សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ហាងឆេង​ផ្លែ​ធូរេន​នៅ​វៀតណា​មថោក តែ​ត្រូវ​ហូប​ហើយ​ទុក​គ្រាប់​ឲ្យ​អ្នកលក់​វិញ​!

ហាងឆេង​ផ្លែ​ធូរេន​នៅ​វៀតណា​មថោក តែ​ត្រូវ​ហូប​ហើយ​ទុក​គ្រាប់​ឲ្យ​អ្នកលក់​វិញ​!

វៀតណាម ៖ ជំងឺ​រលាក​ក្រពះ​នឹង​ធូរស្រាល ឈាន​ទៅ​ជា​សះស្បើយ​ដោយ​ពុំ​ចាំបាច់ ដោយ​ពុំ​ចាំបាច់​ប្រើ​ថ្នាំ​គីមី​ប្រសិនបើ អ្នក​ព្យាយាម​បរិភោគ​គ្រាប់​ធូរេន​វាតាម​ចំណូលចិត្ត​ឲ្យបាន​ប្រចាំ​រយៈពេល ៣​សប្តាហ៍ ។ ​តាម​អ្នកស្រាវជ្រាវ​បានឲ្យដឹងថា​៖​គ្រាប់​ធុរេ​នមានកម្រិត​រំអិ​ល​ខ្ពស់ ដែល​វា​នឹង​ជួយ​បិទបាំង​ស្នាម​រលាក​ទប់ទល់​កុំឲ្យ​អាស៊ីត​ក្រពះ​យាយី​បាន ។

​របៀប​ធ្វើ ៖ យក​គ្រាប់​ធុរេន​បកសម្បក​ខាង​ក្រៅ​ចេញ ហើយ​បើ​មាន​ពន្លក​កាច់​ចោល រួច​ស្ងោរ​ហូប​បរិភោគ​ពេលណា​ក៏បាន បរិភោគ​ជាប់​គ្នា​រយៈពេល ៣​សប្តាហ៍ នោះ​នឹង​ឃើញ​ប្រសិទ្ធភាព ។​

​សូម​បញ្ជាក់​ដែរ​ថា​៖​ប្រហែល​ដោយសារ​ផលប្រយោជន៍​គ្រប់​ធូរេន​ចឹង​ហើយ​បាន​ជា​នៅ​វៀតណាម​ក្នុងពេល​ដែល​ផ្លែ​ទុរេន​លើ​ទីផ្សារ មាន​តម្លៃ​ពី ៦​ម៉ឺន​ទៅ​-៩​ម៉ឺន​ដុង ។​

​តែ​នៅ​តំបន់​ដីសណ្តរ​ទន្លេមេគង្គ គេ​លក់​តែ ១៩.០០០​ដុង ក្នុង​១​គីឡូក្រាម​ប៉ុណ្ណោះ ប៉ុន្តែ​អ្នក​លក់​តម្រូវ​ឲ្យ​ទុក​… គ្រាប់​ឲ្យគេ​វិញ ។​មា​ន័យ​នា​ហូប​នៅ​ចម្ការ ត្រូវ​បរិភោគ​នៅ​ចម្តារ ហើយ​ប្រគល់​គ្រាប់​ឲ្យ​អ្នកលក់​វិញ ៕

 

Filed in: ជីវិត និងសុខភាព