សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ទឹកជំនន់​គម្រាម​កោះកុង​កំពង់ស្ពឺ​កំពត​!?

​ទឹកជំនន់​គម្រាម​កោះកុង​កំពង់ស្ពឺ​កំពត​!?

កំពង់ស្ពឺ​៖ កំពស់​ទឹក​នៅ​សល់​តែ​កន្លះ​ម៉ែត្រ​ទៀត នៅ​ទ្វារ​ទឹក​រលាំង​ជ្រៃ នឹង​ប្រកាស​អាសន្ន​ហើយ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី លោក ញ្ញ៉ា​ប់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម កាលពី​វេលា​ម៉ោង​២:៥៦ នាទី ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ ។

​លោក ញ្ញ៉ា​ប់ ជាប​ហ៊​ង បានអោយដឹងថា បច្ចុប្បន្ន​ផ្នែក​ខាងលើ​ទ្វារ​ទឹក​រលាំង​ជ្រៃ បាន​ជន់​លេច​ហើយ ជាហេតុ​តម្រូវអោយ​បើកទ្វារ​ទឹក​ទាំងអស់ ដើម្បី​កុំអោយ​ជន់​លេច​ខ្លាំង អញ្ជឹង​ទេ​បើ​ទឹក​នៅ​តែ​ឡើង​លើសពី​៧​ម៉ែត្រ​ជាង​ទៅ​នៅ​ទ្វារ​ទឹក​រលាំង​ជ្រៃ​គឺ​នឹង​ត្រូវ​ប្រកាស​អាសន្ន ខណៈ​វេលា​នេះ​កំពស់​ទឹក​នៅ​កំរិត​ជាង​៦​ម៉ែត្រ ។​

​គួររំលឹកថា ទឹក​លើសពី​៧​ម៉ែត្រ​ជាង​ទៅ​គឺ​នឹង​លិច​ផ្សារ​កំពង់ស្ពឺ ក៏ដូចជា​តំបន់​ជាច្រើន​ទៀត មាន​ក្រុង​ច្បារមន ស្រុក​សំរោង​ទង ស្រុក​បសេដ្ឋ ស្រុក​គងពិសី រហូតមក​ដល់​ស្រុក​អង្គស្នួល នៃ​ខេត្ត​កណ្តាល ខណៈ​ដែល​បច្ចុប្បន្ន​នៅ​ផ្នែក​ខ្លះ​នៃ​ស្រុក​ភ្នំស្រួច កំពុង​ជន​លេច​ទៅហើយ រហូត​ដល់​កំណាត់​ផ្លូវជាតិ​លេខ​៤​ត្រូវ​បាន​បិទ​ចរាចរណ៍​ទៀតផង ។
​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឹ​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ រួម​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​មាន​បំណង​ចង់​ធ្វើដំណើរ​ទៅ​ខេត្ត​ព្រះសីហនុ សូម​វាង​តាម​ផ្លូវជាតិ​លេខ​៤១ និង​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៣ ដោយសារ​តែ​កំណាត់​ផ្លូវជាតិ​លេខ​៤ នៅ​បន្ត​បិទ​ចរាចរណ៍​ជា​បណ្តោះអាសន្ន​នៅ​ឡើយ ដោយសារ​តែ​ទឹក​នៅ​បន្ត​ជន់​លិច​។​

​អភិបាលខេត្ត​កំពង់ស្ពឺ រួម​ជាមួយ​មន្ត្រី និង​កងកម្លាំង បាន​ចុះទៅពិនិត្យ​មើល​ជាក់ស្តែង​នូវ​ស្ថានភាព​ទឹក​លិច​ផ្លូវជាតិ​លេខ​៤ ជាប់​ព្រំប្រទល់​រវាង​ខេត្ត​កំពង់ស្ពឺ និង​ស្រុក​កំពង់សីលា ខេត្ត​កោះកុង ដែល​ទឹក​នៅ​បន្ត​ហូរ​កាត់​មាន​កម្ពស់​រហូតដល់​ជាង​១​ម៉ែត្រ​។​បើ​តាម​ប្រសាសន៍ ឯកឧត្ដម​អភិបាលខេត្ត សម្រាប់​ខេត្ត​កំពង់ស្ពឺ នៅ​មិនទាន់​មាន​ការគំរាមកំហែង​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​នេះ​ទេ ប៉ុន្តែ​អាជ្ញាធរ និង​សមត្ថកិច្ច បាន​និង​កំពុង​ត្រៀម​វិធានការ​ដោះស្រាយ ចំពោះ​គ្រោះធម្មជាតិ​មួយ​នេះ​ហើយ​។​

​ប្រជាពលរដ្ឋ​ឲ្យដឹងថា ៖ មកដល់​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ ២០១៨ នៅ​ភូមិ​បាក់​អង្រុត​ឃុំ​ដង​ពែង​ក្នុង​ខេត្ត​កោះកុង ទឹកជំនន់​កំពុង​ឡើង​យ៉ាង​លឿន ដែល​តាម​មើល​ប្រហែល​ដោយសារ​ការស្ទះ​នៅ​ម្ដុំ​ស្ពាន​មា​ឡ៉េ ភូមិ​ព្រះអង្គ​កែវ ឃុំ​ដង​ពែ​ង​៕

 

Filed in: ព័ត៌មានជាតិ