សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក​ទូច​ហឹង​មេ​ប៉ុស្តិ៍​ច្រកផា​t​តាម​រង​ការ​ចោទ​ថា​ឃុប​ឃឺត​ជាមួយ​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ឆ្លងដែន​

លោក​ទូច​ហឹង​មេ​ប៉ុស្តិ៍​ច្រកផា​t​តាម​រង​ការ​ចោទ​ថា​ឃុប​ឃឺត​ជាមួយ​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ឆ្លងដែន​

ខេត្ត​រតនៈគិរី​៖ ជា​រៀងរាល់ថ្ងៃ​គេ​សង្កេត ឃើញថា​មាន​ក្បួន​ម៉ូតូ រាប់​សិប​គ្រឿង​ដឹក​ឈើ​ដង្ហែរ​គ្នា ដូច​ជា​ក្បួន​កឋិន ចេញពី​តំបន់​ព្រៃ​ការពារ សហគមន៍​ឧទ្យាន​ជាតិវិរ​ជយ័ ឆ្លងកាត់​ភូមិ ចម និង​ភូមិ​តាំង​លោម ឃុំ ញ៉ាង ស្រុក​អណ្តូង​មាស​.​ខេត្ត​រតនគីរី ឆ្ពោះទៅ​តាម​ច្រក​(​ផា​តាម​)​ជាប់​នឹង​ទន្លេរ សេ​សាន្ត ជា​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​» វៀតណាម​យ៉ាង​អណាធិបតេយ្យ មិន​មាន​ការរំខាន​ដល់​សម្ថ​កិច្ច​ឬ​ស្ថាប័ន ជំនាញ​ពាក់ព័ន្ធ​នោះទេ​។

​សកម្មភាព​ដឹកជញ្ជូន​ឈើប្រណិត​ចេញពី​តំបន់​ខាងលើ​នេះ​គឺជា​ប្រភេទ​ឈើ​ធ្នុង បេង ក​កោះ សុ​ក្រំ និង​ឈើប្រណិត​ផ្សេង​ទៀត​ដែល​កំពុង​ត្រូវប៉ាន់ នៅលើ​ទីផ្សារ​ក្រៅ​ប្រទេស​យ៉ាងខ្លាំងបំផុត​។
​ប្រជា​សហគមន៍​អភិរក្ស​ព្រៃឈើ​ស្រុក​អណ្តូង​មាស បាន​សំដែង នូវ​ការខកចិត្ត​យ៉ាងខ្លាំង ចំពោះ​ខាង​មន្ត្រី​ការពារ​ព្រំដែន​ប៉ុស្តិ​ផា​តាម​គ្រប់គ្រង​ដោយ​លោក​ទូច​ហ៊ឹង ដែល មិន​មាន​ចំណាត់ការ ទៅលើ​ក្រុម​ឈ្មួញ ឧ​គ្រិត​កម្ម​កាប់បំផ្លាញ​ព្រៃឈើ​ទាំងនោះ​តាម​បទបញ្ជារ​នាយក​រដ្ឋមន្ត្រី​មិនដឹង​ថា​វា​ថ្លើម​ដុះ​មមិ​សស្អី ។​

​ដោយសារ​សមត្តកិច្ច​ច្រកងាប់​ត្រគៀក​ស្តូក​ចឹង​ហើយ​បានជា​ធ្វើ​ឲ្យ​សាធារណៈជន ដាក់​ការសង្ស័យ​និង​ចោទ​ថា​៖ លោក ទូច ហី​ង មេ​ប៉ុស្តិ៍​ច្រក​ផា​តាម មាន​ការឃុបឃិត​ជាមួយ​ពួក​ឧក្រឹដ្ឋជន​ព្រៃឈើ​និង​ពាក់ព័ន្ធ ជាមួយ​ក្រុម​ឈ្មួញ​វៀតណាម បង្ក​អោយ​មាន​បទល្មើស​ដឹកជញ្ជូន​ឈើប្រណិត​ខុសច្បាប់​ឆ្លងដែន​ឥតឈប់ឈរ ផ្កើន​និង អនុសាសន៍​របស់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដាក់​បទបញ្ជា​យ៉ាង​តឹងរឹង កំ​អោយមាន​ការកាប់បំផ្លាញ់​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ឆ្លង​ខុសច្បាប់ ។​

​វា​ក៏​មាន​សេចក្តីរាយការណ៍​ថា លោក ទូច ហី​ង មេ​ប៉ុស្តិ៍ ផា​តាម និង​មាន​ឈ្មោះ សែន វណ្ណ​ស៊ីម មាន​តួនាទី​ជា​មេ​ស្នាក់ការ និង​ម្នាក់​ទៀត​ឈ្មោះ ម៉ាន ដែរ​ជា​កូនចៅ​របស់​លោក ហាក់ ប៊ុន្នី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក អណ្តូង​មាស បានដាក់​ប៉ុស្តិ៍ អង្គុយ​ចាំ​យក​លុយ​ពី​ក្បាល់​ម៉ូតូ​ក្រុម​នាក់​ដឹកឈើ ក្នុង​មួយ​ម៉ូតូ​ត្រូវ​បង់ ៣​ម៉ឺន​រៀល ជា​ហាងឆេង​មិន​អាច​កាត់ថ្លៃ​បាន ហើយ​កន្លែង​ដែល​ត្រូវ​បង់លុយ​ច្រើនជាងគេ នោះ​គឺ​កន្លែង​លោក ទូច ហី​ង តែម្តង​។ តើ​អាច​ទេ​ដែល​ថា​មេ​លោក​ទូច​ហ៊ឹង​ជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​ដើម្បី​ចេក​ប្រយោជន៍​គ្នា​?!៕

 

Filed in: ព័ត៌មានសំខាន់