សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រាជរដ្ឋាភិបាល​ជួល​អតីត​ផែ​ភ្នំពេញ​ឲ្យ​ចិន​កាន់កាប់​រកស៊ី​បាត់​ហើយ​!

រាជរដ្ឋាភិបាល​ជួល​អតីត​ផែ​ភ្នំពេញ​ឲ្យ​ចិន​កាន់កាប់​រកស៊ី​បាត់​ហើយ​!

ភ្នំពេញ​ ៖ ​ដី​និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ដែល​ជប៉ុន​ជួយ​សាងសង់​អស់​រាបលាន​ដុល្លារ​អាមេរិក​ចាប់ ពី​គល់ស្ពាន​ជ្រោយចង្វារ​មកដល់​ផ្សារ​រាត្រី​ចាប់ពី​ថ្ងៃ​ទី​ចុង​ខែ​មិនា​ឆ្នាំ​២០១៨​ត្រុវបាន​ប្រគល់​ក្រុមហ៊ុន ចៀន ឈឹង ថៃ គ្រុប​គ្រប់គ្រង​ហើយ ដើម្បី​អភិវឌ្ឍ​ជា «​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំរុះ The City Gate» ដោយ​មាន​មានតម្លៃ​ជាង​១៦​លាន​ដុល្លារ​សហរដ្ឋអាមេរិក​សម្រាប់​រយៈពេល​៥០​ឆ្នាំ​។

​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃទី​១៩​កក្កដា របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដែល​បណ្ដាញ​ព​តិមាន ទទួលបាន ឲ្យដឹងថា កិច្ចសន្យា​នេះ ត្រូវបាន​ចុះហត្ថលេខា តាំងពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ ហើយ​មាន​កំណត់​ក្នុង អនុក្រឹត្យ​លេខ ៣២ អនក្រ​.​បក ចុះ​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៨ ស្ដីពី ការធ្វើ​អនុ​ប​យោគ​ទីតាំង​ដី​បណ្ដោយ​ទន្លេសាប ពី​ស្ពាន​ជ្រោយចង្វារ មក​ដល់​ផ្សារ​រាត្រី​។​

បើ​តាម​កំពង់ផែ​ស្វយ័ត​ភ្នំពេញ បានឲ្យដឹងថា គម្រោង​អភិវឌ្ឍន៍​ជា «​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំរុះ The City Gate»​នេះ រួមមាន​៖
* អគារ​បណ្ដុំ​ការិយាល័យ​ពាណិជ្ជកម្ម​, * មជ្ឈមណ្ឌល​សិល្បៈ​* ទីធ្លា​សម្ដែង​វប្បធម៌​សិល្បៈ​* ទីធ្លា​បាញ់​ទឹក​* របាំ​ទឹក និង​ផ្សារ​អណ្ដែត​ទឹក​* សួន​កំពង់ផែ​* ទីធ្លា​កម្សាន្ដ និង​សួនច្បារ​សាធារណៈ​* មជ្ឈមណ្ឌល​ទេសចរណ៍​* រាជធានី​ភ្នំពេញ​ដ៏​ឆ្លាត​វៃ​* ការិយាល័យ​បច្ចេកវិទ្យា * អគារ​ស្នាក់​នៅ​រួម​បែប​វប្បធម៌ * អាគារ​ស្នាក់​នៅ​រួម​បែប​ច្នៃប្រឌិត​ទំនើប និង​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ
* សាល​តាំងពិព័រណ៍ មជ្ឈមណ្ឌល បេតិកភណ្ឌ​អរូបី និង​សិប្បកម្ម និង​វិចិត្រសាល បែប​វប្បធម៌​ព្រះពុទ្ធសាសនា និង​សកម្មភាព​ផ្សេងៗ​ទៀត​។​

ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន បាន​បន្ថែមថា កិច្ចសន្យាជួល​នេះ មាន​រយៈពេល​៥០​ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០៦៨​។ ប្រាក់​ឈ្នូល​លើ​ការជួស​ដី​នេះ គឺជា​ការ​បង់​ប្រាក់​ឈ្នួល​ផ្ដាច់​តែម្ដង ចំនួន​១៦,៥០០,០០០ (​ដប់​ប្រាំមួយ​លាន ប្រាំ​រយ​ពាន់​) ដុល្លារ​អាមេរិក សម្រាប់​រយៈពេល​៥០​ឆ្នាំ រួមបញ្ចូល​ទាំង​អាករ​លើ​តម្លៃ​បន្ថែម (VAT) ចំនួន​១០%​។​បានន័យថា​ក្នុង​១​ឆ្នាំ​បាន​ជាង​៣០​ម៉ឺន​ដុល្លារ​អាមេរិក​ដែរ​!៕

 

Filed in: ព័ត៌មានជាតិ