សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អធិការ​ស្រុក​សំបូរ ចាប់​ឃាត់ និង​បញ្ជូន​ខ្លួន​ជនសង្ស័យ​២​នាក់ មកកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ពាក់ព័ន្ធ​ករណី​២​ផ្សេងគ្នា​

​អធិការ​ស្រុក​សំបូរ ចាប់​ឃាត់ និង​បញ្ជូន​ខ្លួន​ជនសង្ស័យ​២​នាក់ មកកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ ពាក់ព័ន្ធ​ករណី​២​ផ្សេងគ្នា​

ក្រចេះ ៖ នៅ​ព្រឹក​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៦​នេះ កម្លាំង​នគរបាល​នៃ​អធិការ​រដ្ឋា​ន​ស្រុក​សំបូរ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ ២​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​២​ផ្សេងៗ​គ្នា បញ្ជូនមក ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំនុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការ​ខេត្ត​ក្រចេះ ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​លោក​វរ​:​សេនីយ៍​ឯក កង សុ​វណ្ណី អនុ​ការិយាល័យ​កណ្ដាល​ព្រហ្មទណ្ឌ  បានឲ្យដឹងថា ជនសង្ស័យ​ទី​១ មានឈ្មោះ មាស មន អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត ភូមិ​ដូន​មាស ឃុំ​សំបូរ ស្រុក​សំបូរ ខេត្ត​ក្រចេះ (​ដែល​ពាក់​អាវ​ស្រា​បៀរ​កម្ពុជា សម្បុរ​ខ្មៅ​) ជាប់​ពាក់ព័ន្ធ​ករណី​រំលោភ​សេព​សន្ថវះ​លើ​កូនស្រី​ចុង​របស់​ខ្លួ​ន​អាយុ ១៣​ឆ្នាំ រហូត​បាន​សម្រេច ហើយ​ថែមទាំង​គំរាម​ដល់​ក្មេងស្រី​រងគ្រោះ​ថា បើ​ហ៊ាន​ប្រាប់​រឿង​នេះ​ដល់​ម្តាយ ជនសង្ស័យ​នឹង​សំលាប់ចោល​ភ្លាម​។​

​លោក បាន​បន្តថា ការចាប់ខ្លួន​ឪពុកចុង ចិត្ត​ជា​សត្វ​តិរច្ឆាន​រូបនោះ គឺ​សមត្ថកិច្ច​បាន​ធ្វើឡើង​កាល​ព្រឹក​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ស្រែ​ល្អក់ ក្នុង​ភូមិ​ស្រែ​ស្បូវ ស្រុក​សំបូរ ខេត្ត​ក្រចេះ ក្រោយពេល​ម្តាយ​ក្មេងស្រី​រងគ្រោះ​ប្តឹង​រាយការណ៍​ទៅ​សមត្ថកិច្ច​នគ​បាល​មូលដ្ឋាន ប៉ុស្តិ៍​ក្បាលដំរី​រួចមក​។​

​ដែល​ហេតុ​ការ​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៤​រសៀល​ថ្ងៃ​ទី​២៧ ខែ​ឧសភា​កន្លង​ទៅ នៅក្នុង​ព្រៃ​សហគមន៍​មួយកន្លែង ឋិត​នៅក្នុង​ស្រុក​សំបូរ ខ​ណះ​ដែល​ក្មេងស្រី​រងគ្រោះ​រូប​នោះ ត្រូវបាន​ឪពុកចុង​ចិត្ត​ជា​សត្វ​តិរច្ឆាន បបួល​ចូល​ព្រៃ​កាប់​ឈើ ដើម្បី​ដាំ​បាយ​ឲ្យ​។​

​ដោយឡែក​ករណី​មួយ​ផ្សេងទៀត គឺ​ករណី​ហឹង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ដោយ​ជនសង្ស័យ មានឈ្មោះ សា កក អាយុ ៤១​ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម មាន​ទីលំនៅ​ភូមិ​ពង្រ ឃុំ​ពង្រ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ បាន​វាយតប​ប្រពន្ធ​ខ្លួន​ឯង​ឈ្មោះ មីន ស៊ី​ម៉ាស់ បណ្ដាល​ឲ្យ​គ្រាំគ្រា​រហូតដល់​បាត់បង់​ជីវិត​។​

​ដោយហេតុ​ការ​នេះដែរ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា​កន្លង​ទៅ នៅ​ចំណុច​ភូមិ​ពង្រ ឃុំ​ពង្រ ស្រុក​ឆ្លូង ខេត្ត​ក្រចេះ បន្ទាប់ពី​វាយ​ទៅលើ​ប្រពន្ធ​ហើយ ជនសង្ស័យ បាន​ឌុប​ប្រពន្ធ​យក​មក​ទុក​ចោល​នៅ​ផ្ទះ​ឳ​ពុក​ម្ដាយក្មេក នៅ​ចំណុច​ភ្នំ​ខៀវ ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​។ ក្រោយពេល​ដែល​ជនសង្ស័យ​ជា​ប្ដី ប្រើ​អំពើហឹង្សា​ទៅលើ​ប្រពន្ធ ដែល​ជា​ស្ដ្រី​រងគ្រោះ ត្រូវបាន​ឳ​ពុក​ម្ដាយ​របស់​ខ្លួន យកទៅ​សង្គ្រោះ​បន្ទាន់​នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​រយៈពេល​៥​ថ្ងៃ​ក្រោយមក ដោយសារ​អាការៈ​ស្ត្រី​រងគ្រោះ មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​ពេក​មិនអាច​ព្យាបាល​បាន ក៏​ត្រូវបាន​ក្រុមគ្រួសារ​យក​ត្រឡប់​មក​ស្រុក​វិញ ហើយ​បាន​ដាច់ខ្យល់​ស្លាប់​នៅតាម​ផ្លូវ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​ប៉ុស្ដី៍​រដ្ឋបាល​មូលដ្ឋាន​ឃុំ​អូរ​គ្រៀង​។​

​លោក​វរៈសេនីយ៍ឯក កង សុ​វណ្ណី បានបញ្ជាក់​ថា ក្រោយពី​ទទួលបាន​សេចក្ដីរាយការណ៍​ពី​មូលដ្ឋាន​ភ្លាម លោក​បាន​បញ្ជារ​ឲ្យកម្លាំង​អធិការ​ស្រុក​សំបូរ ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​កាល​ពិ​ថ្ងៃទី​៣១ ខែ​ឧសភា​នេះ ដើម្បី​ធ្វើ​ការសួរចម្លើយ តែ​ត្រូវបាន​ជនសង្ស័យ​ធ្វើ​ការបដិសេធន៍​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ២ នាក់ កំពុង​ឋិត​នៅក្នុង​ការឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត ដើម្បី​កសាង​សំនុំរឿង​តាម​នីតិវិធី​បញ្ជូនបន្ត​ទៅ​សាលាដំបូង​ខេត្តក្រចេះ​ចាត់ការ ទៅតាម​នីតិវិធី​ច្បាប់​៕
​ដោយ កិះ ខន​

 

 

IMG_4283 IMG_4282

Filed in: សន្តិសុខសង្គម