សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​លោក សំ ឬ​ទ្ធី មេព្រៃរ​មាស​ផ្តាំ​ឲ្យ​កាសែត​ចាប់​បទល្មើស​ឈើ​ជំនួស​?!

​លោក សំ ឬ​ទ្ធី មេព្រៃរ​មាស​ផ្តាំ​ឲ្យ​កាសែត​ចាប់​បទល្មើស​ឈើ​ជំនួស​?!

កំពង់ឆ្នាំង​ ៖​ យោងតាម​ប្រភព​ព័ត៌មាន​ពី​គេហទំព័រ​សារព័ត៌មាន​ក្នុង​ស្រុក​កាលពី​ថ្ងៃ​ទី​១៩​កក្កដា ២០១៩​បានអោយដឹងថា លោក សំ ឬ​ទ្ធី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើរ​មាស​បាន​អះអាង​ថា​គោយន្ត​ដឹក​ឈើមូល​ប្រភេទ​ឈើ​ហ៊ុប​ធំៗ​ប្រ​វ៉ែង​ពី​៤​ទៅ​៦​ម៉ែត្រ​ដែល​មាន​ជិត​២០​គោយន្ត​ដែល​គេ​បាន​បង្កក ឃាត់​មិន​អោយ​ធ្វើ​ដំណើរ​ទៅមុខ​ទៀត​ដោយ​សារ​ក្បួន​តំណើរ​រថភ្លើង​របស់លោក​រដ្ឋ​ក្រសួង​សារ​ធ​រណៈការ​និង​ដឹក​ដឹកនាំ​ក្រុម​ប្រតិភូ​ចុះ​ត្រួត​ពិនត្យ​និង​ទស្សនកិច្ច​នៅ​ស្ថានីយ៍​រថភ្លើង​នៅ រ៉ារ​មាស​កាលពី​ថ្ងៃ​ទី​១៩ /​កក្កដា​នោះ គឺជា​បង្គោលគ្រាក់​(​បង្គោលរបង​)​ទេ​។

​កាលពី​ព្រឹក​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ​២០១៨ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតីភាព ធ្វើដំណើរ តាម​រថភ្លើង ពី​ភ្នំពេញ មក​កាន់​ខេត្ត​កំពង់ឆ្នាំង ស្ថានីយ​រថភ្លើង​រមាស និង​បាន​ដឹកនាំ​ក្រុម​យុវជន​ស្រុក​កោះធំ ចំនួន​៦០០​នាក់ ដំណើរ​កម្សាន្ត​ជិះ​រថភ្លើង​មក​ជាមួយ​ផង​ដែរ ក្នុង​ពិធី​នោះ​មាន​ការអញ្ជើញ​ចូលរួម អបអ​សាទរ ស្វាគមន៍ ដោយ អភិបាលខេត្ត​កំពង់ឆ្នាំង អភិបាល​ស្រុក​ទឹកផុស ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត កងកម្លាំង​ទាំង​៣​ប្រភេទ ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ជាច្រើនរូប​។​គេ​មិនដឹងថា​តើ​លោក​រដ្ឋមន្ត្រី​ស៊ុនចាន់ថុល​ដឹក​ថា​ទឹកដី​ដែល​លោក​មក​ជាន់​នេះ​មាន​បទល្មើស​ដឹក​ជញ្ចូន​ព្រៃឈើ​បំផ្លាញ​ផ្លូវដែរឬ​អត់​នោះ​ទេ​?​។​ជាងនេះទៀត​លោក​ចៅហ្វាយខេត្ត​កំពង់ឆ្នាំង​ក៏​អញ្ជើញ​ទៅ​ជាមួយ​ដែរ​តើ​?​។​

​ករណីយ៍​កាសែត​ឃើញ​គៅយន្ត​ដឹក​ឈើ​គគ្រឹក​គ្រេង​នេះ​លោក​លោក សំ ឬ​ទ្ធី បាន​ផ្តាំ​អោយ​អ្នកកាសែត​ចាប់​ជំនួស​គាត់​ផង​។ ប៉ុន្តែ​ផ្ទុយទៅវិញ បើ​តាម​គោលការណ៍​ឯកឧត្តម​សួ​ចាន់ឌឿ​ន​អភិបាលខេត្ត​កំពង់ឆ្នាំ​ង ឈើ​ប្រភេទ​នេះ ហាម​ដាច់ខាត​មិន​អោយ​ចរាចរណ៍​ឡើយ​។​

​សូមបញ្ជាក់​ថា ឈើ​កាប់​ដោយ​ល្មើសច្បាប់​ព្រៃឈើ​នេះ គេ​បាន​ដឹក​ប្រមាណ​២០​គោយន្ត ឆ្លងកាត់​ទឹកដី​មេព្រៃ​ផ្នែករ​មាស​ដែល​មាន​លោក សំ ឬ​ទ្ធី ជា​អ្នកគ្រប់គ្រង ។​

​សព្វថ្ងៃ​លោក សំ ឬ​ទ្ធី ចាប់តាំងពី​បាន​ឡើង​ជា​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស តាំងពី​ពេលណា​មក​នោះ​បាននិងកំពុង​ប្រើ​កណ្ដាប់ដៃ​ដែក​របស់​លោក​ដោយ​យក​ឥទ្ធិពល​អ្នកធំ​នៅ​ព្រះបរមរាជវាំង​មក​កាង​ធ្វើជា​ខ្នងបង្អែក​សម្រាប់​រក​លុយ​ពី​បទល្មើស​ព្រៃឈើ​!៕

Filed in: ព័ត៌មានសំខាន់