សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

រថយន្ត​ហ៊ី​យាន់​ដាយ បុក​ជាមួយ​រថយន្ត​តា​កូម៉ា បណ្ដាល់ឲ្យ​មនុស្ស​ប្រុស​ស្រី ៣​នាក់​រងរបួស​ធ្ងន់​

រថយន្ត​ហ៊ី​យាន់​ដាយ បុក​ជាមួយ​រថយន្ត​តា​កូម៉ា បណ្ដាល់ឲ្យ​មនុស្ស​ប្រុស​ស្រី ៣​នាក់​រងរបួស​ធ្ងន់​

​ក្រចេះ​៖ សេចក្ដី​រាយ​ការ បានឲ្យដឹងថា យ៉ាងហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន ៣​នាក់ បាន​រងរបួស​ធ្ងន់ធ្ង​រ ក្នុង​ហេតុ​ការ​គ្រោះថ្នាក់​ចរាច​ដ៏​គួ​ឲ្យ​រន្ធត់​មួយ រវាង​រថយន្ត​យី​ឌុប និង​រថយន្ត​តា​កូម៉ា ហើយ​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​យកទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ក្រចេះ ចំណែកឯ​អ្នកបើកបរ​រថយន្ត​ហ៊ី​យាន់​ដាយ បាន​រត់គេចខ្លួន​បាត់​។​

​លោក សូ សេរី​វុទ្ធ​ថុល នាយ​ផ្នែក​សណ្ដាប់ធ្នាប់​នៃ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ព្រែក​ប្រសព្វ បានឲ្យដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាច​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧​និង​៤៥​នាទី​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៦ ឋិត​នៅ​ចំនុច​អូរ​អង្គុ​ញ ភូមិ​ខ្សាច់​ទុប ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ រវាង​រថយន្ត​ម៉ាក​ហ៊ី​យាន់​ដាយ ៣​ផ្លូវ ពាក់​ស្លាក់​លេខ 3A-3419 បើកបរ​ក្នុង​ទិសដៅ​បញ្ច្រាសទិស​គ្នា ដោយ​បើកបរ​ពី​លិច​ទៅ​កើត និង​រថយន្ត​តា​កូម៉ា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក់​លេខ​ភ្នំពេញ 2Y-3196 ជិះ​គ្នា ៣​នាក់ រងរបួស​ធ្ងន់​ទាំង ២​នាក់ និង​របួស​ស្រាល​ម្នាក់ ។​

​លោក នាយ​ផ្នែក​សណ្ដាប់ធ្នាប់ បាន​បន្ត​ឲ្យដឹងថា ជនរងគ្រោះ​ទី​១,​ឈ្មោះ ឡុច រត្ន័ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ របួសធ្ងន់ ទី​២,​ឈ្មោះ ស៊ីម លីដា ភេទ​ស្រី អាយុ ២៧​ឆ្នាំ របួសធ្ងន់ និង​ជនរងគ្រោះ​ទី​៣,​ឈ្មោះ ហៃ ណែ​ត ភេទ​ប្រុស អាយុ ២៧​ឆ្នាំ របួសស្រាល ជនរងគ្រោះ​ទាំង​បី​នាក់ មាន​ទីលំនៅ​ភូមិ​ស្វាយ​តាឡុ​ក ឃ​អំពិល​តា​ពក ស្រុក​អូររាំង​ឳ ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ព្យាបាល​របួស​នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ក្រចេះ ។​

​លោក នាយ​ផ្នែក​សណ្ដាប់ធ្នាប់ បន្ត​ឲ្យដឹង​ទៀតថា បច្ចុប្បន្ន សមត្ថកិច្ច កំពុង​ធ្វើការ​វាស់វែង​កន្លែងកើតហេតុ និង​នាំ​យក​រថយន្ត​ទាំង​ពីរ​គ្រឿង​នោះ​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រែក​ប្រសព្វ ហើយ​សមត្ថកិច្ច​កំពុង​ធ្វើ​ការតាមដាន​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​ភាគី​ម្ខាង​ទៀត ខាង​ម្ចាស់​រថយន្ត​ហ៊ី​យាន់​ដាយ ដើម្បីឲ្យ​ចូលខ្លួន​ធ្វើការ​ដោះស្រាយ​និង​សម្រប​សម្រួល​តាម​នីតិវិធី​ច្បាប់ ៕
​ដោយ កិះ ខន​

 

IMG_4123 IMG_4124 IMG_4126 IMG_4125

Filed in: គ្រោះថ្នាក់ចរាចរណ៍