សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ស្វាយ​សាច់​ភ្នំស្រុក​ស្រី​សន្ធ​ខេត្ត​កំពង់ចាម​ប្តេជ្ញា​បោះឆ្នោត​ជូ​នគណប​ក្យ​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ទី ២៩ ខែកក្កដា ឆ្នាំ ២០១៨

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ស្វាយ​សាច់​ភ្នំស្រុក​ស្រី​សន្ធ​ខេត្ត​កំពង់ចាម​ប្តេជ្ញា​បោះឆ្នោត​ជូ​នគណប​ក្យ​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃ​ទី ២៩ ខែកក្កដា ឆ្នាំ ២០១៨

​លោក ទា ងួន មេឃុំ​ស្វាយ​សាច់​ភ្នំ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា អាណត្តិ​នេះ ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​របស់​លោក​ពួកគាត់ ស្វែងយល់​បាន​ច្រើន​ពី​គណ​បក្យនយោបាយ​មួយ ដែល​តែ​ដើរ​ឃោសនា​បោកប្រាស់​ភូតកុហក់​ប្រជាពលរដ្ឋ ញុះញង់​ប្រជាពលរដ្ឋ​ឩ្យ​មាន​ការយល់ច្រឡំ​ទៅលើ​ថ្នាក់​ដឹង​នាំ​សុទ្ធតែ​ថា ថ្នាក់ដឹកនាំ​អញ្ចេះ​ថ្នាក់​អញ្ចុះ ។

​លោក​មេឃុំ​បន្តថា ឥឡូវនេះ បន្ទាប់​ពី​ទទួលបាន​ការស្ថាបនា​ផ្លូវជាតិ​លេខ 70B ប្រវែង​16​គីឡូម៉ែត្រ ពី​ឃុំ​ព្រែក​រំដេង​ដល់​ឃុំ​ព្រែក​ពោធិ ដែល​ជា​អំណោយ​ដ៍​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​គណ​ប​ក្យ​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះ ទើប​ពួកគាត់​ភ្ញាក់ខ្លួន​ថា សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​មិនមែន​មិន​យកចិត្តទុកដាក់​ចំពោះ​ពួកគាត់​នោះ​ទេ បាន​ជា​ពួកគាត់​នាំគ្នា​ប្រកាស់ថា និង​នាំគ្នា​ទៅ​បោះឆ្នោត​ជូន​គណ​ប​ក្យ​ប្រជាជន​កម្ពុជា​គ្រប់ៗ​គ្នា​នៅ​ថ្ងៃទី​29​ខែកក្កដា​។​

ដោយឡែក លោក អ៊ួ គឹមអេង ហៅ ដើ​ក ប្រធាន​អាចារ្យ​គណកម្មការ​វត្ត​ស្វាយ​សាច់​ភ្នំ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា បន្ទាប់​ពី​ឯកឧត្តម គួច ចំរើន ឡើង​មក​ធ្វើជា​អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ចាម​មក មិន​ថា​តែ​ប្រជាពលរដ្ឋ​នៅទីនេះ​នោះទេ គឺ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​កំពង់ចាម​ទាំងមូល ដែល​ចូលចិត្ត​និង​គោរព​ស្រឡាញ់​ឯកឧត្តម​គ្រប់ៗ​គ្នា ។ ព្រោះ​មិន​ថា​ក្តៅ​ឬ​ត្រជាក់ ភ្លៀង​ឬ​ផ្គរ​ទេ គេ​តែងតែ​សង្កេតឃើញ​ថា​ឯកឧត្តម​ចុះ​ជាប់​ជាមួយ​ប្រជាពលរដ្ឋ ។ ជាពិសេស ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​អាណាចក្រ​ខេត្ត​កំពង់ចាម​ទាំងមូល ។​

​ជាក់ស្តែង ដូចជា​ផ្លូវ​ជាតិ​លេខ​70B ដែល​សម្តេច​អគ្គមហាសេនាបតី​តេជោ​នាយករដ្ឋមន្ត្រី​បានផ្ត់​ឩ្យ​ប្រជាពលរដ្ឋ​តាមរយៈ​លោក​ឧកញ៉ា​ថៃ ជា​ហួត ប្រធាន​ក្រុមហ៊ុន​សំណង់​បុរី ប៉េង​ហួត​ដែល​ចំណាយ​អស់​ថវិកា​ប្រមាណ​ជា​6​លាន​ដុល្លា​សហរដ្ឋអាមេរិក​នោះ គឺ​ឯកឧត្តម គួច ចំរើន តែងតែ​ឧស្សា​ចុះមក​ត្រួតពិនិត្យ​មើល​ការសាងសង់​ដោយ​ផ្ទាល់​ជា​ច្រើនលើក​ច្រើនសារ ។ ព្រោះ​ខ្លាច​ការសាងសង់​របស់​ជាង មិន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ឬ​មាន​ការយឺតយ៉ាវ នាំឲ្យ​ប្រជាពលរដ្ឋ​ពិបាក​ក្នុង​ការធ្វើដំណើ​រ ។ មួយវិញទៀត ក៍​ដើម្បី​បានដឹង​ពី​សុកទុក្ខ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ។​

​លោក អ៊ួ គឹមអេង បន្តថា ដូច្នេះ​ហើយ​ដើម្បី​ជា​កិច្ច​តបស្នង​សងគុណ​ចំពោះ​ឯកឧត្តម គួច ចំរើន ក៍​ដូចជា​សម្តេច​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ពួកយើងខ្ញុំ ដែលជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​កំពង់ចាម​ទាំងមូល មានតែ​នាំគ្នា​ទៅ​បោះឆ្នោត​ជូន​គណ​ប​ក្យ​ប្រជាជន​កម្ពុជា​ទាំងអស់គ្នា​នៅ​ថ្ង​ទី​២៩ ខែ​កក្កដ​ខាងមុខនេះ និង​មាន​តែ​ខំ​បួងសួង​សូមឩ្យ​ទេវតា​តាម​ជួយ​ថែរក្សា ឯកឧត្តម និង​សម្តេច​នាយក​ព្រម​ទាំ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌឹត និង​ក្រុមគ្រួសារ​សូមឩ្យ​មាន​សុក្ខភាព​ល្អ​អាយុ យឺនយូរ​ប្រាជ្ញា​ឈ្លាសវៃ ដើម្បី និង​បន្ត​ដឹកនាំ​ខេត្ត​ក៍​ដូចជា​ប្រទេស​កម្ពុជា​ឲ្យ កាន់តែ​សម្បូរ​រុងរឿង​ជាង​នេះ​បន្ថែម​ទៀត ៕

Filed in: ព័ត៌មានជាតិ