សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ទូ​រគត៌​ជន ទីទ័លក្រ​គ្មាន​ទីពឹង​ចំនួន​3​គ្រួសារ​ទទួល​អំណោយ​ដ៍​ថ្លាថ្លៃ​ពី​ឧត្តមសេនីយ៍ទោ ងួន គឿន តាមរយៈ​មេបញ្ជាការ​វ​រះ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​២០៣ ..​ក្នុងស្រុក​អណ្តូង​មាស​

ទូ​រគត៌​ជន ទីទ័លក្រ​គ្មាន​ទីពឹង​ចំនួន​3​គ្រួសារ​ទទួល​អំណោយ​ដ៍​ថ្លាថ្លៃ​ពី​ឧត្តមសេនីយ៍ទោ ងួន គឿន តាមរយៈ​មេបញ្ជាការ​វ​រះ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​២០៣ ..​ក្នុងស្រុក​អណ្តូង​មាស​

ខេត្ត​រតនគិរី ៖ លោក​វ​រះ​សេនីយ៍​ឯក ថេង ច័ន្ទ​ធី មេបញ្ជាការ​វ​រះ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​២០៣ កាលពី​ល្ងាច​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​2018​បាន​ដឹកនាំ​កងកម្លាំង​នៃ​ទីបញ្ជាការ​វ​រះ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​២០៣​បាន​នាំ យក​អំណោយ​មនុស្ស​ធ័មពី​ឧត្តមសេនីយ៍ទោ ងួន គឿន ស្នងការដ្ធាន​នគរបា​ល​ខេត្ត លោក ឧត្តមសេនីយ៍ត្រី ហេង រតនះ ស្នងការរង​ទទួលបន្ទុក ផែន​ការងារ​ព្រំដែន​។​

​អំណោយ​ដែល​នាំយក​ទៅ​ជូន​ទូ​រគត៌​ជន​ចាស់ជរា​ទីទ័លក្រ​ចំនួ​ន​៣​គ្រួសារ​រួមមាន​:
១: ឈ្មោះ ក្លាន អ៊ិន​អាយុ​៦៧​ឆ្នាំ ប្រពន្ធ​ឈ្មោះ រ​ចំ ថែ​ល ជនជាតិ​ច្រាយ រស់នៅ​ភូមិ ពែ​ង ឃុំ ញ៉ាង​..​ស្រុក​អណ្តូង​មាស​
២: ឈ្មោះ រ​ចំ ជី​ង​ភេទ​ស្រី អាយុ​៨០​ឆ្នាំ​ជនជាតិ​ច្រាយ រស់នៅ​ភូមិ ពែ​ង ឃុំ​ញ៉ាង​.​ស្រុក​អណ្តូង​មាស​
​និង​ទី​៣: ឈ្មោះ សេ​វ ខ្លិត ភេទ​ស្រី អាយុ​៨២​ឆ្នាំ ជនជាតិ​ច្រាយ រស់នៅ​ភូមិ​ចាយ​តូច ឃុំ​ញ៉ាង ស្រុក​អណ្តូង​មាស​។​
+​គ្រឿងឧបភោគ បរិភោគ ដែល​គ្រួសារ​ទូ​រគត៌​ជន​ទទួល​បាន​ដោយ​ផ្ទាល់​ដៃ​រួមមាន​:
– អង្ករ​50​គីឡូក្រាម​
​មុង​១ ភួយ​១ ក្រ​ម៉ា​១ មី​១​កេះ ទឹក​ផ្លែឈើ​១​កេះ ទឹកត្រី ទឹក​ស៊ី​អិ​វ ប៊ី​ចេង អំបិល ស្ករស និង​ថវិកា​ចំនួន​១០​ម៉ឺន​រៀល​។​

​បន្ទាប់​ពី​ចែក​អំណោយ​សមធ័ម​ទៅដល់​ពួក​គាត់​លោក​មេបញ្ជាការ​វ​រះ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​២០៣​បាន​ផ្តាំផ្ញើ​ទៅដល់​អាជ្ញា​រធរ​ភូមិ ឃុំ​ដ​;​ម្បី​ជួយ​ផ្សព្វផ្សាយ ទៅដល់​ប្រជាពលរដ្ឋ​ដែល​ទុរគតជន​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ ពោះម៉ាយ ចាសជរា​ទីទាល់ក្រ លោក​និង​ជួយ​ជា​បន្តបន្ទាប់​…៕
​ដោយ ៖ ចាប សំអាន​

 

Filed in: ព័ត៌មានជាតិ