សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

នាយ​ឧត្តមសេនីយ៍សៅ​សុខាគិ​តម៉េច​ករណីយ៍​លោក​សនសំនៀង​កូនចៅ​ចាស់ស្រែ​ករង​អយុត្តិធមិ​!?

នាយ​ឧត្តមសេនីយ៍សៅ​សុខាគិ​តម៉េច​ករណីយ៍​លោក​សនសំនៀង​កូនចៅ​ចាស់ស្រែ​ករង​អយុត្តិធមិ​!?

ភ្នំពេញ​ ៖ ​ករណី លោក សន សំនៀង ម្ចាស់​អា​ខោ​ន faceook យម​រាជ្យ លោកិយ៍ ដែល Live វីដេអូ រិះគន់​កងរាជអាវុធហត្ថ​ខេត្ត កំពង់ធំ ករណីយ៍​លោក ហង្ស ថុល មេបញ្ជាការ​ប៉េអឹម​ខេត្ត​កំពង់ធំ ធ្វើបាប​រហូត​បាត់បង់​ការងារ​ធ្លាក់ខ្លួន​ក្រ ក្រោយ​ពី​បង្ក្រាប​គ្រឿងញៀន ដែល​បំផ្លាញ​សង្គម​ខ្មែរ​ប៉​អ​ខ្សែ​ធំ បាននិងកំពុង​ទទួល​បាន​ការចាប់អារម្មណ៍​ពី​អ្នកលេង​បណ្តាញ​សង្គម​។

​លោក សន សំនៀង ហៅ យមរាជ លោកីយ៍​អតីត​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​បារាយន៍​ត្រូវ បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៥​កក្កដា​ឆ្នាំ​២០១៨ បន្ទាប់ពី​គាត់​បាន​បង្ហោះ​ផ្សាយ​ផ្ទាល់ នៅលើ​បណ្តាញ​សង្គម​បកអាក្រាត​មុខមាត់​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ធំ​ដែល​លាក់បាំង និង ការពារ​មេ​ឈ្មួញ​គ្រឿងញៀន​ធំ​នៅ​កម្ពុជា ព្រោះ​គ្រឿងញៀន​នោះ​ត្រូវបាន​លោក សន សំនៀង​ចាប់បាន​ចំនួន ១៧២ គីឡូក្រាម​កាលពី​ឆ្នាំ​២០១៣ ពេល​ដឹក​ជញ្ជូន​ពី​ខេត្ត​ព្រះវិហារ​ចូល​ដី​កំពង់ធំ​តាម​ឡាន​កែច្នៃ​កាមរី​គូថ​ស្វិត​។​

​បើតាម​ឯកសា​រាយការណ៍​របស់​មេ​អាវុធហត្ថ​ស្រុក​បារាយណ៍​បាន​ចោទប្រកាន់ ប្រកាន់​ថា លោក សន សំនៀង​ដែល​ត្រូវ​បាន​បណ្តេញចេញ​ពី​អង្គភាព​ប៉េអឹម​ខេត្តកំពង់ធំ​ជា​មនុស្ស បាញ់បោះ​ដោយ​សេរី បើក​ឡាន​បុក​សម្លាប់​មនុស្ស ឬ​គំរាមកំហែង​មនុស្ស​ដទៃ​ជា​ច្រើន​ទៀត និង​ប្រើ​អាវុធ​គ្មាន​ចុះ​បញ្ចីក្នុង​អង្គភាំព​។ ប៉ុន្តែ​លោក សន សំនៀង បាន​បដិសេធ​បទចោទប្រកាន់​ទាំងអស់នោះ ហើយ​លោក​ក៏​កើតទុក្ខ​មិន​សុខចិត្ត ចំពោះ​ពាក្យ​ចោទប្រកាន់​នោះ ទើប​រត់​ភៀសខ្លួន​នៅ​ម្តុំ​ខេត្តកំពង់ធំ​នោះ​ផ្សាយ​ផ្ទាល់​នៅលើ​បណ្តាញ​សង្គម បកអាក្រាត​ស្ថាប័ន​កងរាជអាវុធហត្ថ​ពាក់ព័ន្ធ​នឹង​ការជួយ​ការពារ​របរ​លក់ដូរ​គ្រឿងញៀន​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ ។​

​ក្រៅ​ពី​រឿង​នេះ​សេចក្តីប្រកាស​ពត​មាន​របស់​អ្នកនាំពាក្យ​អាវុធហត្ថ​បាន​ចោទ​ថា​លោក​សនសំ​នៀង​និយាយ​ពាក្យ​មិន​ពិត ធ្វើឲ្យ​ខូច​មុខមាត់​ស្ថាប័ន​កងរាជអាវុធហត្ថ ហើយក៏​មាន​បញ្ជា​កម្លាំង កងរាជអាវុធហត្ថ​ឡោម​ព័ន្ធ​ចាប់​លោក សន សំនៀង ហៅ យមរាជ លោកីយ៍ ប​នៅ​ថ្ងៃទី ១៥ កក្កដា ២០១៨ នៅវេលា​ម៉ោង​ប្រហែល ៥ ល្ងាច​យកទៅ​ឃុំ​បាត់ ។

​ចាំ​មើល​ថា​តើ​ករណិយ៍​បែកធ្លាយ​មួយ​នេះ​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា ” 07 ” អគ្គមេបញ្ជាការ កងយោធពល​ខេមរភូមិន្ទ​ស្តីទី និង​ជា មេ​បញ្ជា ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អាច​រក​យុត្តិ​អោយ​គាត់​បាន​ដែរ​ឬ​អត់ ? ព្រោះ​អា​ឡូ​វ​អតីត​យុទ្ធ​មិត្ត​ចាស់​ផស់​គាត់ ចាប់​គាត់​វ៉ៃខ្នោះ​បិទមាត់​គាត់​បាត់​ទៅ​ហើយ​!​។

​សង្ឃឹមថា​នឹង​មាន​ការ​បកស្រាយ​ព្រោះថា​បើ​ចាប់​ហើយ​សម្ងំ​បិទ​ព​តិមាន​ជិតឈឹង​ចឹង​វា​នឹង​ធ្វើឲ្យ​មាន​កាសង្ស័យថា​រឿង​ដែល​លោក​សន​សំនៀង​និយាយ​គឺជា​ការពិត​!៕

 

Filed in: ព័ត៌មានជាតិ