សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ឯកឧត្តម ថង សាវុន អភិបាលខេត្ត រតនគិរី អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​ទោចក្រយានយន្ត​៥០​គ្រឿង​ជូន​ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃំ​ន​សង្កាត់​ទាំង​៥០​នៅ​ទូទាំង​ខេត្ត​

ឯកឧត្តម ថង សាវុន អភិបាលខេត្ត រតនគិរី អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​ទោចក្រយានយន្ត​៥០​គ្រឿង​ជូន​ដល់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃំ​ន​សង្កាត់​ទាំង​៥០​នៅ​ទូទាំង​ខេត្ត​

នៅ​ព្រឹក​ថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០១៨ ឯកឧត្តម ថង សាវុន អភិបាល​នៃ គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​រតនគិរី បាន​អញ្ជើញ​ជា អធិបតីភាព​ក្នុង​ពិធី​ប្រគល់​ទទួល​ម៉ូតូ​ចំនួន ៥០ គ្រឿង ដែល​ជា​អំណោយ​របស់​សម្តេច ក្រ​ហោម សរ ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជូន​ដល់​មន្ត្រីនគរបាល​ប៉ុស្តិ៍ រដ្ឋបាល​ឃុំ​សង្កាត់​ទាំង ៥០ នៅ​ទូទាំង​ខេត្ត ។ ពិធី​ប្រគល់​ទទួល​ម៉ូតូ​ខាងលើ​នេះ ប្រារព្ធ​ធ្វើ ឡើង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី ។

​លោក​ឧត្តមសេនីយ៍ទោ ងួន​គឿន​ស្នងការ​នគរបាល​ខេត្ត បានអោយដឹងថា ក្នុង​គោលបំណង​ពង្រឹង​ខឿន​សន្តិសុខ​ជាតិ​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​មហាផ្ទៃ បាន​ដាក់ចេញ​នូវ គោលនយោបាយ​ពង្រឹង​និង​កែទម្រង់​កងកម្លាំង​ប្រដាប់អាវុធ ក្នុងនោះ​រួម​ទាំង​កែ​ទម្រង់​ការងារ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដែល​ជា​យន្តការ​ដ៏​សំខាន់​ក្នុង​ការធានា​ស្ថេរភាព សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​មូលដ្ឋាន ។ លោកស្នងការ​នគរបាល​ខេត្ត​បាន​បន្តរ​ថា ឆ្លើយតប​ទៅ​និង កំណែទម្រង់​ខាងលើនេះ​សម្តេច​ក្រឡាហោម សរ ខេង​បាន​សម្រេច​ផ្តល់​ទោចក្រយានយន្ត ជូន​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បន្ថែម​ទៀត​សរុបការ​ផ្តល់​ពី​មុន​មក​និង​ពេល​នេះ​ប៉ុស្តិ៍នគរបាល រដ្ឋបាល​នីមួយៗ ទទួល​បាន​ម៉ូតូ​សម្រាប់​ប្រើប្រាស់​ចំនួន ៤ គ្រឿង​រួចមកហើយ ។​

​មានប្រសាសន៍​សំណេះសំណាល​ទៅកាន់​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដែរ​មក​ទទួល ម៉ូតូ​នាពេលនេះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត​បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការកែទម្រង់​របៀបរបប​ធ្វើ​ការងារ​របស់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បាន​ធ្វើអោយ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល មាន​ការប្រែប្រួល​ឥរិយាបថ អត្ត​ចរិក​ធ្វើ​ការងារ គួប​ផ្សំ ការគាំទ្រ​ទាំង​ផ្នែក​ស្មារតី និង​សម្ភារៈ បាន​ធ្វើអោយ​ការងារ​ប៉ុស្តិ៍នគរបាល រដ្ឋបាល ឃុំ​សង្កាត់ ត្រូវបាន​លើកកម្ពស់ និង​មាន​ភាព​រីកចម្រើន​គួរអោយកត់សំគាល់​។ ឯកឧត្តម អភិបាលខេត្ត បាន​បន្តរ​ថា កងកម្លាំងប្រដាប់អាវុធ គឺ​ជា​កងកម្លាំង​របស់​រាជរដ្ឋាភិបាល ដូច្នេះ ក្នុងនាម​ជា​កងកម្លាំង​ប្រដាប់អាវុធ ត្រូវ​ស្មោះត្រង់​នឹង​រាជរដ្ឋាភិបាល ប្តេជ្ញា​ការងារ​រាជ រដ្ឋាភិបាល​ស្របច្បាប់ ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ដល់​ប្រជាពលរដ្ឋ និង​ត្រូវ​ចូលរួម ប្រឆាំង​ដាច់ខាត​នូវ​រាល់​ឧបាយកល​ណាមួយ​ដែរ​មាន​បំណង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ និង​ញុះ​ញ៉ុង​បំបែកបំបាក់ សាមគ្គីភាព ឯកភាព​ជាតិ អោយ​បាន​ដាក់​ខាត ។​ជាពិសេស កងកម្លាំង​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ត្រូវ​សហការគ្នា​ជាមួយ​កម្លាំង​ប្រជា​ការពារ ប្តេជ្ញា​ការពារ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ អោយ​ធានា​បាន​សន្តិសុខ​សុវត្ថិភាព អោយ​មាន​របៀបរៀបរយ និង​សូម​អោយ​កម្លាំង​ប្រដាប់អាវុធ​ទាំងអស់​ទៅ​បោះឆ្នោតអោយ បាន​គ្រប់ៗ​គ្នា​នៅ​ថ្ងៃ អាទិត្យ ទី ២៩ ខែ កក្កដា ខាងមុខ​នេះ​ដើម្បី​សម្តែង​ឆន្ទៈ​និង​ប្រើប្រាស់ សិទ្ធិ​សេរីភាព​របស់​ខ្លួន​ក្នុងនាម​ជា​ពលរដ្ឋ​ខ្មែរ ក្នុង​ការជ្រើសរើស​ថ្នាក់ដឹកនាំ​ដែរ​មាន សមត្ថភាព​ក្នុង​ការរក្សា​សន្តិភាព រក្សា​សមតិ​ផល​សង្គមជាតិ និង​ការអភិវឌ្ឍ​ប្រទេសជាតិ អោយមាន​ការរីកចម្រើន​ត​ទៅ​មុខ​ទៀត​។​

​បន្ទាប់ពី​ពិធី​ប្រគល់​សោរ​ម៉ូតូ​ជូន​ដល់​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំង ៥០ ឃុំ​សង្កាត់ រួម​មក ឯកឧត្តម ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏​បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​ផ្តល់​ថវិការ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ជូន​ដល់​មន្ត្រីនគរបាល​ដែរ​ចូល​និវត្តន៍ ចំនួន ៣៣ នាក់ និង​គ្រួសារ​មរណៈ ៤​នាក់ ផងដែរ ។​

​ឯកឧត្តម ថង សាវុន បាន​លើកឡើង​នូវ​ការគិតគូរ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ចំពោះ​និវត្តន៍​ជន​នៅ ទូទាំង​ប្រទេស​ដោយ​រាជរដ្ឋាភិបាល បាន​ផ្តល់​គោលនយោបាយ​ឧបត្ថម្ភ​ប្រាក់​បៀវត្ស​រៀង រាល់​ឆ្នាំ ជា​ពិសេស​បាន​ផ្តល់ជូន​នូវ​ការពិនិត្យ​និង​ព្យាបាល​ជម្ងឺ​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ដោយ ឥត​គិតថ្លៃ​ផង​ដែរ ៕
​ដោយ ៖ ចាប​សំអាន​

Filed in: ព័ត៌មានជាតិ