សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​០៦​នាក់​នឹង គ្រឿងញៀន​ជាច្រើន​កញ្ចប់​ក្រុង​ក្រចេះ

​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​០៦​នាក់​នឹង គ្រឿងញៀន​ជាច្រើន​កញ្ចប់​ក្រុង​ក្រចេះ

ខេត្ត​ក្រចេះ ៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​០៦​នាក់​ពាក់ព័ន្ធ​ជាមួយ​គ្រឿងញៀន​ជាច្រើន​កញ្ចប់​ហើយ​រក្សា​ទុក​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​នឹង​វត្ថុតាង​មួយ​ចំនួន​នៅ​ចំណុច​ផ្ទះជួល​ក្រោយ​វត្ត​ប៉ាឆា​ស្ថិតក្នុង​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ក្រចេះ​ក្រុង​ក្រចេះ​ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃទី​១៣​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​។​

​លោក គង់ ស៊ីដន ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ប្រាប់​ឲ​ដឹងថា ដោយ​អនុវត្ត​តាម​ការចង្អុល​ណែនាំ​របស់ លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្ត និង​លោក កែវ សុជាតិ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​នឹង លោក ជា សុភក្ត្រ័ ព្រះរាជអាជ្ញារង បាន​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដល់​កម្លាំង​ការិ​.​ប្រឆាំង​គ្រឿងញៀន​ធ្វើការ​បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​នឹង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​០៦​នាក់​ជាមួយ​គ្រឿងញៀន​០៤​កញ្ចប់​។​

​លោក​បាន​ទៀត​បន្ត​ថា​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៦​នាក់ (​ស្រី​៣​នាក់​) រួមមាន​ឈ្មោះ ៖
១. ឈ្មោះ ទិន មិនា (​ហៅ​ពេជ្រ​) ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ជួល​ផ្ទះ​នៅ​ចំណុចកើតហេតុ​ខាងលើ
២. ឈ្មោះ តេង ស្រី​ណា (​ហៅ​ខ្នា​) ភេទ​ស្រី អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មេផ្ទះ (​ប្រពន្ធ​របស់​ឈ្មោះ ទិន មិនា​) មាន​ទីលំនៅ​ជួល​ផ្ទះ​នៅ​ចំណុចកើតហេតុ​ខាងលើ
៣. ឈ្មោះ តេង ញ៉ ភេទ​ស្រី អាយុ ៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មេផ្ទះ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ​
៤. ឈ្មោះ ថេង គឹមឈុន ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​មានជ័យ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង ។
៥. ឈ្មោះ ទិន កញ្ញា ភេទ​ស្រី​អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មេផ្ទះ មាន​ទីលំនៅ​ភូមិ​រវៀង ឃុំ​អន្លង់​រាជ ស្រុក​វាលវែង ខេត្ត​ពោធិសាត់​
៦. ឈ្មោះ ឈ្មោះ រស់ សាលី ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងឈើ (​ប្តី​របស់​ឈ្មោះ ទិន កញ្ញា​) មាន​ទីលំនៅ​ភូមិ​រវៀង ឃុំ​អន្លង់​រាជ ស្រុក​វាលវែង ខេត្ត​ពោធិសាត់ ។

​ដោយ​ដកហូត​បាន​វត្ថុតាង​រួមមាន ៖ ម្ស៉ៅ​ក្រាម​ពណ៌​ស​ចំនួន​០៤​កញ្ចប់ (​តូច​០២&​ធំ​០២), ជញ្ជីង​សំរាប់​ថ្លឹង​គ្រឿងញៀន ចំនួន​០១,​ថង់​សំរាប់​ច្រក​រំលែក​គ្រឿងញៀន​មួយចំនួនធំ​,​សំភារ​សំរាប់​ជក់​គ្រឿងញៀន​មួយចំនួន​, ទូរ​សព្ទ័​ចំនួន 4​គ្រឿង​, ប្រាក់​រៀល​ចំនួន ៥០​ម៉ឺន​រៀល​, ម៉ូតូ​ចំនួន ០២​គ្រឿង (​ម៉ាក​ស៊ី​រូ​ស​០១​គ្រឿង និង​ម៉ាក​Wave Rsx ចំនួន​០១​គ្រឿង​) និង រថយន្ត​ម៉ាក Camery បា​ឡែន​ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2J 3352 ចំនួន ០១​គ្រឿង ។
​ហើយ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៦​នាក់ រួម​និង​វត្ថុតាង​ទាំងអស់ កំពុង​ឃាត់ខ្លួន និង​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ការិ​.​ប្រឆាំង​គ្រឿងញៀន ដើម្បី​ធ្វើ​ការសាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ៕
​ដោយ ម៉ែន បូរិទ្ធ​

 

Filed in: គ្រឿងញៀន