សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រុមការងារ​គណ​:​ពង្រឹង​ហៅ​លោក​ប៉ោ​សេង​ថៅកែ​ភាស៊ី​ផ្សារ​ក្នុង​ស្រុក​ស្អាង​យកលុយ​អ្នក​លក់​តាម​កញ្ច្រែង​ល្អី​ត្រូវបាន មក​ព្រមាន​តែ​មិន​ខ្ចី​មក​

ក្រុមការងារ​គណ​:​ពង្រឹង​ហៅ​លោក​ប៉ោ​សេង​ថៅកែ​ភាស៊ី​ផ្សារ​ក្នុង​ស្រុក​ស្អាង​យកលុយ​អ្នក​លក់​តាម​កញ្ច្រែង​ល្អី​ត្រូវបាន មក​ព្រមាន​តែ​មិន​ខ្ចី​មក​

ខេត្ត​កណ្តាល ៖ លោក ប៉ោ សេង ថៅកែ​ម៉ៅ​ការយក​ភាស៊ី​តាម​ផ្សារ​នៅ​ក្នុងស្រុក​ស្អាង​រហូត​ទៅ​ដល់​៣៧​ឆ្នាំ ត្រូវបាន​គេ​ដឹងថា​៖​នៅ​តែ​ដាក់​កូនចៅ​យក​លុយ​ពី​បងប្អូន​អាជីវករ​ដែល​លក់​តាម​កញ្ច្រែង​,​ល្អី​តាម​ផ្សារ​ផ្គើន​ទៅ​និង​អនុក្រឹត្យ​របស់​សម្តេច​តេជោ​ដែល​ប្រកាស​ឲ្យ​បញ្ឈប់​។

​ថ្មីៗ​នេះ​ក្រុមការងា​គណបក្ស​ប្រជាជន​ចុះ​ពង្រឹង​ឃុំ​ត្រើយ​ស្លា​បាន​ឲ្យ​អាជ្ញាធរ​កោះហៅ​លោក​ប៉ោ​សេង មក​ធ្វើ​ការសាកសួរ​និង​តម្រូវ​អោយ បញ្ឈប់​សកម្មភាព​យក​លុយ​ពី​បងប្អូន​អាជីវករ​លក់​តាម​កញ្ច្រែង​,​ល្អី ចាប់ពី​ថ្ងៃ​ចន្ទ័ ទី​១៧ ខែ​កក្ត​ដា ឆ្នាំ​២០១៨ ។​នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​លោក​មេឃុំ​ត្រើយ​ស្លា​។​តែ លោក ប៉ោ ប៉េង មេឃុំ​ត្រើយ​ស្លា បានអោយដឹងថា ថៅកែ​ភាស៊ី​ផ្សារ​ក្នុងស្រុក​ស្អាង​មក​ពិភាក្សា​គ្នា​តែ​រូប​លោក​ទេ​។
​លោក​គ្រាន់តែ​ដឹង​តាម​ក្រុមការងា​រថា​៖​ចាប់ពី​ថ្ងៃ​ចន្ទ័ ទី​១៧ ខែ​កក្ត​ដា ឆ្នាំ​២០១៨ ត​ទៅ​ខាង​ភាគី​លោក​ប៉ោ សេង​ព្រម​បញ្ឈប់​យក​ភាស៊ី​ពី​បងប្អូន​អាជីវករ​ដែល​លក់​តាម​កញ្ច្រែង​,​ល្អី ទៀតហើយ​។​

​ព័​តិមាន​ស្តី​ពី​ថៅកែ​ម៉ភា​ស៊ី​ផ្សារ​ក្នុង​ស្រុក​ស្អាង​មិន​ស្តាប់​បទបញ្ជារ​នាយករដ្ឋមន្ត្រី​ត្រុវបាន​គេ​និយាយ​ថា​គឺ​ដោយសារតែ​អាជ្ញាធ​រមូល​ដ្ឋា​ន​ស្រុក​ស្អាង​ក៏ដូចជា​ជំនាញ​ពាក់​ពន្ធ័ ខ្លាច​អំណាច​ថៅកែ​ម៉ៅ​ភាស៊ី​ផ្សារ​រូបនេះ ។ ព្រោះ​លោក​ប៉ោ សេង​ជា​យោធា​សក្តិ​៤​កន្លះ​ផង​និង​ជា​ជំនួយការ​មន្ត្រីជាន់ខ្ពស់​មាន​ឋាន​:​ស្មើ​រដ្ឋលេខាធិការ​ទៀត​ផង​។

ប្រភព​ពី​មន្ត្រី​វិនិយោគ​ក្រសួង​សេដ្ឋកិច្ច​ហិរិញ្ញ​វត្ថុ​ម្នាក់​បាន​អោយដឹង​ក្នុង​លក្ខ័ណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ទំលាយ​ថា ការដែល​លោក​ប៉ោ សេង បាន​សិទ្ធិ​វិនិយោគ​ផ្សារ​ក្នុង​ស្រុក​ស្អាង រហូតដល់​ទៅ​៣៧​ឆ្នាំ​បាន ដោយសារតែ​មាន​ការឃុបឃិត​គ្នា​និង​ដោយ​មាន​ការសម្របសម្រួល​ពី​លោក​ជា គឹម​តុង អនុប្រធាន​ទ្រព្យសម្បត្តិ​រដ្ឋ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែល​បាន​លួច​បង្កប់​ភាគហ៊ុន​ជាមួយ​លោក ប៉ោ សេង ។​មានពព័​តិមាន​រាយការណ៍​ថា​មិនមែន​មាន​តែ​ផ្សារ​នៅ​ក្នុងស្រុក​ស្អាង​នេះ​ទេ សូម្បី​តែ​ផ្សារ​នៅ​ទី​រួម​ខេត្ត​មណ្ឌល​គី​រី​ក៏​លោក ជា គឹម​តុង មាន​ភាគហ៊ុន​ជាមួយ​លោក​ប៉ោ សេង​ផងដែរ​។ ត្រឹមត្រូវ​ណាស់​សមតែ​លោក​ប៉ោ​សេង​ធើ​ចឹង​មែន ព្រោះ​បើ​គ្មាន​ខ្មោច​ក្នុង​ឲ្យដៃ​ខ្មោច​ព្រៃវាក៏​មិន​ហ៊ាន​ដែរ​!​។​

​ការវិនិយោគ​ផ្សារ​ក្នុង​ស្រុក​ស្អាង​រហូតដល់​៣៧​ឆ្នាំ​នេះ​ដែរ ខាង​ក្រុម​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ស្អាង​ខាងត្បូង​ក្តៅក្រហាយ​ទៅ​និង​ថៅកែ​ផ្សារ គិតតែ​យក​ភាស៊ី​និង​ធ្វើ​តែ​ស្តង់​លក់​ត្រី​(​យៀ​ត្រី​)​នាំចូល​ពី​យួន​ជា​លក្ខណះ​ឯកជន របស់​ខ្លូន តែ​មិន​គិត​សាងសង់​ផ្សារ​ទុកអោយ​ពួក​គាត់​លក់​ហាលខ្យល់​ហាលភ្លៀង ទង្វើរ​បែប​នេះ​គួរ​ណាស់​តែ​ខាង​មន្ទីរជំនាញ​មាន​វិធានការ​សារ​ជា​ថ្មី​ផង​។ ករណី​ចឹង លោក ប៉ោ សេង ប្រាប់​កាសែត​ថា សួរ​ថ្នាក់លើ​ទៅ​!?៕

Filed in: ព័ត៌មានសំខាន់