សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ផ្តល់​ផ្លូវជាតិ​មួយ​ខ្សែ ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្រី​សន្ធរ ជា​ការដូ​មុន​បោះឆ្នោត​សកល​ឆ្នាំ ២០១៨

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ផ្តល់​ផ្លូវជាតិ​មួយ​ខ្សែ ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្រី​សន្ធរ ជា​ការដូ​មុន​បោះឆ្នោត​សកល​ឆ្នាំ ២០១៨

កាលពី​ព្រឹក​ថ្ងៃទី​17 ខែកក្កដា ឆ្នាំ​2018 កន្លង​ទៅ​ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណ​អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ​ចុះទៅពិនិត្យ​ស្ថាបនា​សាងសង់​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង​16​គីឡូម៉ែត្រ​ ស្ថិតនៅ​ឃុំ​ព្រែក​រំដេង​ ស្រុក​ស្រី​សន្ធរ​ ខេត្ត​កំពង់ចាម​ ​ដែល​ជា​អំណោយ​របស់​សម្តេច​អគ្គមហាសេ​នាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។​

​នៅក្នុង​ឱកាស​ផងដែរ ឯកឧត្តម គួច ចំរើន បាន​មានប្រសាសន៍​ទៅកាន់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ថា នេះ​ជា​ចំណងដៃ​ថ្មី​មួយទៀត​ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​ស្រុក​ស្រី​សន្ធរ ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ​ដែល​ឧស្សា​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​មួយ​ខ្សែរ​នេះ ។ ​ពី​ដើមឡើយ​ផ្លូវ​នេះ គឺជា​ប្រភេទ​ផ្លូវដី ហើយ​លំបាក​ធ្វើដំណើរ​ជាទីបំផុត ។

ឯកឧត្តម គួច ចំរើន បន្តថា ដោយ​យល់ឃើញ​នូវ​ភាព​លំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ដោយ​ការ​អាណិត​ស្រឡាញ់​ផង​នោះ សម្តេច​អគ្គមហាសេ​នាបតី​តេជោ​ នាយករដ្ឋមន្ត្រី​តាមរយៈ​ឧកញ៉ា ថៃ ជា​ហួត ប្រធាន​ក្រុម​បូរី​ប៉េង​ហួត​ បាន​ចំណាយ​ថវិកា​ចំនួន​ ៦ ​លាន​ដុល្លា សាងសង់​ផ្លូវ​មួយ​ខ្សែ​នេះ​ឡើង ធ្វើ​ពី​បេតុង​កម្រាស់​ក្រាស់ ដើម្បី​ធានា​នូវ​គុណភាព​ប្រើប្រាស់​ឲ្យ​បានយូ​អង្វែង សម្រាប់​ជា​ចំណងដៃ​ថ្មី​ មុន​ពេល​បោះឆ្នោត​សកល ២០១៨ ចូលមក​ដល់ ។​

​ដោយឡែក លោក អួ​រ គឹមអេង ហៅ​ដើក ​ប្រធាន​អាចារ្យ​គណកម្ម​ការ​វត្ត​ស្វាយ​សាច់​ភ្នំ​បាន​រៀបរាប់​ប្រាប់​អ្នកយក​ព័ត៌មាន​យើង​ថា សម្រាប់​រូបលោក ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ដំបន់​នេះ​ផ្ទាល់ ក៏ដូចជា​ឯកឧត្តម​អស់លោក​ដែល​ឧស្សាហ៍​ធ្វើដំណើរ​តាម​ផ្លូវ​នេះ ពិតជា​ត្រេកអរ​សប្បាយចិត្ត​គ្រប់ៗ​គ្នា ដែល​សម្តេច​តេជោ ហ៊ុន សែន បាន​កសាង​ផ្លូវ​នេះ​ឲ្យ ។ ព្រោះ​ស្រុក​នេះ តាំងពីដើម​មក​ មិន​ដែល​បាន​ផ្លូវ​ល្អ​បែប​នេះ​ឡើយ ។ ដូច្នេះហើយ ដើម្បី​ជា​ការ​តបស្នង​សងគុណ​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ពួកយើងខ្ញុំ​ទាំងអស់គ្នា និង​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ខាងមុខនេះ គ្រប់ៗ​គ្នា​ជាក់​ជា​មិនខានឡើយ ។ និង​សូម​គោរព​ជូន​ពរ សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌឹត ព្រមទាំង​ក្រុមគ្រួសារ សូមឲ្យ​មាន​សុខភាព​ល្អ អាយុ​យឺនយូរ ដើម្បី​ដឹកនាំ​ប្រទេ​សកម្ពុជា​ឲ្យបាន​យូរអង្វែង​តទៅទៀត ៕

 

Filed in: ព័ត៌មានជាតិ