សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ថ្ងៃ​២៧​កក្កដា​បិទ​យុទ្ធនាការ​បោះឆ្នោត​អ្នកទីក្រុង​បើ​មិនចាំបាច់​ទេ​កុំ​ចេញ​ទៅណា​ព្រោះ​ស្ទះផ្លូវ​!!

ថ្ងៃ​២៧​កក្កដា​បិទ​យុទ្ធនាការ​បោះឆ្នោត​អ្នកទីក្រុង​បើ​មិនចាំបាច់​ទេ​កុំ​ចេញ​ទៅណា​ព្រោះ​ស្ទះផ្លូវ​!!

​ភ្នំពេញ​៖ អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួង​ស្រេង​កាលពី​រសៀល​ថ្ងៃទី​២៣ កក្កដា ២០១៨​បាន​កិច្ចប្រជុំ ពិភាក្សា​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ត្រៀមកម្លាំង​ក្នុង​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​គណបក្ស​នយោបាយ​ទាំងអស់ ដែល​នឹង​ចេញ​ធ្វើ​សកម្មភាព​ដង្ហែរ​ក្បួន បិទ​យុទ្ធនាការ​ឃោសនា បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ នៅ​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ ។​

​កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង នៅ​សាលា​រាជធានី​ភ្នំពេញ ក្រៅ​ពី​វត្តមាន​មន្ត្រី​ក្រោម​ឱវាទ​ក៏​មាន លោក​យូ ស៊ុនឡុង រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី លោកនាយ​ឧត្តមសេនីយ ហ៊ុយ ពិសិដ្ឋ តំណាង​ក្រសួង​ការពារជាតិ និង​ឧត្តមសេនីយ៍​ជា​តំណាង​បញ្ជាកា​រដ្ឋានកង​អង្គរក្ស​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ​ចំណុះឱ្យ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជ​ធា​នី​ភ្នំពេញ​ជាច្រើន​ចូលរួម​។​

​សម្រាប់​គណបក្ស​ប្រជាជន​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន ប្រធាន​គណបក្ស​នឹង ដឹកនាំ​ដង្ហែរ​ក្បួន បិទ​យុទ្ធនាការ​ឃោសនា បោះឆ្នោត​ដែល​មាន​សកម្មជន​ចូលរួម​ប្រមាណ​ជាង​២០​ម៉ឺន​នាក់​នៅ​កោះ​ពេជ្រ​និង​នៅ​ទីលាន​ប្រជាធិបតេយ្យ​។​ក្រោម​កិច្ច​ពីភាក្សា រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ក៏​បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ​ស្ដីពី ការបញ្ចៀស​ចរាចរ​ជា​បណ្ដោះអាសន្ន ក្នុងការ​ដង្ហែរ​ក្បួន បិទ​យុទ្ធនាការ​ឃោសនា បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ របស់​គណបក្ស​នយោបាយ​នេះ​ផង​ដែរ​។

​សេចក្តីជូនដំណឹង​នេះ​បានបញ្ជាក់​ថា​៖ នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា​ខាង​មុខ នឹង​មាន​គណបក្សនយោបាយ​ជាច្រើន ធ្វើ​ការជួបជុំ និង​ដង្ហែ​ក្បួន បិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ ដោយ​មាន​ការជួបជុំ​សមាជិក រហូត​ដល់​ប្រមាណ​២៥០.០០០​នាក់ និង​នៅ​ទីលាន​ប្រជាធិបតេយ្យ មាន​ការជួបជុំ​សមាជិក រហូត​ដល់​ប្រមាណ​២០.០០០​នាក់ ព្រមទាំង​មាន​ការជួបជុំ​សមាជិក​នៅតាម​ទីស្នាក់ការ​គណបក្ស​មួយចំនួន​ផង​ដែរ ។​

​បន្ទាប់​ពី​ការជួបជុំ​បណ្ដា​គណបក្ស​នយោបាយ រួច​ដង្ហែ​នឹង​ត្រូវ​ធ្វើឡើង​នៅ​តាម​មហាវិថី​កម្ពុជា​ក្រោម មហាវិថី​សម្ដេច​មុនី​រ៉េត កំណាត់​វិថី​សម្ដេច​សុធារស កំណាត់​មហាវិថី​ម៉ៅ​សេទុង កំណាត់​មហាវិថី​ព្រះមុនីវង្ស កំណាត់​មហាវិថី​ព្រះសីហនុ តិរវិថី​ព្រះស៊ីសុវត្ថិ ផ្លូវជាតិ​លេខ​៥ ផ្លូវជាតិ​លេខ​៦ ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវ​មិត្តភាព​ភ្នំពេញ​-​ហាណូយ ផ្លូវ​ណត​ប្រ៊ីត ផ្លូវ​ចោមចៅ ផ្លូវ​លេខ​២៧១ ផ្លូវ​លេខ​៧០ និង​ផ្លូវ​សំខាន់ៗ​មួយចំនួនទៀត ក្នុង​រាជធានី​ភ្នំពេញ​។​

​ដើម្បី​ធានា​បរិយាកាស​នៃ​ការបិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត មាន​ភាពល្អប្រសើរ និង​ស្នើ​ភាព​គ្រប់​គណបក្ស​នយោបាយ ពិសេស​ការ​ដង្ហែ​ក្បូន​របស់​គណបក្ស​នយោបាយ ប្រព្រឹត្តទៅ​ដោយ​រលូន រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំង​បញ្ចៀស​បាន​ការកកស្ទះ​ចរាចរ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ធ្វើ​ការផ្អាក​ចរាច​រ​ជា​បណ្តោះអាសន្ន តាម​ទីតាំង​ជួបជុំ​មួយរយៈ​ខ្លី និង​បញ្ចៀស​ចរាចរ​តាម​កន្លែង​កកស្ទះ មួយចំនួន​។​

​ដូចនេះ​ស្នើ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​គ្រោង​ធ្វើដំណើរ ទៅ​កន្លែង​ជួបជុំ និង​តាម​មហាវិថី តិរវិថី និង​ផ្លូវ​សំខាន់ៗ មួយចំនួន​ខាងលើ មេត្តា​បញ្ចៀស​ចរាចរ​ជា​បណ្តោះអាសន្ន បើសិនជា​មិន​ចាំបាច់​ពុំគួរ​ធ្វើដំណើរ​ឆ្លងកាត់ តាម​កន្លែង​ជួបជុំ និង​ផ្លូវ​ដង្ហែ​របស់​គណបក្ស​ទាំងនោះ ចាប់ពី​ម៉ោង​៦​ព្រឹក រហូត​ដល់​ក្បួន​ដង្ហែ​ត្រូវបាន​បញ្ចប់​៕

 

Filed in: ព័ត៌មានជាតិ