សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​តុលាការ​ខេត្ត​សៀមរាប​សម្រេច​ដាក់​ឃុំ​ចាងហ្វាង​កាសែត​ដំណឹង​កម្ពុជា​ទោះជា​មាន​ភស្តុតាង​មិន​គ្រប់​ក៏ដោយ​?!

​តុលាការ​ខេត្ត​សៀមរាប​សម្រេច​ដាក់​ឃុំ​ចាងហ្វាង​កាសែត​ដំណឹង​កម្ពុជា​ទោះជា​មាន​ភស្តុតាង​មិន​គ្រប់​ក៏ដោយ​?!

ខេត្តសៀមរាប​៖ ការ ចាប់ខ្លួន​លោក ឆោម ស៊ី​ថា​អាយុ​៥៥​ឆ្នាំ​ចាងហ្វាង​កាសែត ដំណឹង​កម្ពុជា ដោយ​នគរបាល​ស្រុក​ស្វាយ តាម​បទបញ្ជា លោក​ព្រះរាជអាជ្ញា​ខេត្ត​សៀមរាប​កាលពី​យប់​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ០៨ និង ១៥​នាទី​ដោយសា​ឈ្មួញ​ឈើ​ប្តឹង​ពី​ការ អាវុធ បាញ់បោះ​គំរាម​គំហែង​ពេល ធ្វើដំណើរ​តាម​រថយន្ត នៅ​មិន​ទាន់​រក​ការពិត​ឃើញ​នៅឡើយ​ក្នុងពេល​ដែល​អ្នកកាសែត​រូប​នោះ​ត្រូវបាន​បញ្ជូន​ទៅ​ដាក់គុក​បាត់ទៅហើយ​កាលពី​ថ្ងៃ​ទី​១៣​កក្កដា ។​

​លោក យិន ស្រា​ង អ្នកនាំពាក្យ​របស់​សាលាដំបូង​ខេត្តសៀមរាប បានឲ្យដឹងតា​មទូរស័​ព្ទ​ថា អ្នកកាសែត​ឈ្មោះ​ឆោម ស៊ីថា ភេទ​ប្រុស​ដែល​ត្រូវ​សមត្ថកិច្ច​ស្រុក​ស្វាយ​លើ​ចាប់​ឃាត់ខ្លួន​នោះ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​សៀមរាប​លោក អ៊ុំ​ចាន់ថុល បាន​ចេញ​ដី​ការសម្រេច​ឃុំ ខ្លួន​ដាក់ពន្ធនាគារ ជា​បណ្តោះអាសន្ន​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែកក្កដា​នេះ​ដោយ​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស ។

​លោក​បន្តថា បទល្មើស​ទី​១ “​ប្រើប្រាស់​អាវុធ​ខុសច្បាប់​” និង​ទី​២ “​គំរាម កំ​ហែង ដោយ​មាន​បញ្ជារ​ឲ្យបំពេញ​លក្ខណៈ​អ្វី​មួយ​” តាម​មាត្រា​៤៩០​និង​មាត្រា​២៣២​នៃ​ក្រមម​ព្រហ្មទណ្ឌ ។​

​ទោះជា​យ៉ាងនេះក្តី នៅក្នុង​បទសម្ភាសន៍​មុន​ពេល​បញ្ជូន​ទៅ​តុលាការ លោក ឆោម ស៊ីថា បញ្ជាក់ថា រូប​លោក​មិន​ដែល​មាន​កាំភ្លើង​ប្រើ​នោះទេ ហើយ​ស្ទើរតែ​មិន​ដែល​ស្គាល់​កាំភ្លើង​ច្បាស់​ផង ព្រោះ​រូបលោក​មិន​ធ្លាប់​ធ្វើ​ជា​កងកម្លាំង​អ្វី​សោះ ចេញពី​បួស​ជា​ព្រះសង្ឃ​គឺ​ធ្វើ​ជា​អ្នកកាសែត​រហូត ។
​ចឹង​ទេ បើ​រឿង​ប្រើប្រាស់​កាំភ្លើង​ពិតជា​មិន​មាន​ឡើយ ។ លោក​បាន​បន្តថា នៅ​ថ្ងៃកើតហេតុ រូប​លោក​ដេក​ក្នុង​ស្នាក់ការ​រហូត​ម៉ោង​៦​ល្ងាច ទើប​ប្អូន​ហៅ​ផឹក ។​

​លុះ​ចប់​ពី​ផឹក​អំឡុង​ម៉ោង​៨​យប់ ក៏​បើក​ឡាន​មក​ស្នាក់​ការ​វិញ តែ​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ឆែក​ឡាន សួរ​រក​កាំភ្លើង​តែម្តង ។ ភ្លាមៗ​លោក​អនុញ្ញាត​ឲ្យ​ឆែក លុះ​ឆែក​មិនឃើញ​មាន​កាំភ្លើង​ហើយ សមត្ថកិច្ច​បែរជា​ដាក់​ខ្នោះដៃ​រូប​លោក​ទៀត​។

​តាមពិត​រូបលោក​មិន​បានដឹង​រឿង​ថា មាន​អ្នកណា​ដឹក​អីវ៉ាន់​ពី​ណា​ទៅ​ណា ហើយ​មាន​ការ​ប្រដេញ​ឡាន​គ្នា ដូច​សមត្ថកិច្ច​ថា​នោះទេ​។ នេះ​ជា​ការចោទប្រកាន់​រូប​លោក​ខុស​តែម្តង​។ យ៉ាងណា លោក​បាន​សុំ​ឲ្យ​តុលាការ បើក​ការស៊ើបអង្កេត​ដោយ​ជាក់លាក់ មុន​ពេល​ផ្តន្ទាទោស​រូបលោក ។​

​ករណីយ៍​ចាប់ខ្លួន​នោះ លោក អាត់ អេង អធិការ​ស្រុក​ស្វាយ​លើ​បាន​ឲ្យ​កាសែត​ដឹង ថា មុនពេល​ចាប់ខ្លួន​លោក​បាន​ទ​ទូល​បញ្ជា​ពី​លោក​ព្រះរាជអាជ្ញា ខេត្តសៀមរាប ឲ្យ​ដឹកនាំ​កម្លាំង​របស់លោក ដើម្បី​ចាប់ខ្លួន​លោក ឆោម ស៊ីថា ជា​ចាងហ្វាង ការ​សែត​ដំណឹង​កម្ពុជា ក្រោម​បទ​ចោទប្រកាន់​ពី​បទ​ប្រើ​កាំភ្លើង និង​បាញ់​ចំនួន ២ គ្រាប់ គំរាម​ទៅ​ដល់​ប្រជា​ពលរ​ដ្ដដែល​កំពុងធ្វើដំណើ​រ​នៅត្រង់ចំណុច​ក្បាល​ប្រឹស ភូមិ​អង្កាញ់ ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។​

​លោក​អធិការ បាន​អះអាង​បន្តទៀតថា ខាង​សម្ថ​កិច្ច​លោក​មាន​សាក្សី​គ្រប់គ្រាន់ ក្នុង​ការឆ្លើយ​បំភ្លើថា​លោកឆោម ស៊ី​ថា​ពិតជា​បាន​បាញ់​ទៅលើ​ឡាន​នោះ (​ស៊ួថា​សាក្សី​នៅ​ឯណា ?) ។ លោក​ប្រាប់​ថា គឺ​ប្រជាពលរដ្ឋ​នៅ​ភូមិ​អង្កា​ញ់ ឬ​ក្បាល​ប្រឹស រួច​បន្ត​ស៊ួ​រ​ទៀតថា ចុះ​កាំភ្លើង​ដែល​លោក ឆោម ស៊ីថា បាញ់​នោះ ដែល​ជា​ភស្ថុតាងដ៍​សំខាន់​ក្នង​រឿង​នេះ​នៅ​ឯណា​? លោក​អធិការ​ប្រាប់ថា រក​អត់​ឃើញ​ទេ មិនដឹង​ចោល​នៅទីណា រកឃើញ​តែ​សំបក​ក​ន្ទុះ ២ គ្រាប់​ទេ សំរាប់​ដាក់​ទំងន់​ទោស រួច​បន្ត​ស៊ួ​រ​ទៅ​លោក​ទៀ​ថា តើ​សំបក​ក​ន្ទុះ​២​គ្រាប់ ដែល​រកឃើញ នោះ​អាច​ជា​វត្ថុតាង​ដ៍​សំខាន់​ក្នុង​រឿង​នេះ​ឬ​? លោក​ថា ខ្ញុំ​មិន​និយាយ​ទេ​!! ។​

​ផ្ទុយទៅវិញ ប្រជា​ពលរដ្ដ​ដែ​រស់នៅ​ចំណុច​ក្បាល​ប្រឹសក្នុងភូមិ​អង្កាញ់ ឃុំ​ស្វាយ​លើ ដែល​សមត្ថកិច្ច​អះអាង​ថា ជា​សាក្សី​បានឃើញ លោក ឆោម ស៊ីថា ទាយ​កាំភ្លើង​បាញ់​ទៅលើ​ឡាន នៅក្នុង​ភូមិ​នោះ ពួកគាត់ ( ប្រជាពលរដ្ឋ​) បាន​ផ្តល់​បទសម្ភាសន៍​ដល់​បងប្អូន​អ្នក់​សរ​ព័ត៌មាន​យើង​នៅវេលា ម៉ោង ៦ និង​១០ នាទី​ល្ងាច​ថ្ងៃទី ១១ ខែ កក្ត​ដា ២០១៨​បានអោយដឹងថា ពួក​ខ្ញុំ ជា​ប្រជាជន​រស់នៅ​ទី​នេះ ទាំងអស់​គ្នា​ពុំ​បាន លឺ ឬ ឃើញ លោក ឆោម ស៊ីថា ដែល​ជា​ចាងហ្វាង​ការ​សែត ជិះឡាន​ទាញ​កាំភ្លើង​បាញ់រះ​នៅ​ទី​នោះទឿ​យ (​បញ្ជាក់ ប្រជា​ពលរដ្ដ​នៅ​ទី​នោះ​មិន​បាន លឺ ស្នូកាំភ្លើង​ទេ ) ។​

​បុរស​ជន​ត្រូវ​ចោទ​ឈ្មោះ ឆោម ស៊ីថា អាយុ ៥៥ ឆ្នាំ​ជា​ចាងហ្វាង​កាសែត ដំណឹង​កម្ពុជា ។ ចំណែក​ជន​ដែល​សមត្តកិច្ច​ថា​រងគ្រោះ​ឈ្មោះ ម៉ី ស៊ូ ភេទ​ប្រុស អាយុ ៤០ ឆ្នាំ​ជា​មន្ត្រី​យោធា ៕​

Filed in: ព័ត៌មានជាតិ