សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ស្ត្រី​ពីរ​នាក់ មីង​និង​ក្មួយ​ស្រី​ស្លាប់ ដោយសារ​ពុល​ទឹកក្រូច​កញ្ចប់ នៅ​ស្រុក​ឆ្លូង​

ស្ត្រី​ពីរ​នាក់ មីង​និង​ក្មួយ​ស្រី​ស្លាប់ ដោយសារ​ពុល​ទឹកក្រូច​កញ្ចប់ នៅ​ស្រុក​ឆ្លូង​

​ក្រចេះ​៖ ការភ្ញាក់ផ្អើល​មួយ​របស់​អ្នក​ភូមិ​ស្រែ​ស្តេច បាន​កើតមាន​នៅ​ថ្ងៃ​ទី​៨ ខែមិថុនា  បន្ទាប់​ពី មាន​ស្ត្រី​ជា​អ្នកភូមិ​ពីរ​នាក់​ម្តាយមីង និង​ក្មួយ​ស្រី​បាន​ស្លាប់​ជា​បន្តបន្ទាប់​ក្នុង​ថ្ងៃ​តែ​មួយ​ដោយ អ​ការៈកើតមាន​ដូចគ្នា​។​

​អ្នកភូមិ រស់នៅ​ភូមិ​ស្រែ​ស្តេច ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង បានដាក់​ការសង្ស័យថា ការស្លាប់​របស់​ស្ត្រី​ក្នុងភូមិ​ពីរ​នាក់​មីង​និង​ក្មួយ​ស្រី​ជា​បន្តបន្ទាប់ គឺ​អាច​បណ្តាល មក​ពី​ពុល​ទឹកក្រូច​កញ្ចប់ ខ​ណះ​ដែល​ស្ត្រី​រងគ្រោះ​ទាំង​ពីរ​នាក់​មាន​អ​ការៈមិន​ស្រួលខ្លួន និង បាន​ទទួលទាន​ភេសជ្ជៈ​កញ្ចប់​ក៏​ត្រូវ​ទន់ដៃទន់ជើង​ណែន​ដើមទ្រូង និង​បាន​ស្លាប់​ពេល បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឆ្លូង​។​

​នគរបាល​ស្រុក​ឆ្លូង ឲ្យដឹងថា ស្ត្រី​រងគ្រោះ​ដែល​បាន​ស្លាប់​ជា​បន្តបន្ទាប់​ដោយ​សង្ស័យ ថា​បាន​រង​នូវ​ការពុល​ពី​ភេសជ្ជៈ​មាន​ឈ្មោះ​ដួង ពិ អាយុ​៥៣​ឆ្នាំ​ជា​ម្តាយមីង ត្រូវបាន​ស្លាប់ ពេល​បញ្ជូន​មក​សង្គ្រោះ និង​ស្ត្រី​ម្នាក់ទៀត ឈ្មោះ ប្រាក់ ហឿង អាយុ​៣៦​ឆ្នាំ ជា​ក្មួយ​ស្រី បាន​ស្លាប់​ក្រោយពេល​បញ្ជូន​មក​សង្គ្រោះ​បាន​រយះពេល​ជាង​កន្លះ​ម៉ោង​នៅ​មន្ទីរពេទ្យ​ឆ្លូង​។​

​បើ​ទោះជា​បែបណា ក៏​ការស្លាប់​របស់​ស្ត្រី​រងគ្រោះ​ពីរ​នាក់​ម្តាយមីង និង​ក្មួយ​ស្ត្រី ជា​បន្ត បន្ទាប់ គឺ​ក្រុម​គ្រូពេទ្យ​មិនទាន់​បាន​កំណត់​ថា បណ្តាលមកពី​ការពុល​រឺក៏​យ៉ាងណា​នោះទេ​។ ព្រោះតែ​ស្ត្រី​រងគ្រោះ​ទាំង​ពីរ​នាក់​មាន​អការៈ​ធ្ងន់ធ្ងរ​ខ្លាំង​និង​បាន​ស្លាប់​នៅពេល​សង្គ្រោះ​។​

​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ឆ្លូង​លោក ប៊ិន បុ​ណ្ណា​វេ​ត បានឲ្យដឹង​ទៀតថា គ្រូពេទ្យ ជំនាញ​បាន​យក​សំណាក់​ភេសជ្ជៈ ដែល​នៅសល់​ទៅ​ធ្វើ​កោសល្យវិច្ច័យ​រក​មូលហេតុ​អោយ ក្រោយពី​មាន​ការសន្និដ្ឋាន​ពី​ក្រុមគ្រួសារ​របស់​ស្ត្រី​រងគ្រោះ​ថា ការស្លាប់​របស់​ស្ត្រី​ទាំងពីរ នាក់​ផ្តើមចេញពី​ការពុល​ភេសជ្ជៈ​។​

​បើ​តាម​ការលើកឡើង​ពី​សាច់ញាតិ​របស់​ស្ត្រី​រងគ្រោះ​បាន​បញ្ជាក់​ប្រាប់ សមត្ថកិច្ច​ថា កាលពី​ថ្ងៃ​ទី​៨ មិថុនា ស្ត្រី​រងគ្រោះ​ឈ្មោះ​ដួង ពិ បាន​ត្រលប់​ពី​បទ​ជើង និង​បាន​ប្រាប់ថា រូបគាត់​វិលមុខ ចង់​ក្អួតចង្អោរ និង​បាន​កោសខ្យល ទិញ​ថ្នាំ​វិលមុខ​មក​លេប​។ ក្រោយពី​បាន លេបថ្នាំ​និង​កោស​ខ្យល់ ស្ត្រី​រងគ្រោះ​បាន​ឲ្យ​កូន​ទៅ​ទិញ​ភេសជ្ជៈ​ជា​ទឹក​ផ្លែឈើ​ពី​ផ្ទះ​លក់ គ្រឿងទេស​ក្នុងភូមិ​មួយ​កន្លែង​មក​ហូប​។ ក្រោយ​ការហូប​ក៏​វិលមុខ​ទន់​ដៃ​ជើង​កាន់តែខ្លាំង និង​បាន​ស្លាប់​ពេល​បញ្ជូន​មក​មន្តីរ​ពេទ្យ​។ ចំនែកឯ​ស្ត្រី​រងគ្រោះ​ជា​ក្មួយ​ឈ្មោះ ប្រាក់ ហឿង ត្រូវបាន​សាច់ញាតិ​ឲ្យដឹងថា មុនពេល​ចេញ​ទៅ​ចម្ការ​ស្ត្រី​រងគ្រោះ​បាន​កើតមាន​អ​ការៈវិល មុខ និង​បាន​កោសខ្យល់ ហើយ​ក៏​ប្រើ​កូន​ឲ្យទៅ​ទិញ​ភេសជ្ជៈ​ពី​ផ្ទះ​លក់​គ្រឿងទេស​នៅក្នុង ភូមិ​ដដែល មក​ទទួល​ទាន​អស់​២​កញ្ចប់ ក៏​ត្រូវ​វិលមុខ​ខ្លាំង​ទន់​ដៃជើង និង​ត្រូវស្លាប់​ពេល កំពុងតែ​សង្គ្រោះ​។​

​ជាមួយនិង​ការស្លាប់​របស់​ស្ត្រី​ពីរ​នាក់​ម្តាយមីង​និង​ក្មួយ​ស្រី​នៅ​ភូមិ​ជាមួយគ្នា ផ្ទះ​ក្បែរ គ្នា​នេះ​អាជ្ញាធរ​នៅ​មិនទាន់​កំណត់​ថា​បណ្តាល​មក​ពីសា​រ​ធាតុ​ពុល​រឺ​យ៉ាងណា​នោះ​ទេ បើ ទោះជា​មាន​ការលើក​ហេតុផល ពី​ការពុល​ភេសជ្ជៈ​ពី​អ្នកភូមិ​យ៉ាងណាក្តី​។​

​អធិការនគរបាល​ស្រុក​ឆ្លូង លោក​ឌួង សុទ្ឋី បានឲ្យដឹងថា អាជ្ញាធរ​និង​ចុះ​ស្រាវជ្រាវ និង​ប្រមូល​សំណាក សង្ស័យថា មាន​សារធាតុពុល ដែល​នៅ​សេសសល់​មួយចំនួន​ទៅ ធ្វើ កោសល្យវិច្ច័យ​៕​

 

 

IMG_4394

IMG_4395

IMG_4392

IMG_4393

Filed in: ព័ត៌មានជាតិ