សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ពន្យល់​ពី​តួនាទី​អ្នកសង្កេតការណ៍​ប្រឡង​បាក់​ឌុប​!

​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ពន្យល់​ពី​តួនាទី​អ្នកសង្កេតការណ៍​ប្រឡង​បាក់​ឌុប​!

​ភ្នំពេញ​ ៖ ​នៅ​ទីស្តីការ​ស្ថាបន័​ប្រឆាំង​អំពើរពុរលួយ​កាលពី​ថ្ងៃ​ទី​១៩​កក្កដា​ឆ្នាំ​២០១៨​មាន​ការបើក​វគ្គ​បណ្តុះ​បណ្តាល​អំពី តួនាទី ភារកិច្ច របស់​សង្កេតការណ៍​ប្រឡង​បាក់​ឌុប​នា​ថ្ងៃ​ទី ២០ សីហា ២០១៨​ទាំងអស់ (​ទាំង OPJ និង មិនមែន OPJ ) ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌឹត ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​។

​ឯកឧត្តម ទេស​រដ្ឋមន្ត្រី​ឱម យ៉ិនទៀង បាន​ពន្យល់ បាន បកស្រាយ​យ៉ាង​ច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ ដោយ​បាន​សង្កត់ធ្ងន់​ទៅលើ​ទិដ្ឋភាព​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ដែល​ពាក់​ពន្ធ័ ដូចជា​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ ច្បាប់​ស្តីពី​ការអប់រំ និង​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល ព្រមទាំង​សារាចរ​នានា​របស់​រាជ​រដ្ឋាភិបាល និង ប្រកាស​ទាំងអស់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​បើ​តាម​ប្រសាសន៍​ឯកឧត្តម​ឱម​យ៉ិនទៀង​បញ្ជាក់​អំពី​តួនាទី​អ្នកសង្កេតការណ៍​ថា​៖ *”​អ្នកសង្កេតការណ៍​ទាំងអស់​ដែល​មាន​សិទ្ធិ​កាន់​ទូរស័ព្ទ​ចូល​មណ្ឌល​ប្រឡង គឺជា​ការ​អនុញ្ញាត​របស់ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​មាន​អំណាច​ព្រះរាជអាជ្ញា​” – ។ *”​សិទ្ធ​ចូលក្នុង​បន្ទប់​ប្រឡង និង​ទីតាំង​ផ្សេងៗ​ទៀត ក្នុង​មណ្ឌល​ប្រឡង​” ។​

​ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្ត្រី​បាន​សំណូមពរ​ថា​៖*”​អ្នកសង្កេតការណ៍​ទាំងអស់​ដែល​មាន សរុប ៥០១៨​នាក់ ត្រូវ​ខិតខំ​សិក្សា​ស្វែងយល់​ឱ្យបាន​ច្បាស់លាស់​អំពី​ច្បាប់​ដែល​ពាក់​ពន្ធ័​” ៕
​ប្រភព​ពី​អង្គភាព​ប្រឆាំង​ពុករលួយ​!

 

Filed in: ព័ត៌មានជាតិ