សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

បែក​រឿង​កម្មវិធី​ជួប​គ្រួសារ​តារា​កៀប​លុយ​អ្នកចូលរួម​ផង​សប្បាយ​ផង​

បែក​រឿង​កម្មវិធី​ជួប​គ្រួសារ​តារា​កៀប​លុយ​អ្នកចូលរួម​ផង​សប្បាយ​ផង​

​ភ្នំពេញៈ អាចនិយាយបាន​ថា នេះ​ជា​លើកដំបូង​ហើយ​ដែល​មាន​ការរៀបចំ​ព្រឹត្តិការណ៍​ជួបជុំ​មិត្តភក្តិ​សិល្បៈ​ដែល​មាន​ការ​ស្លៀកពាក់​បែប​ប្រពៃណី​ខ្មែរ​បុរាណ ដោយ​មាន​តារា​ល្បីៗ​មួយចំនួន​ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​ជប់លៀង​ខួប ២ ឆ្នាំ​របស់ គ្រួសារ​តារា កម្ពុជា រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី ០៩ ខែ កក្កដា ឆ្នាំ ២០១៨ ។

​ដើម្បី​ចូលរួម​លើកកម្ពស់​តម្លៃ​សិល្បៈ​បុរាណ ដែល​តម្រូវឲ្យ​សិល្បករ​រំលេច​អ្វី​ជា​ទម្រង់​សិល្បៈ​បុរាណ​កញ្ញា ស៊ូ ដា​ណេ តារាចម្រៀង​សំឡេង​ស្រដៀង​អ្នកស្រី ប៉ែន រ៉​ន បាន​ជិះ​ស៊ីក្លូ​ដោយ​តុបតែង​កាយ​ជា​ឈុត​ទេវតា​ស្រី​ផ្អើល​តាមផ្លូវ និង​មហាជន​នៅ​ទីនោះ ព្រោះ​ជា​ការ​ប្លែក​ភ្នែក​ចំពោះ​គំនិត​ច្នៃប្រឌិត​មួយ​នេះ ។ ក៏​មាន​ការ លាន់មាត់​ផងដែរ​ថា «​អស្ចារ្យ​» ពេល​តារា​សម្ដែង​វ័យក្មេង លោក រុន ណាកូ គ្រង​ឈុត​បុរាណ «​ព្រះបាទ​សុរិយ​វរ្ម័នទី​២» ធ្វើឲ្យ​លោក​ទទួលបាន​ការគាំទ្រស​ន្ធឹ​ក​សន្ធាប់​រហូត​ទទួលបាន​ពាន​តារា​លេចធ្លោ​ប្រចាំឆ្នាំ​។​ឈុត​ទទួលបាន​ជ័យលាភី​នេះ ត្រូវ​លោក ណាកូ លើកឡើងថា «​លោក នូ សុផេន អនុប្រធាន​នាយដ្ឋាន ផលិត​កម្មវិធី ប្រចាំ​ទូរទស្សន៍​អប្សរា ជា​អ្នកស្រាវជ្រាវ និង​កែច្នៃ​សម្លៀក​បំពាក់​បុរាណ ក៏​សម្រេច​កែច្នៃ ឲ្យ​លោក​ស្លៀក​តែ​ម្តង​»​។

​កម្មវិធី​នោះ​ក្រៅពី​ការសប្បាយ​របស់​តារា​វ័យក្មេង​ក្រុម​តួ ឬ​ហៅ​ថា​តារា​សម្តែង និង​តារា​ជើង​ចាស់​មួយ​ចំនួន បាន​រិះគន់​ទៅលើ​អ្នក​រៀបចំ​កម្មវិធី ដែល​បាន​តម្រូវ​ឱ្យ​តួ និង​អ្នកសិល្បៈ​មួយចំនួន​បង់លុយ​ម្នាក់​២០​ដុល្លារ , ៥០​ដុល្លារ ទៅ​១០០​ដុល្លារ ដើម្បី​បាន​មេដាយ និង​ពានរង្វាន់​សម្រាប់​ការ​លេចមុខ នៅក្នុង​កម្មវិធី ។ ប៉ុន្តែ​អ្នក​រៀបចំ​កម្មវិធី​បាន​បដិសេធថា មិន​បាន​ទារលុយ​ពី​តួ​ទេ តែ​ជា​ការ​បរិច្ឆាគ​ដោយ​ស្ម័គ្រចិត្ត​។

​ក្រោយ​មាន​អ្នកសារព័ត៌មាន​ជាច្រើន​នាំគ្នា​ចុះ​ផ្សាយ​ត​គ្នា​ចំពោះ​រឿង​អាស្រូវ​ដែល​កម្មវិធី​នេះ លោក​ផាត់ ដា​រា​រ័ត្ន អ្នក​រៀបចំ​កម្មវិធី​គ្រួសារ​តារា​កម្ពុជា បាន​ថ្លែង​ប្រាប់​កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែកក្កដា​ថា សម្រាប់​តួ​ដែល ចុះ ឈ្មោះ​ចូលរួម​កម្មវិធី គឺ​តម្រូវឲ្យ​ជួយ​បង់​ថវិកា​២០​ដុល្លារ សម្រាប់​តួ​ដែល​ជា​សមាជិក​គ្រួសារ​តារា​កម្ពុជា​។ ចំណែក​តារា សិល្បៈ​ដែល​អញ្ជើញ​មក​ពី​ខាងក្រៅ គឺ​អត់​មាន​តម្រូវឲ្យ​បង់​អ្វី​ទាំងអស់ អញ្ជើញ​ជា​កិត្តិយស​នៅក្នុង​កម្មវិធី ប៉ុន្តែ​បើ​តារា ទាំងនោះ​មាន​ទឹកចិត្ត ជួយ​យើង​១០០​ដុល្លារ គឺ​យើង​ឲ្យ​មេដៃ​កិត្តិយស​មួយ​ជូន​គាត់​។

​រឿង​នេះ​ជា កម្មវិធី​នេះ​សប្បរ ស​ធម៌ ដែល​យើង​ស៊ែ​គ្នា​ជាមួយ​តារា​កម្ពុជា​ធ្វើ​ពិធី​ជប់លៀង​។​
​លោក​បាន​បញ្ជាក់ថា “​សម្រាប់​សមាជិក​គ្រួសារ​តារា​កម្ពុជា​ចំនួន​១០០​នាក់ ដែល​មាន​ឈ្មោះ​ទទួល​មេដៃ​កិត្តិយស មានន័យ​ថា គាត់​ធ្លាប់​ធ្វើ​កិច្ចការ​សង្គម និង​កម្មវិធី​សប្បុរសធម៌ គឺ​គាត់​ត្រូវ​ទទួល​បាន​មេដៃ​។ ប៉ុន្តែ​យើង​ប្រាប់​គាត់​ថា កម្មវិធី​យើង​អត់​មាន ឧបត្ថម្ភ​ទេ អីចឹង​តារា​ណា​ដែល​ចាប់​អារម្មណ៍​ចង់​ចូលរួម​កម្មវិធី​ជប់លៀង គឺ​យើង​សុំ​ឲ្យ​គាត់​ជួយ បរិច្ឆាគ​២០​ដុល្លារ​” ៕

 

Filed in: សិល្បៈ កំសាន្ត