សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​ព្រះ​មហា​សង្ឃរាជា​ធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស អំពាវនាវ​ឲ្យមាន​សាមគ្គីធម៌ ដើម្បី​សន្តិភាព​នៅក្នុង​សង្គម​កម្ពុជា​

សម្តេច​ព្រះ​មហា​សង្ឃរាជា​ធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស អំពាវនាវ​ឲ្យមាន​សាមគ្គីធម៌ ដើម្បី​សន្តិភាព​នៅក្នុង​សង្គម​កម្ពុជា​

ព្រោះតែ​ការបែកបាក់​កាលពី​អតីតកាល បាន​ធ្វើឲ្យ​ខ្មែរ​ទទួលរង​នូវ​ទុក្ខវេទនា​ហួសការ ស្មាន តែ​ពេល​នេះ​សន្តិភាព​ខ្មែរ​រក​បាន​មក​ហើយ យើង​ត្រូវ​តែ​រក្សា​វា​ឲ្យមាន​មានជីវិត​រស់នៅ​ជា រៀងរហូត មានន័យ​ថា ខ្មែរ​ត្រូវតែ​មាន​សាមគ្គីធម៌​ដើម្បី​សន្តិភាព​។ នេះ​ជា​បន្ទូល​សម្តេច​ព្រះ មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា លើកឡើង​ក្នុង​ពិធី​ស្រោចស្រព​សុគន្ធវារី​ប្រគេន​ភិក្ខុ ឡុច យ៉ាន រួម​និង​ការប្រកាស​ តែងតាំង​ភិក្ខុ​អង្គ​នេះ​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​ព្រះអង្គ កាលពី​ល្ងាច​ថ្ងៃអាទិត្យ​ម្សិលមិញ នៅ​វត្ត​ព្រះ​នាគ ស្ថិតក្នុង​ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្ត​កណ្តាល​។​

​សម្តេច​ព្រះ​មហា​សង្ឃរាជា​ធិបតី ទេព វង្ស បាន​គូសបញ្ជាក់ថា ការប្រណិបត្តិ​ចំពោះ​ពុទ្ធ ឱវាទ គឺជា​ការ​គ្រប់គ្រាន់​ទៅ​ហើយ​សំរាប់ធ្វើ​ឲ្យមាន​សាមគ្គី​ភាព​។ ដូច្នេះ​ពុទ្ធបរិស័ទ​តោង​មាន ការសិក្សា​ស្វែងយល់​អំពី​ពុទ្ធឱវាទ ហើយ​អនុវត្ត​តាម​ឲ្យបាន​ត្រឹមត្រូវ​នោះ​យើង​នឹង​អាច​ធ្វើឲ្យ ចិត្ត​មាន​សេចក្តី​ស្ងប់ មាន​ធម៌​ខន្តី និង​មាន​សាមគ្គី​គ្នា​ល្អប្រសើរ​ណាស់​។ ជាមួយគ្នា​នេះ​សម្តេច បាន​សម្តែង​នូវ​ការ​កោត​ស​សើរ​ចំពោះ​ភិក្ខុ ឡុច យ៉ាន ចៅអធិការ​ស្តីទី​វត្ត​ព្រះ​នាគ ដែល​បាន​រួម ចំណែក​យ៉ាង​សកម្ម​ក្នុងការ​ការអប់រំ​ព្រះធម៌​ទៅដល់​ព្រះសង្ឃ​ក្រោម​ឱវាទ ជាពិសេស​ការ​ផ្សព្វ ផ្សាយ​ព្រះធម៌​ទៅដល់​ប្រជា​ពុទ្ធបរស័ទ ធ្វើឲ្យ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​មាន​ការរួបរួម​គ្នា​លើក ស្ទួយ​តម្លៃ​ព្រះពុទ្ធសាសនា​។​

​គួររំលឹកថា​៖ វត្ត​ព្រះ​នាគ ស្ថិតក្នុង​ភូមិ​កណ្តាល ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្ត កណ្តាល ដែល​មាន​ចំងាយ​ជាង ២០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ជា​វត្ត​ដ៏​មាន​វ័យ​ចំណាស់ គឺ បានកកើតឡើង​តាំងពី​ក្នុង​រវាង ព​.​ស ២០៨០ ត្រូវ​នឹង គ​.​ស ១៥៣៧ ដែល​រហូត​មក​ទល់​នឹង ពេលនេះ​មាន​អាយុកាល ៤៧៩​ឆ្នាំ​ហើយ​។ បច្ចុប្បន្ននេះ​ក្រោម​ការដឹកនាំ​របស់​ភិក្ខុ ឡុច យ៉ាន ជា​ចៅអធិការ​ស្តីទី វត្ត​កំពុង​មាន​ការរីកចំរើន​តាមរយៈ​ការកសាង​នូវ​សមិទ្ធផល​នានា​ក្នុង​វត្ត រួម នឹង​គម្រោង​សាងសង់​សាលា​ពុទ្ធិក​បឋមសិក្សា​សំរាប់​ព្រះសង្ឃ​សិក្សា​រៀនសូត្រ​ផងដែរ​៕​

Filed in: ព័ត៌មានជាតិ