សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឧក្រឹដ្ឋ​ករ​បំផ្លាញ​ព្រៃឈើ​នៅ​រតនៈគិរី​កាន់តែ​ឡើង​ចាងជែរ​មេព្រៃក​ប់មាត់​!?

​ឧក្រឹដ្ឋ​ករ​បំផ្លាញ​ព្រៃឈើ​នៅ​រតនៈគិរី​កាន់តែ​ឡើង​ចាងជែរ​មេព្រៃក​ប់មាត់​!?

រតនគីរី ៖ ជំនួញ​ឈើប្រណិត​នៅ​អាណាចក្រ​ខេត្ត​រតនៈគិរី ថ្មីៗ​នេះ គេ​សង្កេតឃើញថា ហាក់បីដូច​ជា​ឡើងចាង​សម្បើម ដោយសារ​អាជ្ញាធរខេត្ត​បើកដៃ​ឲ្យ ឬ​ក៏​គ្មាន​សម​ត្តភាព​បង្ក្រាប ឬ​ទប់ស្កាត់​តាម​បទបញ្ជារ​នាយក​រដ្ឋមន្ត្រី​ក៏​មិនដឹង ។​

​ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ វេលា​ម៉ោង ៣​និង​៣០​នាទី រសៀល លើ​ផ្លូវជាតិ​លេខ ៧៨A ត្រង់ចំណុច លើ​ទួល​អូរ​ត្រាវ ស្ថិតនៅ​ភូមិ​ភ្នំ សង្កាត់​យក្ស​ឡោម ក្រុង​បាន​លុង​មាន​ករណី​ឈ្មួញ​ឈើ​និង​បក្ខពួក​ព្រួត​គ្នា​គម្រាម​សមត្តកិច្ច​ជំនាញ​ដែល​តាម​បង្ក្រាប​ដើម្បី​រំដោះ​យក​ឡាន​ដឹក​ឈើ​។​

​លោក ទន់ វីរភាព ជា​នាយរង​ផ្នែក រដ្ធបាល​ព្រៃឈើ​ស្រុក​អូរ​ជុំ​ដែល ជា​អ្នក​ចុះ​ចាប់​ផ្ទាល់ បាន​ឲ្យ​សារពត៌មាន ដឹងថា នៅក្នុង​សកម្មភាព​ចុះ​បង្ក្រាប​នេះ គាត់​មាន​គ្នា​ពីរ​នាក់ បាន​ឃាត់​រថយន្ត​សាំ​យ៉ុង ដឹក​ឈើ​មួយ​គ្រឿង ដែល​មាន​ស្លាក​លេខ កំពង់ចាម ២A៥៥៨៨ ពណ៌​ស ផ្ទុក​ឈើ​ប្រភេទ​ធ្នង់ ពេញ មួយ​ឡាន សាំ​យ៉ុង បំណង​យក​ទៅ​លក់ នៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​អន្តរជាតិ អូរយ៉ាដាវ ។​ពេលដែល​លោក បាន​ឃាត់​រថយន្ត​ដឹកឈើ​នោះ ម្ចាស់​រថយន្ត មិន​ព្រម​ឈប់ ព្រមទាំង​បើករថយន្ត​បន្ត ព្យាយាម​រត់គេច ។​

​ឃើញ​សកម្មភាព​មេ​ឈ្មួញ​ធ្វើបែបនេះ លោក ទន់ វីរភាព នាយរង​ផ្នែក​រដ្ឋបាល​ព្រៃឈើ អូរ​ជុំ បាន​យក​ដែក​ស្រួច ចាក់​បំបែក​កង់ឡាន​ដឹកឈើ តែ​ខាង​ក្រុម​ឈ្មួញ មាន​គ្នា​ជាច្រើន​នាក់ ចាប់​តោង​ដៃ មេព្រៃ​មិន​ឲ្យ​ចាក់​កង់ឡាន នឹង​រុញ​ទ្រូង​មេព្រៃ ឲ្យ​ផ្ងារ​ក្រោយ ថែមទាំង​មាន​បក្សពួក​ខាង​ក្រុម​ឈ្មួញ​ឈើ ពីរ​បី​នាក់​ទៀត តោង​បំពង់​ទី​ប គំរាម​វ៉ៃ​។​តាម​ឃ្លិប​វិដេអូ​ដេលថត​បាន​គឺ​ឈ្មួញ​ឈើ​ពីរនាកប្តី​ប្រពន្ធ​បាន​ជេរ​សមត្តកិច្ច​និង​ចោទ​ថា​ចាប់ឡានា​គេ​ខុស​ដែន​សមត្តកិច្ច​។

​ទោះជា​យ៉ាងណា​មេព្រៃ​បាន​ចាក់​កង់ឡាន​បែក ដូច​បំណង ពេល​នោះ​ក្រុម​ឈ្មួញ បាន​ដូរ​កង់​ឡាន រត់​ទៅ​មុខ​បន្តទៀត ចំណែក​មេព្រៃ​បាន​បើកឡាន​ម៉ាក លុច​ស៊ី​ស​៣៣០ កាក់​ឡាន​ដឹក​ឈើ​បន្ត ។ ពេលនោះ ក្រុម​ឈ្មួញ យក​ឡាន​សេរី​ទំនើប​ពីរ​គ្រឿង​ទៀត មក​គៀរ​រថយន្ត​មេព្រៃ​បណ្តាល​ឲ្យ​ឆ្កូតថ្នាំ ខាងឆ្វេង​យ៉ាង​ដំណំ ធ្វើ​ឲ្យ​ប្រជា​ពលរដ្ធ ធ្វើដំណើរ​តាម​ដងផ្លូវ មាន​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លា​ង​។​

​លោក ទន់ វីរភាព អត់​មាន​របួស​ធ្ងន់ធ្ងរ​ទេ គ្រាន់តែ​គ្រិច​កដៃ​ខាងស្តាំ ក្រោយមក រថយន្ត​ដឹកឈើ​រត់គេច​បាន​ជាង​២០​គីឡូម៉ែត្រ ក៏​ចាប់​បាន វេលា​ម៉ោង ៧​យប់ ក្នុង​ថ្ងៃ​ដដែល ត្រង់​ចំណុច​ភូមិបរ​កែវ​ចាស់ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ​។​បច្ចុប្បន្ន វុត្ថុតាង​ឈើ​និង​រថយន្ត ត្រូវបាន​យក​មក​រក្សាទុក នៅ​ផ្នែក​រដ្ធបាល​ព្រៃឈើ ស្រុក​បរ​កែវ​។​

​លោក ទន់ វីរភាព បានឲ្យដឹងថា មេ​ឈ្មួញ​ដែល​ជា​ម្ចាស់​ឈើ និង​រថយន្ត​មាន ឈ្មោះ ទូច និង​ប្រពន្ធ​ឈ្មោះ ណាត មាន​ទីលំនៅ ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគីរី ។​

​សូម​បញ្ជាក់​ដែរ​ថា កាលពី​ថ្ងៃ​ទី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ ក៏​មាន​រថយន្ត សាំ​យ៉ុង​ដឹក​ឈើ​របស់​ឈ្មួញ​ទូច​ក្បាល​ធំ​(​ប្អូន​ណាក់​ក្បាល​ធំ​ដែល​ជា​មន្ត្រី​ប៉េអឹម​) ដែល​មាន​ស្លាក​លេខ ភ្នំពេញ ២A០៩០៩ ដឹកឈើ​បើក​បុក​ជាមួយ​ឡាន ក្រុម​អ្នក​សា​រព​ត៌ដែល​តាម​ប្រមាញ់យ​កព​តិមាន​និង​បញ្ជារ​ឲ្យ​បក្ខពួក​ស្ទាវ​វាយកំទេច​រថយន្ត​អ្ន​កាសែត​បណ្ដាលអោយ បែក​កញ្ចក់​រថយន្ត កាំ​ម៉ា​រី​គូទ​ស្វិត ៤​គ្រឿង ខូចខាត​យ៉ាង​ដំណំ​ផងដែរ ៕

Filed in: ព័ត៌មានជាតិ