សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ដ​កែច្នៃ​បុក​ប្រលះ​ជាមួយ​ម៉ូតូ បណ្ដាលឲ្យ​ស្លាប់ ២​នាក់​និង​កន្លែងកើតហេតុ​

រថយន្ដ​កែច្នៃ​បុក​ប្រលះ​ជាមួយ​ម៉ូតូ បណ្ដាលឲ្យ​ស្លាប់ ២​នាក់​និង​កន្លែងកើតហេតុ​

​ក្រចេះ​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​រវាងរ​ថយ​ន្ដ​កែ​ច្នៃ​បុក​មួយ​ម៉ូត​បណ្ដាលឲ្យ​មនុស្ស​ចំនួន ២​នាក់  ស្លាប់​នៅ​កន្លែងកើតហេតុ​យ៉ាង​អណោច​អធម៍​។ ហេតុការណ៍​នេះ កើតឡើង​នៅ​វេលា​ម៉ោង ៩​និង​១៥​នាទី ថ្ងៃទី​៤ ខែមិថុនា  ឆ្នាំ​២០១៦ នៅលើ​ផ្លូវលំ ក្នុង​ភូមិ​បឹង​រុន ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ​។​

​លោក​អនុសេនីយ៍ឯក ចាន់ ធី ប្រធាន​ផ្នែក​ចរាចរណ៍ បានឲ្យដឹងថា ឧបទ្ទវហេតុ​គ្រោះថ្នាក់​ច​រារ​ចណ៍នេះ  គឺ​បណ្ដាលមកពី​រថយន្ដ​កែច្នៃ ជា​អ្នក​បង្កហេតុ ដោយ​បុក​ម៉ូតូ​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង ក្នុង​ទិសដៅ​បញ្ច្រាស់​ទិស​គ្នា ពី​កើត​ទៅ​លិច​។ ក្រោយ​ពី​បង្ករ​ហេតុ​ភ្លាម អ្នកបើកបរ​រថយន្ត បាន​រត់គេចខ្លួន​បាត់ មិន​ស្គាល់​អត្តសញ្ញាណ ហើយ​កម្លាំង​នគរបាល​កំពុង​ស្រាវជ្រាវ​រក​មុខ​ជនបង្ក​។​

​លោក​អនុ​សេនី​យ៍ បន្ដទៀតថា ជនរងគ្រោះ​ទី​១ ឈ្មោះ រ៉ែ​ន សារឿ​ន ភេទ​ប្រុស អាយុ ២២​ឆ្នាំ និង​ជនរងគ្រោះ​ទី​២ ឈ្មោះ យឹម យេន ភេទ​ប្រុស អាយុ ១៤​ឆ្នាំ ជនរងគ្រោះ​ទាំង ២​នាក់ មាន​ទីលំនៅ​ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ បាន​ស្លាប​ភ្លាមៗ​នៅ​និង​កន្លែងកើតហេតុ​។ ហើយ​សព្វ​ជនរងគ្រោះ ត្រូវ​សមត្ថកិច្ច​ប្រគល់ជូន​គ្រុមគ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុតាង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី​៕
​ដោយ កិះ ខន​

 

IMG_4331 IMG_4333 IMG_4329

Filed in: គ្រោះថ្នាក់ចរាចរណ៍