សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រចេះ : ឯកឧត្តម វ៉ា ថន​សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាព​រដ្ឋ​សមាជិក​គណបក្ស​ប្រមាណ​ជាង 400 នាក់​នៅក្នុង​ឃុំ​ជ្រោយ​បន្ទាយ​

ក្រចេះ : ឯកឧត្តម វ៉ា ថន​សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាព​រដ្ឋ​សមាជិក​គណបក្ស​ប្រមាណ​ជាង 400 នាក់​នៅក្នុង​ឃុំ​ជ្រោយ​បន្ទាយ​

​ឯកឧត្តម​វ៉ា​ថន មានប្រសាសន៍ថា​ការប្ដេជ្ញាចិត្ត​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​ឆ្នាំ 2019​គឺ​បញ្ចុះ​ថ្លៃ​ភ្លើង​ឲ្យនៅ​ត្រឹម 610​រៀល​ក្នុង​មួយ​គីឡូ​ដែល​បច្ចុប្បន្ន​នេះ​ភ្លើង​ភ្លើង​មានតម្លៃ​750 រៀល ដែល​ជា​ការ​រួមចំណែក​ដល់​ជីវភាព​រស់នៅ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ។​

ព្រមទាំង​មាន​ការផ្ដល់​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ប័ណ្ណ​ក្រីក្រ​ទទួល​ការព្យាបាល​ដោយ​មិន​យកលុយ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​ការ​ថែមលុយ​ចំនួន​4 ម៉ឺន​រៀល​សម្រាប់​ការពិនិត្យ​ផ្ទៃពោះ​ម្ដង សម្រាប់​ពេល​ឆ្លងទន្លេ​មួយចំនួន​20 ម៉ឺន​រៀល ពេល​ឆ្លងទន្លេ​រួច​យក​ទៅ​បន្តក់ថ្នាំ​ចំនួន​10 លើក​ក្នុង​មួយ​លើក​ផ្តល់ជូន​ចំនួន 4 ម៉ឺន​រៀល សរុប​ចំនួន​76​ម៉ឺន​រៀល​។​

​ឯកឧត្តម​អភិបាល​ខេត្ត​ក្រចេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា​គោលនយោបាយ​ដែល​ប្រកាស​ដោយ​សម្ដេច​អគ្គ​មហា សេនា ប​តី​តេជោ​ហ៊ុនសែន​ប្រធាន​គណបក្ស ប្រជាជន​កម្ពុជា នៅក្នុង​ឆ្នាំ 2009 នេះ​នឹង​បើក​ការដ្ឋាន​ធ្វើ​ស្ពាន​ឆ្លងទន្លេ​ទៅ​ត្រើយ​ខាងលិច​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ការធ្វើ​ដំណើរ​ឆ្លង​ទៅ​មក បើ​គណបក្ស​ប្រជាជន​ឈ្នះឆ្នោត​។​
​ឯកឧត្តម​បន្តថា​ការបញ្ចុះ​ថ្លៃ​ទឹក​និង​ថ្លៃ​ភ្លើង​និង​សេវា​សុខាភិបាល​គឺ​ផ្ដល់ជូន​ដល់​ប្រជាជន​ទូទៅ​មិនមែន​ផ្ដល់ជូន​តែ​គិត​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ទេ ។​

​ដោយឡែក​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​កូន​ទៅ​ធ្វើការ​រោងចក្រ​កាត់ដេរ​នៅ​ទីក្រុង​ភ្នំពេញ​តាម​គោលនយោបាយ​របស់​គណ​បក្ស ប្រជាជន​កម្ពុជា​នៅក្នុង​ឆ្នាំ 2019 នេះ​គឺ​ឲ្យមាន ការបើក​ប្រាក់ខែ​ចំនួន​ពីរ​ដង​ក្នុង​មួយខែ ក្រៅពី​នោះ​ក៏​មាន​ការដំឡើង​ប្រាក់​បៀវត្ស​ជូន​ជា​រៀងរាល់ឆ្នាំ​។ រីឯ​មន្ត្រីរាជការ​វិញ​ចំពោះ​លោកគ្រូ​អ្នកគ្រូ​ក៏​ត្រូវឲ្យមាន ការបើក​ប្រាក់ខែ​ពីរ​ដង​ដែរ​គឺ​ថ្ងៃ​ទី​14​និង​ថ្ងៃ​ទី​30 ។​

​ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ស្នើ​ឲ្យ​ក្រុម​គ្រូពេទ្យ​ទាំងអស់​បង្កើន​ការយកចិត្តទុកដាក់​នៅ​ក្នុង​ការព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ឲ្យ​កាន់តែ​មាន​ការ​ប្រសើរ​ឡើង ឯណោះ​ក៏​ជំរុញ​ឲ្យ​ក្រុម​គ្រូពេទ្យ​ទាំងនោះ​ចេះ​អាណិត​និង​ស្រលាញ់​ដល់​ប្រជាពលរដ្ឋ​ទី​ទ័ល ក្រ​ក្នុងនាម​មន្ត្រីរាជការ ។​

​ក្នុងនោះ​ឯកឧត្តម​ក៏​បាន​ធ្វើការ​ព្រមាន​ដល់​ក្រុមគ្រូពេទ្យ នៅក្នុង​ករណី​ដែល​មាន​ដំណឹង​ពី​ប្រជាពលរដ្ឋ បើ​ខ្ញុំ​រកឃើញថា​ក្រុមគ្រូពេទ្យ​ណា​ដែល​ស៊ីប្រាក់ខែ​រដ្ឋ មិន​បម្រើ​ប្រជាពលរដ្ឋ បែរ​ជា​ប្រព្រឹត្ត​ខុស​ហើយ​កេងប្រវ័ញ្ច​ពី​ប្រជាពលរដ្ឋ នឹង​ត្រូវ​សញ្ញា​ដកចេញ​ដោយ​មិនបាច់​ស្នើសុំ​ទៅ​ថ្នាក់​រដ្ឋមន្ត្រី​នោះ​ឡើយ​។​ដោយ ម៉ែន បូរិទ្ធ​

 

Filed in: ព័ត៌មានជាតិ