្ពុជា​ក្នុង​កម្មវិធី​ជប់លៀង​របស់​មជ្ឈមណ្ឌល​កែ​សម្ផស្ស ឌែ​ម៉ូ​គ្លីនិក នៅ​សណ្ឋាគារ​សូហ្វីតែ​ល​កាលពី​ល្ងាច​ថ្ងៃ​ទី​២៤​ក្កដា​តារា​សម្ដែង និង​ចម្រៀ​ថៃ​នាង​ខេ​តទ្រី​យ៉ា​អ៊ិង​លិស​( Katreeya English) ដែល ឈាន​ចូល​វ័យ​៤២​ឆ្នាំ​ហើយ តែ​សម្រស់​នៅតែ​ស្អាត​ផូផង់ មិន​ចាញ់​តារា​ជំនាន់​ក្រោយ​នោះ​ទេ​បាន​ធ្វើឲ្យ​មាន​ការចាប់អារ​ម្មណ៍​។

​តែ​អ្វី​ដែល​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល​ជាង​គឺវត្ត​មាន​អតីត​តារា​សម្ដែង​និង​ម៉ូឌែ​លនាង ស្រី​ម៉ុច​ដែល​គេ​ស្គាល់​ឈ្មោះ​ថា​ជីដូន​កាកី​ក៏បាន ធ្វើឲ្យ​ទស្សនិកជន​ស្រលាំងកាំង ស្ទើរ​មិន​ហ៊ាន​ប្រិច​ភ្នែក ដោយសារ​ឈុត​សម្លៀក​បំពាក់​សិច​ស៊ី​មិនធម្មតា បែប​ប៊ី​គីនី វាល​គល់ភ្លៅ ស្ទើរតែ​ចេញ​តំបន់​សំខាន់​ទៅ​ហើយ ពេល​ស្រី​ម៉ុច សម្តែង​រួមគ្នា​ជាមួយ​តារា​ថៃ Katreeya English ។​

​ក្នុង​កម្មវិធី​នោះ​ខេ​ត​( Kat )​ស្លៀក​រ៉ូ​បវែង​អូស​ដី​ពណ៌​ទឹក​មាស ធ្វើ​ឲ្យ​តា​រាកម្ពស់ ១​ម៉ែត្រ​៦៥ រូប​នេះ​កាន់តែ​ស្រស់ស្អាត ប្រៀប​ដូច​ព្រះ​នាង​ក្នុង​រឿង​និទាន​។ តែ ជីដូន​កាកី ជាមួយ​ឈុត​វាល​គល់ភ្លៅ មាន​កំណាត់​រំយោល​ពីក្រោយ មក​ដើរ​បង្ហាញ​ម៉ូដ និង​រាំ​អម​ជាមួយ​តារា​ថៃ​យ៉ាង​រស់​រវើក ធ្វើឲ្យ​ម្នាក់ៗ​សម្លឹង​មិន​ដាក់​ភ្នែក​នឹង​ឈុត​ស៊ី​អារម្មណ៍​ព្រមទាំង​ជើង​ដ៏​ស្រ​ឡូ​ន​របស់​នាង​ផងដែរ​។​

​ក្រោយ​ពី​រូបភាព​សិច​ស៊ី​រោល​អារម្មណ៍ ស្ទើរ​ឈាម​ច្រមុះ​របស់ ជីដូន​កាកី​ត្រូវបាន​ផ្សព្វផ្សាយ​អ្នកនាង​ស្រី​ម៉ុច​ដែល​មាន​ស្វាម៉ី​នៅ​ប្រទេស​សឹង្ហ​បុរី​ទទួលរង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​អ្ន​លេង​បណ្តាញ​សង្គម​ថា​ជា​ស្រី​អាស​ធ្វើឲ្យ​ខូច​ប្រពៃណី​វប្បធមិ​ខ្មែរ​។​គ្មាន​ខឹងសម្បារ​អ្វី​ឡើយ​អ្នកនាង​ស្រី​ម៉ុច​ឆ្លើយតប​វិញ​តាម​បណ្តា​ញ​សង្គម​យ៉ាង​ខ្លី​ថា​អរគុណ​!!!​។​

​លោកស្រី ហូ​វ ដា​ណេ អគ្គនាយិកា​”​ឌែ​រ​ម៉ូ គ្លីនិក​”​ម្ចាស់​កម្មវិធី​បានឲ្យដឹងថា ពិធី​ជប់លាង​ដែល​រៀបចំ​ឲ្យមាន​អ្នកសិល្បៈ​ជាច្រើន​ចូលរួ​ម ច្រៀង​ក៏ដូចជា​ការដើរ​បង្ហាញ​ម៉ូដ ផង​ដែរ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​សំខាន់ៗ​ដែល​តាំងតែ​គាំទ្រ​ដល់​សេវាកម្ម​របស់ គ្លីនិក​កន្លងមក​។ ចំពោះ​ការអញ្ជើញ​តារា​ថៃ Katreeya English មក​កម្មវិធី​នេះ អគ្គនាយិកា​រូបនេះ បាន​បញ្ជាក់​ឲ្យដឹងថា ដោយសារ Kat ជា​តារា​ចម្រៀង​ម្នាក់​ដែល​តែងតែ​ទទួល​ការថែរក្សា​សម្ផស្ស​នៅ​គ្លីនិក ដែល​ជា​ដៃគូ​មួយ​ជាមួយ​គ្លីនិក​អ្នកស្រី នៅ​ទីក្រុង​បាងកក​។ ក៏​មាន​វត្តមាន​តារា​ខ្មែរ​ផ្សេងៗ​ចូលរួម​រួម​ផងដែរ ៕

 

Filed in: សិល្បៈ កំសាន្ត