សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អភិបាល​ក្រុង​ជម្រុញ​ការកែលម្អ​ប្រឡាយ​ស្ទឹងមានជ័យ​ឲ្យបាន​ឆាប់រហស័​

​អភិបាល​ក្រុង​ជម្រុញ​ការកែលម្អ​ប្រឡាយ​ស្ទឹងមានជ័យ​ឲ្យបាន​ឆាប់រហស័​

ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​កាលពី​រសៀល ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨​បាន​នែ​ណា​ឲ្យ​មន្ត្រី​ជំនាញ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការសាងសង់​ប្រឡាយ​បេតុង​ស្ទឹងមានជ័យ​ន​ឱ្យបាន​ឆាប់រហ័ស​ទាំង​គុណភាព និង​ប្រសិទ្ធភាព​ការអនុវត្ត​ការងារ​ព្រោះ​ជា​ការ​សាទរ​របស់​ប្រជាពលរដ្ឋ​។

​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​រៀបចំ​កែលម្អ​ប្រឡាយ​ស្ទឹងមានជ័យ ដែល​កំពុង​ទទួល​ការអបអរសាទរ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ លោក​ឃួង ស្រេង​បាន​ជម្រុញ​អោយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​និង​អាជ្ញាធរ​ដែនដី បន្ត​ការងារ​បុក​ស៊ី​ផាយ ចាក់ដី​បំពេញ ដើម្បី​ប្រគល់​ដី​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នៅ​ប្រឡាយ​ស្ទឹងមានជ័យ ជំហាន​ទី​២ និង​ជំហាន​បន្តបន្ទាប់​ទៀត​ខណៈ​ជំហាន​ទី​១​បានបញ្ចប់ ដោយ​បាន​ប្រគល់​ដី​ជូន​ប្រជាពលរដ្ឋ​រួចរាល់​ហើយ​នោះ​។​

​សម្រាប់​ការងារ​សាងសង់​ប្រឡាយ​បេតង់​នេះ​លោក ម៉េត​មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានអោយដឹង ថា ការដ្ឋាន​ប្រឡាយ​ស្ទឹងមានជ័យ ដែល​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការរំដោះ​ទឹក​ចេញពី​តំបន់​ព្រលានយន្តហោះ​ភ្នំពេញ ហូរ​នាំ​ទឹក​ទំលាក់​ចូល​មក​ប្រឡាយ​ស្ទឹងមានជ័យ បន្ត​ហូរ​ទំលាក់​បន្ត​ទៅ​បឹងទំពុន ក្នុង​ជំហាន​ទី​១​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អនុវត្ត​ការងារ ដោយ​បាន​ចាក់ដី​បំពេញ​នៅ​មាត់​ប្រឡាយ​ព្រមទាំង​ផ្តល់​កម្មសិទ្ធិ​ដី​ទំហំ​៤​គុណ​នឹង​៦​ម៉ែត្រ​ជូន​ប្រជាពលរដ្ឋ​បាន​បាន​ជាង​១០០​គ្រួសារ​ហើយ​នៅសល់​៤១០​គ្រួសារ​ឬ​ក្បាល​ដី​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ទាំងអស់​ចំនួន​៥៧៣​គ្រួសារ​។ ជា​គម្រោង​តួ​ប្រឡាយ​ស្ទឹង​មាន ជ័យ​មាន​ទំហំ​៨​ម៉ែត្រ ។​

​លោក​ជូ គឹម​ទ្រី អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​អោយដឹងថា ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹង មានជ័យ​នេះ ក្នុង​ជំហាន​ទី​១​នេះ យើង​អនុវត្ត​ការងារ​លើ​ការបុក​ស៊ី​ផាយ​បានសម្រេច​ប្រវែង​២២៦​ម៉ែត្រ​សងខាង​ហើយ ក្នុង​ប្រវែង​សរុប​ចំនួន​៣២៨​ម៉ែត្រ​សងខាង ក្នុង​នោះ​ក្រុម​ការងារ​ក៏​បាន​ដាក់លូ​ប្រអប់​បាន​៥៣​កង់ ។
​ក្រោយ​បញ្ចប់​ជំហាន​ទី​១​នេះ យើង​នឹង​បន្ត​បុក​ស៊ី​ផាយ​ជំហាន​ទី​២​ទៀត ដែល​មាន​ប្រវែង​២៥២​ម៉ែត្រ​សងខាង​។​

​គួរបញ្ជាក់​ថា នៅ​តំបន់​ប្រឡាយ​ស្ទឹងមានជ័យ រដ្ឋបាល​រាជធានី បាន​នឹង​កំពុង​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ​មាន​ប្រវែង​១៣៩៨​ម៉ែត្រ ដោយ​ចាក់​បេតុង​បុក​ស៊ី​ផាយ ទទឹង​៨​ម៉ែត្រ ហើយ​គម្រោង​នេះ ត្រូវបាន​បែងចែក​ជា​៤​តំណាក់កាល ឆ្លងកាត់​ខណ្ឌ​ចំនួន​២ គឺ​ខណ្ឌ​មាន ជ័យ​និង​ខណ្ឌ​សែន សុខ ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​និង​រង​ផលប៉ះពាល់​ប្រឡាយ​នេះ​ចំនួន​៥៧៣​គ្រួសារ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​នេះ​នឹង​ទទួលបាន​ដី​ទំហំ​៤​គុណ​និង​៦​ម៉ែត្រ​ជា​កម្មសិទ្ធិ​ស្របច្បាប់​នៅ​ហ្នឹង​កន្លែង​តែ​ម្តង​៕

 

Filed in: ព័ត៌មានជាតិ