សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អធិការនគរបាល​ស្រុក​សំបូរ ចាប់ខ្លួន​ឪពុកចុង​ម្នាក់ ពី​បទ​រំលោភ​សេ​ពស​ន្ថ​វះ​លើ​កូនស្រី​អាយុ​១៣​ឆ្នាំ​រហូត​បាន​សម្រេច​

អធិការនគរបាល​ស្រុក​សំបូរ ចាប់ខ្លួន​ឪពុកចុង​ម្នាក់ ពី​បទ​រំលោភ​សេ​ពស​ន្ថ​វះ​លើ​កូនស្រី​អាយុ​១៣​ឆ្នាំ​រហូត​បាន​សម្រេច​

​ខេត្ត​ក្រចេះ​៖  កម្លាំង​នគរបាល​នៃ​អធិការ​ស្រុក​សំបូរ បាន​ចាប់​ឃាត់ខ្លួន​បរ​ស់ម្នាក់ ដែល​ជា​ឪពុកចុង    ក្រោយ​ធ្វើ​សកម្មភាព​រំលោភ​សេព​ស​ន្ថ​វះ លើ​កូនស្រី​ចុង​របស់​ខ្លួន​អាយុ ១៣​ឆ្នាំ​រហូត​បាន​សម្រេច​។

​ការចាប់ខ្លួន​ឪពុកចុង តិរច្ឆាន ធ្វើឡើង កាល​ព្រឹក​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ស្រែ​ល្អក់ ក្នុង​ភូមិ​ស្រែ​ស្បូវ ស្រុក​សំបូរ ខេត្ត​ក្រចេះ​។ ក្រោយពេល​ម្តាយ​ក្មេងស្រី​រងគ្រោះ​ប្តឹង​រាយ​ការណ៏​ទៅ​សមត្ថកិច្ច​នគ​បាល​មូលដ្ឋាន ប៉ុសិ៍្ដ​ក្បាលដំរី​រួចមក​។​

​លោ​អនុ​សេនី​យ៍ ណ​យ ស៊ី​ថាច អធិកា​រង​នគ​បាល​ស្រុក​សំបូ​រ​ទទួបន្ទុក​ផ្នែ​យុត្តិធម៌ បានឲ្យដឹងថា  ក្រោយពី​មាន​ការចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ លន់ សុផាត ស្នងការ​នគ​បាល​ខេត្ត និង​លោក​ឧត្តមសេនីយ៍ អ៊ុំ ភី ស្នងការរង ទទួល យុទ្តិធម៌ កំលាំង​នគ​បាល​ស្រុក​សំបូរ បាន​ចុះ​អន្តរាគមន៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ បាន​ភ្លាមៗ​នៅ​តាំង​ខាងលើ​។​

​លោក​អធិការរង បាន​បន្ត​ឲ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ជា​ឪពុកចុង ហើយ​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​មានឈ្មោះ មាស មន អាយុ​៤០​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ដូន​មាស ឃុំ​សំបូរ ស្រុក​សំបូរ​ខេត្ត​ក្រចេះ​។ ចំណែង​ឯ​ក្មេងស្រី​រងគ្រោះ​មាន​ឈ្មោះ នេន ស្រី​រ៉ា​យ អាយុ​១៣​ឆ្នាំ ។​

​លោក បាន​បន្តទៀតថា ក្មេងស្រី​រងគ្រោះ​ត្រូវបាន​ឪពុកចុង​ចាប់រំលោភ កាលពី​វេលា​ម៉ោង ៤​រសៀល​ថ្ងៃ​ទី​២៧ ខែ​ឧសភា​កន្លង​ទៅនេះ នៅក្នុង​ព្រៃ​សហគម​ន៏​មួយកន្លែង ក្នុងស្រុក​សំបូរ ខ​ណះ​ដែល​ក្មេងស្រី​រងគ្រោះ​រូប​នោះ​ត្រូវបាន ឪពុកចុង​បបួល​ចូល​ព្រៃ​កាប់​ឈើ ដើម្បី​ដាំ​បាយ​ឲ្យ​។​

​ក្រោយពេល​រំលោភ​រួច ជនសង្ស័យ​បាន​គំរាម​ដល់​ក្មេងស្រី​រងគ្រោះ​ថា បើ​ហ៊ាន​ប្រាប់​រឿង​ដល់​ម្តាយ ជនសង្ស័យ​នឹង​សំលាប់ចោល​។

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រ​រូ​វ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​សំបូរ ដើម្បី​កសាង សំណុំ​បញ្ជូន​ទៅកាន់​តុលាការ​ខេត្ត​ក្រចេះ​៕

 

IMG_4283

Filed in: សន្តិសុខសង្គម