សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រុងព្រះសីហនុ​ស្ទាវ​ចិន​អុកឡុក​ស្ទើ​រាល់​យប់​!

ក្រុងព្រះសីហនុ​ស្ទាវ​ចិន​អុកឡុក​ស្ទើ​រាល់​យប់​!

ខេត្ត​ព្រះសីហនុ​៖ ភ្ញៀវទេសចរ និង​អាជីវករ រស់នៅ​ក្រុង​ព្រះសីហនុ មាន​ការព្រួយបារម្ភ​ចំពោះ សកម្មភាព របស់​ក្រុម​បងតូច​បងធំ ជនជាតិ​ចិន ដែល​ដើរ​បង្ក​ការអុកឡុក​វ៉ៃ​កាប់​ចាក់​គ្នា នៅ​តាម​ហាង​មួយ​ចំនួន ក្នុង​ពេល​រាត្រី នាទី​ប្រជុំជន​ក្រុង​ព្រះសីហនុ​។

​ជាក់ស្តែង កាលពី​ម៉ោង​ជាង​១២ ពាក់កណ្តាល​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ក្រុម​ទី​១៥ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ សមត្ថកិច្ច​ឃាត់ខ្លួន​ចិន​ជើង​ខ្លាំង បាន​៥​នាក់​ពី​បទ​បង្ក​ហិង្សា​ដោយ​ចេតនា​កើតឡើង រវាង​ជនជាតិ​ចិន​និង​ជនជាតិ​ចិន​គ្នាឯង​។​

​សមត្ថកិច្ច​បានឲ្យដឹងថា នៅ​ម៉ោង​កើតហេតុ​ខាងលើ មាន​ជនជាតិ​ចិន​មួយក្រុម ខ្លះ​ជិះ​រថយន្ត និង​ខ្លះទៀត​ជិះ​ម៉ូតូ​កង់​បី បាន​នាំគ្នា​ចូល​ទៅ​អុកឡុក និង​វាយ​ជនជាតិ​ចិន​ដូចគ្នា នៅ​ក្នុង​កាស៊ីណូ វិមាន​ខ្សាច់​ស ។ កម្លាំង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង ឃាត់ខ្លួន​បាន​ជនជាតិ​ចិន ៥​នាក់ ក្នុងនោះ​មាន​ម្នាក់​រងរបួស​មធ្យម​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ព្រះ សីហនុ រីឯ​បក្ខពួក​របស់​គេ​ផ្សេងទៀត​បាន​រត់គេចខ្លួន​អស់​។​

​ដោយឡែក កាលពី​វេលា​ម៉ោង​ប្រមាណ​៣​ជិត​ភ្លឺ​ចូល ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨​ក៏ មាន​ជនជាតិ​ចិន​មួយក្រុម បាន​មក​អុកឡុក​វ៉ៃ​កាប់​ចាក់ នៅក្នុង​ហាង ៨៩៨ មាន​ទីតាំង​នៅ​ទល់ មុខ​វិមាន​លំហែ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្នេរ​អូរ​ឈើទាល ក្រុង​-​ខេត្ត​ព្រះសីហនុ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​ភ្ញៀវ​ទេចរ​ដែល​ចូល​មក​ទស្សនា​មូលដ្ឋា​ន​នេះ​..​។​តាម​សកម្មភាព​នេះ​ថ្ងៃមុខ​ក្រុងព្រះសីហនុ​ដែល​ជា​ម្បុក​កាស៊ីណូ​ចិន​មានហាង​ចិន​អូ​តែ​ល​ចិន​ព្រមទាំង​ផ្ទះបន​ចិន​នឹង​ក្លាយជា​ទីក្រុង​ម៉ា​ហ្វៀរ​បស់​ជនជាតិ​ចិន​ដូច​នៅ​ក្រុង​ម៉ា​កាវ​ជាមិនខាន​៕

 

Filed in: ព័ត៌មានជាតិ