សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្ថកិច្ច​ចុះ​បិទ​ទី​តាំ​ផលិត​ស្រាស​បន្ទាប់​ពី​ស្លាប់​មនុស្ស​២​នាក់​តែ​អាំ​រឿង​ស្លាប់​១៣​នាក់​ធើ​មិនដឹង​!

​សមត្ថកិច្ច​ចុះ​បិទ​ទី​តាំ​ផលិត​ស្រាស​បន្ទាប់​ពី​ស្លាប់​មនុស្ស​២​នាក់​តែ​អាំ​រឿង​ស្លាប់​១៣​នាក់​ធើ​មិនដឹង​!

​ក្រចេះ ៖ ទីតាំង​ផលិត​ស្រាស​មួយកន្លែង​ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្ត​ក្រចេះ​និង​នគរបាល​ស្រុក​ស្រុក​សំបូរ​ដឹកនាំ​ដោយ​លោក​ជា សុភ​ក្រ័ ព្រះ​រាជ្ញា​រងអម​សាលា​ដំបូងខេ​ត្ត​ក្រចេះសហការ​ជាមួយ​មន្ទីរ​ជំនាញ​ចុះ​បិទ​ផ្អាក​ការផលិត​នៅ​រសៀល​ថ្ងៃ​សៅរ៍​២​កើត​ខែ​ទុតិយាសាធ​ឆ្នាំ​ចព​.​ស ២៥៦២​ត្រូវ​នឹង​ថ្ងៃទី​១៤ ខែកក្កដា​ឆ្នាំ​២០១៨ ។

​ការចុះ​បិទ​ទីតាំង​ផលិត​ស្រាស​នៅ​ចំណុច​ភូមិ​ថ្មី ឃុំ​សណ្ដាន់ ស្រុក​សំបូរ ខេត្តក្រចេះ​នោះ​បន្ទាប់ពី​មាន​ករណី​ស្លាប់​ស្ត្រី​៣​នាក់​នឹង​ជាង​៤០​នាក់​ផ្សេង​ទៀត​រង​គ្រោះ​ចូល​ពេទ្យ​ដោយ​សង្ស័យ​ថា​មាន​សា​ធាតុ​ពុល​បន្ទាប់ពី​ហូប​ចុក នៅក្នុង​ពិ​អី​បុណ្យសព​អ្នក​ភូមិ​មួយ នៅ​ភូមិ​ស្នួល​វត្ត​កើត ឃុំ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​នៅវេលា​ល្ងាច​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ ។​

​មុន​នឹង​ឈាន​ដល់​បិទ​ទីតាំង​ផលិត​ស្រាស​នោះ​គឺ​កម្លាំង​នគរបាល​សេដ្ឋកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដែល​មនុស្ស​ពុល​ស្រាស​ស្លាប់​ចំនួន​២​នាក់​នៅ​ស្រុក​ស្នួល​សួរនាំ​រក​មូលហេតុ​ក៏​រកឃើញ​ទីតាំង​ផលិត​ស្រាស​នោះ ហើយ​បាន​ហៅ​ម្ចាស់ផ្ទះ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​បិទ​ស្រាស នោះ​បណ្ដោះអាសន្ន​សិន​។ សមត្តកិច្ច​ឲ្យដឹងថា​ម្ចាស់​ទីតាំង​ផលិត​ស្រា​ស​នោះ​មានឈ្មោះ​ស្រស់ ធា ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​ថ្មី​ឃុំ​សណ្ដាន់​ស្រុក​សំបូរ​ខេត្តក្រចេះ ។

​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​សមាជិក​គណបក្ស ប្រជាជន​កម្ពុជា​នៅក្នុង​ឃុំ​ជ្រោយ​បន្ទាយ​ស្រុក​ព្រែក​ប្រសព្វ​ខេត្ត​ក្រចេះ កាលពី​ព្រឹក​ថ្ងៃទី ១៥ ខែកក្កដា​ឆ្នាំ​២០១៨ នេះ​លោក​វ៉ា​វ៉ាន​ថន​ចៅហ្វាយខេត្ត​ក្រចេះ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ទទួលទាន​ស្រាសរបង​ផ្ដាំ​ដល់​អ្នក​បិតស្រា​ទាំងអស់​កុំឲ្យ​យកមេ​មក​លាយដែ​លខុ​ស​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។​

​លោក​អភិបាលខេត្ត​ក៏​ស្នើ​ឲ្យ​សមត្ថកិច្ច​ដែល​មាន​ការពាក់ព័ន្ធ​ត្រូវ​ត្រួតពិនិត្យ​នៅ​ក្នុង​ការ​នាំចូល​មេ​ដំបែរ និង​ទីតាំង​ការផលិត​ស្រាស​គ្រប់ ទីកន្លែង ហើយ​ត្រូវតែ​អប់រំ​ណែរ​នាំ​ដល់​អ្នក​នោះ​ក្នុង​ការផលិត ទប់ស្កាត់​ជៀសវាង​ផលប៉ះពាល់​ដល់​សុវត្ថិភាព​សុខភាព​របស់​ប្រជាពលរដ្ឋ ។​ព្រោះនេះ​ជា​លើក​ទី​៦ ហើយ​ករណី​ពុល​ស្រាស​នៅតាម​បណ្ដា​ស្រុក​មួយចំនួន​នៅក្នុង​ខេត្ត​ក្រចេះ​ដែល​បង្កឲ្យមាន​មនុស្ស​ស្លាប់​ជា​បន្តរប​ន្ទា​ប់​អ្នកនឹង​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​រាប់រយ​នាក់​ផង​ដែរ​។

​ទោះជា​យ៉ាងណា​ទង្វើ​របស់​ស​មត្តិ​កិច្ច​ខេត្តក្រចេះ​ត្រូវបាន​ប្រជាពលរដ្ឋ​និយាយ​ថា​គោ​បាត់​ហើយ​បាន​នាំគ្នា​ធ្វើ​របង​ព្រោះ​ករណីយ៍​ពុល​ស្លាប់​ប្រជាពលរដ្ឋ​បណ្តាល់​មក​ពី​ចំណីអាហារ​មិនមែន​ទើប​កើត​ម្តង​ហ្នឹង​ណា​តែ​គេ​មិន​ដែល​ឃើញ​មាន​លោក នី ឆុន ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង សិប្បកម្ម​មាន​វិធានការណ៍​ទៅលើ​ម្ចាស់​អាជីវកម្ម សិប្បកម្ម​ទាំង នោះ​សោះ ។ នេះ​មិន​និយាយ​ពី​ករណីយ៍​ពុល​ទឹក​ដែល​មន្ត្រី​សុខាភិបា​ល​ថា​ពុល​ស្រា​ស្លាប់​មនុស្ស​១៣​នាក់​កាលពី​ខែ​ឧសភា​កន្លង​ទៅ​នោះ​ផង​ទេ​។​ករណិយ៍​នេះ​គេ​សង្ស័យ​ថា​ខាង​ជំនាញ​នៃ​មន្ទីរ​ឧស្សាហកម្ម​និង សិប្បកម្ម​អាចមាន​ប្រយោជន៍​ពី​ពួក​នោះ​ក៏​ថា​បាន​។​ជាក់ស្តែង កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​2018​ក៏​មាន​ករណី​ពុល​នំ​ប័ង​មាន​ប្រជាពលរដ្ឋ​រងគ្រោះ​ជាង​៧០​នាក់ នៅ​ភូមិ​កសាង​ឃុំ​ចង្ក្រង់​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​ដែរ តែ​ពុំ​មាន​អាជ្ញាធរ​ពាក់ព័ន្ធ និង​លោក នី ឆុន ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង សិប្បកម្ម មាន​ចំណាត់​ឡើយ ៕

 

Filed in: ព័ត៌មានជាតិ