សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មេបក្ស​ពីរ​ថាបើ​ឈ្នះ​គេ​លុបចោល​ទោស​ក្បត់​និង​ដោះលែង​អ្នកទោស​មនសិកា​តែ​អ្នកនាំពាក្យ​ប​ក្យ​កាន់​អំណាច​ថា​ជា​សា​ប្រជាភិថុត​!!

​មេបក្ស​ពីរ​ថាបើ​ឈ្នះ​គេ​លុបចោល​ទោស​ក្បត់​និង​ដោះលែង​អ្នកទោស​មនសិកា​តែ​អ្នកនាំពាក្យ​ប​ក្យ​កាន់​អំណាច​ថា​ជា​សា​ប្រជាភិថុត​!!

ភ្នំពេញៈ ​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​បាន​ចាត់ទុក​ការប្រើ​ភាសារ​លុបចោល​ទោស​ក្បត់ជាតិ​របស់​គន​បក្ស​មួយ​ជា​សារ​នយោបាយ​ប្រជាភិថុត​។​ា​ត​មរយៈ​បណ្តាញ​សង្គម​តេ​ឡេ​ក្រា​មលោក​សុខ​ឥ​សាន្ត​បាន​បញ្ជាក់ថា​៖​គោលនយោបាយ​របស់​គ​ណ​បក្ស​គឺ​ជា​សិទ្ធ​របស់​សា​ម៉ី​បក្ស​នោះ​។

​ប៉ុន្តែ​រឿង​ចម្លែក​ដែល​គណបក្ស​មួយ​នោះ​មាន​គោលនយោបាយ​មិន​ចាប់ទោស​អូស​ដំណើរ​ចំពោះ​ជន​ក្បត់ជាតិ​។​ទោស​ក្បត់ជាតិ​ជា​ទោស​ថ្ង​ន់​ណាស់​ធ្ងន់​ជាង​ទោស​ព្រហ្ម​ទណ្ឌ័​ទាំងឡាយ​ទៅ​ទៀត​។​នៅលើ​លោក​នេះ​ប្រទេស​ជា​ច្រើន​ប្រើ​ច្បាប់​កាត់ទោស​ប្រហារជីវិត​ជន​ក្បត់ជាតិ​ផង​ដោយសារ​បទល្មើស​ក្បត់ជាតិ​វា​នាំ​គ្រោះថ្នាក់​ដល់​ប្រទេស​ជាំតិ​និង​ប្រជាជន​ទូទាំង​ប្រទេស​។​លោក​បន្តថា​៖ «​បើ​ប្រជាជន​គាំទ្រ​គាត់​វា​សម្រេច​លើ​ប្រជាជន​ទៅ​។

​ប៉ុន្តែ​ខ្ញុំ​មិន​ជឿ​ថា ពលរដ្ឋ​លោក​មាន​ជំនឿ​លើ​គោលនយោបាយ​ប្រជាភិថុត​យ៉ាង​ដូច្នេះ​ទេ​…​មិន​ដែល​មាន​ប្រទេស​ណា​គេ​អនុញ្ញាត​ឲ្យមាន​ជន​ក្បត់​ជាតិ​នៅក្នុង​ស្រុក​គេ​ទេ កុំ​ថា​ឡើយ​ដល់​ក្បត់ជាតិ គ្រាន់​តែ​ពុករលួយ​ធ្ងន់ធ្ងរ​ក៏​គេ​ចាប់​យក​ទៅ​ដាក់គុក​ដែរ​»​។​

​លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​យល់​ថា​វា​ជា​សិទ្ធិ​នយោបាយ​របស់​គាត់ គាត់​ឃោសនា​ពី​កម្មវិធី​នយោបាយ​របស់​គាត់​។ បើ​គាត់​យល់ថា ទុកឲ្យ​ក្នុងប្រទេស​កម្ពុជា​មាន​ទោស​ព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ​រហូតដល់​ក្បត់ជាតិ រួច​ទុកឲ្យ​នៅ​មាន​សេរីភាព អាហ្នឹង​ជា​រឿង​របស់​គាត់​»​។​

​សូម​ជម្រាប​ដែរ​ថា​៖ ក្នុង​ក្បួន​ដង្ហែ​រក​សំឡេង​ជា​លើកដំបូង​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​១១​កក្កដា មេដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បាន​ប្ដេជ្ញា​លុបបំបាត់ «​ទោស​ក្បត់ជាតិ​» ដ៏​ចម្រូងចម្រាស បើ​ខ្លួន​ឈ្នះ​អាសនៈ​ភាគច្រើន​ក្នុង​សភា និង​បាន​រិះគន់​ពី​ការ «​ការរើសអើង​នយោបាយ​» ។​ក្បួន​បក្ស បាន​ចូល​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី នៅ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច ស្តុប​បូកគោ ជា​ទីតាំង​ដែល​លោក​ត្រូវ​ឃាតករ​ធ្វើឃាត​។​

​លោក យ៉ង សាំង​កុមារ ប្រធាន​គណៈកម្មាធិការ​នាយក​របស់ (GDP) បាន​ស្រែក​តាម​ឧគ្ឃោសនស័ព្ទ​ជាច្រើន​លើ​កថា​លោក​នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​លុបបំបាត់ «​ទោស​ក្បត់ជាតិ​» ចេញពី​ក្រមព្រហ្មទណ្ឌ​កម្ពុជា ដែល​ជារឿយៗ​ត្រូវបាន​គេ​ប្រើ​ដើម្បី​ចោទប្រកាន់​អ្នក​នយោបាយ​ប្រឆាំង​។​

​លោក​ថ្លែង​ប្រាប់​អ្នកកាសែត​នៅ​ទីតាំង​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច បូកគោ​ថា​៖ «​យើង​នឹង​ធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ លុបបំបាត់​ទោស​ក្បត់ជាតិ​។ បើកាលណា​មានទោស​ក្បត់ជាតិ យើង​ធ្វើ​គណបក្ស​នយោបាយ​បាន​យ៉ាងដូចម្ដេច​? គ្រាន់តែ​មាន​មតិ​ផ្ទុយគ្នា ឬ​មាន​បញ្ហា​ផ្សេង​.​មាន​ការចោទប្រកាន់​គ្នា​»​។​លោក​ក៏​អំពាវនាវ​ឲ្យ​បោះឆ្នោត​ជូន (GDP) ដោយ​លោក​ថា​ជា «​ជម្រើស​ថ្មី​» និង​លេខ «៧​ថ្មី​» ជាដើម​។

​បើទោះជា​លោក សាំង​កុមារ មិន​បាន​បញ្ជាក់​ចំ​ពី​ឈ្មោះ​បុគ្គល​ដែល​រង​ការចោទប្រកាន់​ពី​ទោស​ក្បត់ជាតិ​ក្ដី តែ​លោក កឹម សុខា អតីត​មេ​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ​បណ្តោះអាសន្ន​រង់ចាំ​ការជំនុំជម្រះ​លើ​សំណុំរឿង «​ក្បត់ជាតិ​» ក្រោយពី​លោក​ត្រូវបាន​ចោទ​ថា​បាន​ឃុបឃិត​ជាមួយ​បរទេស ប៉ុនប៉ង​ផ្ទួលរំលំ​រដ្ឋាភិបាលស្រប​ច្បាប់ រីឯ​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ (CNRM) លោក សម រង្ស៊ី ក៏​កំពុង​រង​វិធានការ​ផ្លូវច្បាប់​ចំពោះ​ទោស​ក្បត់ជាតិ ក្រោយ​លោក​រង​ការចោទប្រកាន់​ថា​បាន​ចុះហត្ថលេខា​ដោយ​សម្ងាត់​ផ្តល់​ស្វ័យភាព​ទឹក​ដី​ក្នុង​ខេត្ត​ខ្មែរ​ចំនួន ៤ ឲ្យទៅ​ជនជាតិភាគតិ​ចវៀត​ណាម​ម៉ុង​តា​ញ៉ាជា​ដើម​។

​មាន​ការកត់សម្គាល​ដែរ​ថា​៖​ការឃោសនា​ស្រដៀង​គ្នា​នេះ​ដែរ​ក៏​ត្រូវបាន​លោក​ម៉ម​សុណង់ដូ​ប្រធានគបក្ស​សម្បុក​ឃ្មុំ​លើកម​និយាយ​ដែរ​។​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​បរាំង​ផ្សាយ​ចាំ​ភាសារ​ខ្មែរ​លោក​ម៉ម​សុណង់ដូ​បាន​ប្រកាស​ថា​បើ​គណបក្ស​លោក​ឈ្នះឆ្នោត​លោក​នឹង​លើកលែងទោស​អ្នកទោស​នយោបាយ​និង​មនសិការ​ទាំងអស់​ផងដែរ​។​

​ករណីយ៍​លុបចោលឬ​លើកលែងទោស​នេះ​លោក មាស នី អ្នកតាមដាន​បញ្ហា​សង្គម​យល់ថា ការ​លុបមាត្រា​ដែល​ចែង​អំពី​ទោស​ក្បត់ជាតិ វា​មិនមែន​សំខាន់​នោះ​ទេ រឿង​ដែល​សំខាន់​ត្រូវ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​ជាមុន ដើម្បី​ធានា​ពី​ការអនុវត្ត​ច្បាប់​ដោយ​ត្រឹមត្រូវ​។​៖ «​រឿង​ក្បត់ជាតិ​នៅ​ស្រុក​យើង​វា​ត្រូវបាន​អ្នកនយោបាយ​យកមក​ប្រើ​ជា​ជាង​ទោស​ក្បត់ជាតិ​ពិត​មែនទែន​។ ដូច្នេះ​រឿង​លុប ឬ​មិន​លុប​ច្បាប់​នេះ មិន​សំខាន់​ទេ​សំខាន់​នៅត្រង់ថា តើ​មាន​ប្រព័ន្ធ​យុត្តិធម៌​ដែល​យក​មក​ធ្វើការ​វិនិច្ឆ័យ វា​ជា​ការ​ក្បត់ជាតិ​មែន ឬ​មិនមែន​? ឧទាហរណ៍​ករណី កឹម សុខា តើ​មកទល់​ពេល​នេះ​រកឃើញ​ហើយ​ឬ​នៅ​?»៕

 

Filed in: ព័ត៌មានជាតិ