សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

កម្លាំង​ការពារ​ព្រំដែន​លេខ​២០៣​បន្ទាត់​ព្រុំដែន​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់​ពី​បទ​ចរាចរណ៍​គ្រឿងញៀន​

កម្លាំង​ការពារ​ព្រំដែន​លេខ​២០៣​បន្ទាត់​ព្រុំដែន​ឃាត់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់​ពី​បទ​ចរាចរណ៍​គ្រឿងញៀន​

ខេត្ត​រតនគិរី​៖ ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់​ត្រូវបាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​កា​ពារ​ព្រំដែន​លេខ​៤០៧(​កន្ទុយ​នាគ​) បាន​ហ​សការ​ជាមួយ​កម្លាំង​កងអនុសេនាតូច​ទី​៣(​យោធា​កន្ទុយ​នាគ​) និង​កម្លាំង​ឧទ្យាន​វរៈជ័យ​(​កន្ទុយ​នាគ​) បាន​ត្រួតពិនិត្យ​ឃាត់​ខ្លួន​ពី​បទ​ចរាចរ​សារធាតុ​ញៀន ។

​ការឃាត់ខ្លួន​ជនសង្ស័យ​ចរាចរណ៍​គ្រឿងញៀន​នោះ បាន​ប្រព្រឹត្ត​នៅវេលា​ម៉ោង​១៦.០០​នាទី​ព្រឹក​ថ្ងៃ​សុក្រ ១ កើត​ខែ​ទុតិយា​សាធ ឆ្នាំច​សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ ត្រង់​នៅ​ចំនុច​កងអនុសេនាតូច​ទី​៣ (​យោធា​កន្ទុយ​នាគ​)​។

​ប្រភព​ពី​នគ​បាល​វរៈ​ការពារ​ព្រំដែន​គោក​បានឱ្យដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ឈ្មោះ​ថាវ ស៊ឺន ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ ជនជាតិ​ព្រៅ​(​សព្ជាតិ​ឡាវ​) ចរាចរ​សារធាតុ​ញៀន​ចេញពី​ប្រទេស​ឡាវ ចូល​មក​ទឹកដី​នៃ​ប្រទេស​កម្ពុជា ហើយ​ក៏​ត្រូវ​កម្លាំង​សហការ​បាន​ត្រួតពិនិត្យ​សភាពការណ៍​សន្តិសុខ​សណ្ដាប់ធ្នាប់ តាម​បន្ទាត់​ព្រំដែន​ជួបប្រទះ​និង​ធ្វើ​ការឃាត់ខ្លួន​បាន​តែ​ម្តង​។ ហើយ​ខណៈនោះ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​ជាក់ស្ដែង រួមមាន ៖ ថ្នាំញៀន​មេតំ​ហ្វេ​តា​មីនទ​ម្ងន់​៤៤៣.០៨​ក្រាម​។
​នាឡិកាដៃ​មួយ​ខ្សែរ​លុយ​ឡាវ​ចំនួន​៧៧ ០០០​គី​ប សៀវភៅ​គ្រួសារ​ជនជាតិ​ឡាវ​ចំនួន​០១​ក្បាល​ផង​ដែរ​។
​ប្រភព​បន្តថា នៅ​ព្រឹក​ថ្ងៃទី​១៤​ខែ​ឆ្នាំ​ដ៏​ដែល​លោក​ឧត្តមសេនីយ៍ត្រី ហេង រតនៈ​ស្នងការរង​ទទួល​ផែនកា​រងារ​ព្រំដែន​បាន​ទំនាក់ទំនង​ជាមួយ​លោក​មេ​បញ្ញា​ការ​កង​ទព័​ការពារ​ព្រំដែន​វៀតណាម​ខេត្ត​កន្ទូម ដើម្បី​នាំ​ខ្លួន​ជន​សង្សយ័​មក​ស្នងការដ្ឋា​ន​ខេត្តរតនគិរី​។

​លុះដល់​ថ្ងៃ​ទី​១៧ ខែ​ឆ្នាំ​ដដែល ទើប​ភាគី​វៀតណាម​សហការ និង​បញ្ជូន​ជនសង្ស័យ រួម​ទាំង​វត្ថុតាង​មក​ដល់​ច្រកទ្វា​អូរយ៉ាដាវ ។​

​កិច្ចប្រតិបត្តិការណ៏ស​ហការ​រួម​ដំណើ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី មុត ទី​លី ស្នងការរង​នៃ​ស្នងការដ្ឋាន​ខេត្ត​រតនគីរី​។​

​លោក​វរសេនីយ៍ឯក ថេង ចន្ទ័ធី មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​២០៣ បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ជនសង្ស័យ និង​វត្ថុតាង​ជូន​លោក​វរសេនីយ៍ទោ លាង អ៊ី​ម នាយ​ការិយាលយ័​ប្រឆាំ​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគីរី​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​បន្ត ៕
​ដោយ ៖ ចាប សំអាន​

 

Filed in: គ្រឿងញៀន