សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឧក្រឹដ្ឋ​ករ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ នៅ​ខេត្ត​រតនៈគិរី កើតឡើង គួរឲ្យ​បារម្ភ​ដោយសារ​អាជ្ញាធ​របើក​ដៃឬ​គ្មាន​សម​ត្តភាព​?!

​ឧក្រឹដ្ឋ​ករ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ នៅ​ខេត្ត​រតនៈគិរី កើតឡើង គួរឲ្យ​បារម្ភ​ដោយសារ​អាជ្ញាធ​របើក​ដៃឬ​គ្មាន​សម​ត្តភាព​?!

ខេត្ត​រតនគិរី​ ៖​ បទល្មើស​ជួញដូ​ឈើប្រណិត​ខុសច្បាប់​បង្កឡើង​ដោយ​ក្រុម​ឈ្មួញ​នៅ​ខេត្ត​រតនៈគិរី យកទៅ​លក់​ស្រុក​យួន តាម​ច្រក​អូរយ៉ាដាវ បាន​កើត​ឡើង​គួ​ឲ្យ​កត់សម្គាល់​ក្នុ​ង​ពេល​ដែល​មាន​យុទ្ធនាការ​បោះឆ្នោត ។ បទល្មើស​ជួញដូរ​ឈើប្រណិត​ខុសច្បាប់​ក្នុង​អាណាចក្រ​ខេត្តរតនៈគិរី​របស់លោក​ថង​សាវុន​ប្រឆាំង​បទបញ្ជារ​នាយក​រដ្ឋមន្ត្រី​ពួក​ឈ្មួញ​មិន​មាន​ការ​ខ្លាចរអារ​ច្បាប់​អ្វី​ឡើយ​។

​ជាកស្ដែង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង ១០​យប់​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៨​នៅ តាម​ផ្លូវជាតិ​លេខ​៧៨ ស្ថិតក្នុង​ស្រុក​កូន​មុំ ខេត្ត​រតនគិរី មេ​ឈ្មួញ​រក​ឈើ​ដុះ​ស្លែ​ប្តី​ប្រពន្ធ​មូ​យ​គូ​មានឈ្មោះ ទូច ប្រពន្ធ​ឈ្មោះ ណាត បាន​បញ្ជា​កូនចៅ​ឲ្យ​បើករថយន្ត​បុក​រថយន្ត​ក្រុមអ្នកកាសែត និង​បាន​ទាញ​ដាវ ដេញ​កាប់​អ្នកកាសែត និង​វាយ​កម្ទេច​រថយន្ត​អស់ ៣​គ្រឿង​ដោយសារតែ​ហ៊ាន​នាំគ្នា​តាម​ប្រ​ម៉ាញ​បទល្មើស​បង្ក​ឲ្យមាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​

​ក្រុម​អ្នកសារព័ត៌មាន រងគ្រោះ ដោយ​អំពើ​ដ៏​សាហាវឃោឃៅ​បង្ក​ឡើងដោ​យ​មេ​ឈ្មួញ​ឈ្មោះ​ទូច បាន​រៀបរាប់​ឲ្យដឹងថា នៅ​យប់កើតហេតុ ពួកគាត់​មាន​គ្នា​ជា​ច្រើន​ជិះ​រថយន្ត ៣​គ្រឿង​ដើម្បី​ឃ្លាំង​មើល​បទល្មើស​ព្រៃឈើ​ឆ្លងកាត់ និង​ផ្តិត​យក​រួប​ភាព​នៅ​តាម​ផ្លូវជាតិ​លេខ​៧៨ ចេញពី​ខេត្ត​ស្ទឹងត្រែង ឆ្ពោះទៅ​ខេត្ត​រតនគិរី រួម​ដឹកចេញទៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វា​អន្តរជាតិ​អូរយ៉ាដាវ​។​

​ពេលនោះ រថយន្ត​សាំ​យ៉ុង ១​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-0909 ដឹកឈើ​មកដល់ ខណៈនោះ​ក៏​ស្រាប់តែ​លេចមុខ​មេ​ឈ្មួញ​ឈ្មោះ​ទូច បាន​បើករថយន្ត ២​គ្រឿង មក​បុក​រថយន្ត​របស់​អ្នកកាសែត និង​បាន​បញ្ជា​ឲ្យ​កូនចៅ​យក​កាំបិទ ដេញ​កាប់​ធ្វើឲ្យ​អ្នកការសែត នាំ​រត់​ទាំង​ព្រលឹងចុងសក់​។ ចំពោះ​រថយន្ត​របស់​អ្នកកាសែត​ចំនួន ៣​គ្រឿង​បាន​រង​ការខូចខាត យ៉ាងដំណំ​។​សមត្តកិច្ច​បានត្រឹមអូ​សយក​រថ​យន្ត​អ្នកាសែ​ត​ទៅ​ទុក​តែ​ប៉ុណ្ណោះ​មិនទាន់​ឃើញ​មាន​ចំណាត់ការ​អ្វី​ឡើយ​។​

​ក្រុមអ្នកកាសែត រងគ្រោះ​បាន​បញ្ជាក់ថា ករណី​នេះ​ពួកគាត់​នឹង​រៀបចំ ដាក់​ពាក្យបណ្តឹង​ប្ដឹង​ឈ្មោះ ទូច និង​ប្រពន្ធ​ឈ្មោះ​ណាត ទៅ​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ជួយ​រក​យុត្តិធម៌​។​

​មាន​សេចក្តីរាយការណ៍​ថា ៖ លោក ទូច និង​ប្រពន្ធ​ឈ្មោះ​ណាត​ហ៊ាន​ប្រព្រឹត្ត​បទ​ល្មសើ​ព្រៃឈើ​បែបនេះ​គឺ​ប្រាកដជា មាន​ខ្សែ​មន្ត្រី​ធំៗ​កាង​ពីក្រោយ​ខ្នង ។ បានជា​ហ៊ាន​ថា​ចឹង​ដោយសារ​ឈ្មួញ ឈ្មោះ ទូច និង​ប្រពន្ធ​ឈ្មោះ ណាត រកស៊ី​ដឹក​ឈើ​យ៉ាង​គគ្រឹក​គ្រេង​ក្នុង ខេត្ត​ស្ទឹងត្រែង និង​រតនគិរី​ដឹកជញ្ជូន​ឆ្លងកាត់​មុខ​សមត្ថកិច្ច​បាន​យ៉ាងរ​លួ​ន​កន្លងមក​មិន​ដែល ឃើញ​សមត្ថកិច្ច រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មិន​ដែល​បង្ក្រាប​ម្តងណា​ឡើយ​។​

​ករណី​នេះ​មិន​អាច​សុំ​ការបំភ្លឺ​ពី​ឈ្មួញ​ឈ្មោះ​ទូច​និ​ប្រពន្ធ​បាន​ទេ​!

​ឈ្មួញ​ខាងលើនេះ ពួកគេ​តែងតែ​ង​ប្រើ រថយន្ត​សាំ​យ៉ុង​ដឹកជញ្ជូន​ឈើ ដោយ​មាន​រថយន្ត​ទំនើប​ម៉ាក​ហ្វ​ត កាង​បិទគូដ​ពីក្រោយ​ឡាន ដឹក​ព្រៃឈើ ។​មេ​ឈ្មួញ​ឈើ​ពីរ​នាក់​ប្តី​-​ប្រពន្ធ​នេះ​អាច​មាន​ឃ្លាំង​ស្តុប ឈើ​ជា​ច្រើន កន្លែង​ក្នុង​ខេត្ត​រតនគិរី ចា​អុង ជាពិសេស​នៅ​ស្រុក​វ៉ើន​សៃ​តែម្តង​។​សូមបញ្ជាក់ថា​នៅក្នុង​អាណាចក្រ​ខេត្តរតនៈគិរី​កន្លងមក​ថ្មីៗ​នេះ​ឈ្មួញ​ឈើ​ហូ​ជី​វ៉ៃ​ដ៏​ល្បីល្បាញ​ក៏​ធ្លាប់​បើក​ឡាន​ដឹក​ឈើបុក​ឡាន​កាសែត​ហើយ​យក​លុយ​ញុ្ក​មាត់ជិត​ដែរ ។ សង្ឃឹមថា សមត្ថកិច្ច​នឹង​ផ្តល់​យុត្តិធម៌​ជូន​អ្នក​សារ​រព័តិ​មាន​ដែល​សកម្ម​ក្នុង​ការចូលរួម​ការពា​រ​ព្រៃឈើ​តាម​បទបញ្ជា​សម្តេ​តេជោ ហ៊ុន សែន ជា​មិន​ខាន​ប្រសិនបើ​មិន​ត្រូវ​គេ​រុក​មាត់​ទៀត ៕

 

Filed in: ព័ត៌មានសំខាន់